ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ជ្រុល​បុក​គូទ​ឡាន​ជួប​គ្រោះ​លើ​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បាត់បង់​ជីវិត​ភ្លាម​ៗ​យ៉ាង​អាណោចអាធ័ម បន្ទាប់​ពី​ជិះ​ម៉ូតូ​ហុង​ដា​ឌ្រី​ម​មួយ​គ្រឿង​បោះពួយ​យ៉ាង​លឿន រួច​ក៏​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ចំ​ពីក្រោយ​រថយន្ត​ធន់​ធំ​មួយ​គ្រឿង​ទៀត​ដែល​ឈប់​ចត​ស្ងៀម​លើ​ចិញ្ចើម​ផ្លូវ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៩​យប់ ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២០ ត្រង់​ចំណុច​ខាងត្បូង​ស្តុ​ប​ក្បាលថ្នល់​ប្រមាណ​៥០០​ម៉ែត្រ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បាត់បង់​ជីវិត​ភ្លាម​ៗ​យ៉ាង​អាណោចអាធ័ម បន្ទាប់​ពី​ជិះ​ម៉ូតូ​ហុង​ដា​ឌ្រី​ម​មួយ​គ្រឿង​បោះពួយ​យ៉ាង​លឿន រួច​ក៏​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ចំ​ពីក្រោយ​រថយន្ត​ធន់​ធំ​មួយ​គ្រឿង​ទៀត​ដែល​ឈប់​ចត​ស្ងៀម​លើ​ចិញ្ចើម​ផ្លូវ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៩​យប់ ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២០ ត្រង់​ចំណុច​ខាងត្បូង​ស្តុ​ប​ក្បាលថ្នល់​ប្រមាណ​៥០០​ម៉ែត្រ តាម​បណ្ដោយ​​ផ្លូវ​៦០​ម៉ែត្រ ស្ថិត​ក្នុង​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1CU-4819 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​យ៉ាង​លឿន​។ លុះ​មក​ដល់​ចំណុច​​កើតហេតុ ស្រាប់តែ​ម៉ូតូ​បាន​រេ​ចង្កូត​ទៅ​ខាងស្ដាំ ក៏​ជ្រុល​ទៅ​បុក​ចំ​ពីក្រោយ​រថយន្ត​ធន់​ធំ​មួយ​គ្រឿង​ទៀត​មិន​ចាំ​ម៉ាក ដែល​កំពុង​ឈប់​ចត​ស្ងៀម​នៅ​លើ​ចិញ្ចើម​ផ្លូវ បណ្ដាល​ឲ្យ​បុរស​ជា​អ្នក​បើក​ម៉ូតូ​ដួល​បោក​ក្បាល​ទៅ​នឹង​គូទ​រថយន្ត​ដាច់ខ្យល់​ភ្លាម​ៗ​យ៉ាង​អាណោចអាធ័ម​តែ​ម្តង​។

ប្រភព​​ដដែល​បន្ត​ថា ចំណែកឯ​ម៉ូតូ​វិញ បាន​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ​យ៉ាងដំណំ រីឯ​រថយន្ត​ក៏​បាន​បើក​គេច​ចេញពី​កន្លែង​កើតហេតុ​បាត់​ស្រមោល​ភ្លាម​ៗ​ដោយ​សុវត្ថិភាព​ផង​ដែរ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា បន្ទាប់​មក​សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​មក​ធ្វើការ​អន្តរាគមន៍ និង​បាន​ឆែកឆេរ​ទៅ​លើ​ខ្លួន​របស់​ជន​រង​គ្រោះ ដើម្បី​ស្វែងរក​អត្តសញ្ញាណ​ងាយស្រួល​ទាក់ទង​ទៅ​សាច់​ញាតិ​។ ប៉ុន្តែ​បន្ទាប់​ពី​សមត្ថកិច្ច​បាន​ធ្វើការ​ឆែកឆេរ​នៅ​លើ​ខ្លួន​របស់​ជន​រង​គ្រោះ​មិន​មាន​អ្វី​នៅ​លើ​ខ្លួន​នោះ​ទេ គឺ​មាន​តែ​កូន​កាបូបដៃ​មួយ​ដែល​គ្មាន​អ្វី​នៅ​ក្នុង​នោះ​ទាល់តែ​សោះ​។ ចំណែកឯ​ជន​រង​គ្រោះ​មិន​បាន​ស្គាល់​អត្តសញ្ញាណ ដែល​មាន​វ័យ​ប្រហែល​៣០​ឆ្នាំ​។

ក្រោយ​ពេល​កើតហេតុ​សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ដឹក​យក​ទៅ​តម្កល់​នៅ​វត្ត​ទឹកថ្លា ដើម្បី​រង់ចាំ​ស្រាវជ្រាវ​ស្វែងរក​សាច់ញាតិ​ឲ្យ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​។ ចំណែក​ឯ​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ រង់ចាំ​ប្រគល់​ទៅ​ឲ្យ​សាច់ញាតិ​របស់​ជន​រង​គ្រោះ​យក​ត្រឡប់​ទៅ​វិញ​នៅ​ពេល​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ