ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ត​ចំនួន​៣ ​រង​គ្រោះ​ដោយ​ជំនន់​ទឹក​ភ្លៀង​ធ្ងន់ធ្ងរ ​និង​​អ្នក​​​បាត់​បង់​ជីវិត​ច្រើន​​ជាងគេ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ជុំវិញ​បញ្ហា​ជំនន់​ទឹកភ្លៀង​ដែល​បាន​និង​កំពុង​វាយលុក​ខេត្ត​-​រាជធានី​នៅ​កម្ពុជា​ចំនួន​២០ បណ្តាល​ឲ្យ​មាន​អ្នក​បាត់​បង់​ជីវិត​​ដោយសារ​តែ​​គ្រោះ​ទឹកជំនន់​បាន​កើនឡើង​រហូត​ដល់ ៤៣​​នាក់ ដែល​ក្នុង​នោះ​ខេត្តបន្ទាយមានជ័យ ​មាន​រហូត​ដល់​ទៅ ២៦​នាក់ បន្ទាប់​មក​គឺ​ខេត្ត ពោធិ៍​សាត់ មាន​ចំនួន៦​នាក់…

រាជធានី​ភ្នំពេញ​៖ ជុំវិញ​បញ្ហា​ជំនន់​ទឹកភ្លៀង​ដែល​បាន​និង​កំពុង​វាយលុក​ខេត្ត​-​រាជធានី​នៅ​កម្ពុជា​ចំនួន​២០ បណ្តាល​ឲ្យ​មាន​អ្នក​បាត់​បង់​ជីវិត​​ដោយសារ​តែ​​គ្រោះ​ទឹកជំនន់​បាន​កើនឡើង​រហូត​ដល់ ៤៣​​នាក់ ដែល​ក្នុង​នោះ​ខេត្តបន្ទាយមានជ័យ ​មាន​រហូត​ដល់​ទៅ ២៦​នាក់ បន្ទាប់​មក​គឺ​ខេត្ត ពោធិ៍​សាត់ មាន​ចំនួន៦​នាក់ និង​ខេត្តកំពង់ធំ​ចំនួន​៦​​នាក់ ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​គណៈ​​កម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ចេញផ្សាយ​អំពី​ទិន្នន័យ​ផល​ប៉ះពាល់​ខូចខាត​ដោយ​​ជំនន់​ទឹកភ្លៀង​គិត​ចាប់ពី​ថ្ងៃ​ទី ១ ខែកញ្ញា ដល់ ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២០ នេះ ។

របាយការណ៍​ដដែល​បាន​បន្ត​ថា ​ចំនួន​អ្នក​​បាត់​បង់​ជីវិត​​ដោយ​ជំនន់​ទឹកភ្លៀង ​បន្ទាប់​ពី​ខេត្ត​ទាំង​៣​ខាងលើ​​នេះ គឺ​នៅ​​មាន​ខេត្ត​ប៉ៃលិន ចំនួន​១​នាក់​, ព្រះ​សីហ​នុ ចំនួន​២​នាក់​, ស្ទឹង​ត្រែង ចំនួន​១​នាក់ និង​កំពង់ឆ្នាំង ១​នាក់ ។ ក្នុង​នោះ​ផង​ដែរ​ ជំនន់​ទឹកភ្លៀង​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ប្រជាជន​ប្រមាណ ១៤៨,៥៩៧​គ្រួសារ​ ស្មើ​​នឹង​ប្រមាណ ៥៩៤,៣៨៨ នាក់ និង​មាន​ប្រជាជន​ប្រមាណ ១១,៨៩៥ គ្រួសារ​ត្រូវ​បាន​ជម្លៀស​ទៅ​កាន់​តំបន់​មាន​សុវត្ថិភាព ។

របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បានឱ្យ​ដឹងផង​ដែរ​ថា ​ជំនន់​ទឹក​ភ្លៀង​ឆ្នាំ​២០២០ នេះ​ បាន​បង្ក​ផល​ប៉ះពាល់​រាជធានី​-​ខេត្ត ចំនួន​២០ រួម​មាន​៖ ពោធិ៍សាត់ ប៉ៃលិន បន្ទាយ​មាន​ជ័យ ភ្នំពេញ បាត់ដំបង ស្វាយ​រៀង ត្បូងឃ្មុំ ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះ​សីហ​នុ កោះកុង ព្រះ​វិហារ ស្ទឹង​ត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និង​​កំពង់ធំ​។ ជាមួយ​គ្នា​នោះ​ផង​ដែរ សាលារៀន​លិច​ទឹក​មាន​ប្រមាណ ៩៥១ កន្លែង ​និង​វត្ត​អារ៉ាម​ចំនួន ៦៣ ខ្នង​ត្រូវ​បាន​លិច​ទឹក ។

ប្រភព​ដដែល​បាន​បន្ត​ថា ជំនន់​ទឹកភ្លៀង​ក៏ បាន​ជន់​លិច​ស្រូវ ២៧២,២៦៣​ហិ​កតា និង​ដំណាំ​រួម​ផ្សំ ៩៦,៩៤៥​ហិ​កតា​។

សម្រាប់​បងប្អូន​ដែល​រង​គ្រោះ​បាត់បង់​ជីវិត​ដោយសារ​តែ​ជំនន់​ទឹកភ្លៀង​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ដើម្បី​ជា​ការ​ចូលរួម​រំលែក​ទុក្ខ និង​ដោះស្រាយ​ការ​លំបាក​របស់​គ្រួសារ​​សព បាន​សម្រេច​ឧបត្ថម្ភ​គ្រួសារ​សព ក្នុង​មួយ​សព​ចំនួន ១០​លាន​រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ