ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញសម្លា.ប់​មនុស្ស១២នាក់​ របួស៣៤នាក់

8 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ យ៉ាងហោចណាស់​មនុស្ស១២នាក់​បានស្លា.ប់និង៣៤នាក់រងរបួស​ ក្នុងនោះរបួសធ្ងន់១៨ ​ដោយសារ​គ្រោះថ្នាក់ចរាចរណ៍​១៩លើក​កើត​ឡើង​នៅទូទំាងប្រទេសកម្ពុជា​កាលពីថ្ងៃទី១៤​ឧសភាម្សិលមិញ ។

រាជធានីភ្នំពេញ​ ៖ យ៉ាងហោចណាស់​មនុស្ស១២នាក់​បានស្លាប់និង៣៤នាក់រងរបួស​ ក្នុងនោះរបួសធ្ងន់១៨ ​ដោយសារ​គ្រោះថ្នាក់ចរាចរណ៍​១៩លើក​កើត​ឡើង​នៅទូទំាងប្រទេសកម្ពុជា​កាលពីថ្ងៃទី១៤​ឧសភាម្សិលមិញ ។

បើតាមរបាយការណ៍​របស់អគ្គស្នងការ​ដ្ឋាននគរបាលជាតិ​ក្រសួងមហាផ្ទៃ​បានបង្ហាញទៀតថា ​គ្រោះថ្នាក់ចរាចរណ៍​ខាងលើបាន​បណ្តាលឲ្យ​ខូចខាត​យានយន្ត​សរុប​៣២គ្រឿង ​​​ក្នុងនោះម៉ូតូ១៩គ្រឿង​ រថយន្តធុនធំ០២គ្រឿង​ រថយន្តធុនតូច០៩​គ្រឿង និងយានផ្សេងៗ០៣គ្រឿង ។

មូលហេតុដែល​បង្កឲ្យកើត​មានគ្រោះថ្នាក់​ចរាចរណ៍​បណ្តាលមកពីល្មើស​ល្បឿន០៧លើក ​ស្រវឹង០៤លើក​ មិនប្រកាន់ស្តំា០១លើក មិនគោរពសិទ្ឋិ​អាទិភាព​​០២លើក បត់គ្រោះថ្នាក់​០២លើក ​និងកត្តាយានយន្ត ​០២លើក ៕