ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​អាន​ព័ត៌មាន​ដែល​នឹង​ជួយ​ឲ្យ​អ្នករក​លុយ​បាន

3 ឆ្នាំ មុន

ការ​ផ្ទុះ និង​រីកសាយ​ជំងឺ​កូ​វី​ដ ១៩ បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ភ្ញាក់ផ្អើល និង​ទទួល​រង​ផល​ប៉ះពាល់ ប៉ុន្តែ​សម្រាប់​មនុស្ស​មួយ​ចំនួន ពួក​គេ​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​មុន​ពេល​ជំងឺ​នេះ​ធ្ងន់ធ្ងរ​ឡើង ដែល​អនុញ្ញាត​ឲ្យ​ពួក​គេ​កាត់​បន្ថយ​ផល​ប៉ះពាល់​ដល់​ប្រាក់​ចំណូល និង​អាជីវកម្ម​ផង​ដែរ​។ មនុស្ស​ទាំងនេះ​មិន​ចាំបាច់​ជា​មនុស្ស​ដែល​មាន​អំណាច…

ការ​ផ្ទុះ និង​រីកសាយ​ជំងឺ​កូ​វី​ដ ១៩ បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ភ្ញាក់ផ្អើល និង​ទទួល​រង​ផល​ប៉ះពាល់ ប៉ុន្តែ​សម្រាប់​មនុស្ស​មួយ​ចំនួន ពួក​គេ​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​មុន​ពេល​ជំងឺ​នេះ​ធ្ងន់ធ្ងរ​ឡើង ដែល​អនុញ្ញាត​ឲ្យ​ពួក​គេ​កាត់​បន្ថយ​ផល​ប៉ះពាល់​ដល់​ប្រាក់​ចំណូល និង​អាជីវកម្ម​ផង​ដែរ​។

មនុស្ស​ទាំងនេះ​មិន​ចាំបាច់​ជា​មនុស្ស​ដែល​មាន​អំណាច ឬ​ថវិកា​ច្រើន​ក្នុង​សង្គម​ទេ តែ​មនុស្ស​ដែល​តាមដាន​ព័ត៌មាន​ទាំង​ក្នុងស្រុក និង​ក្រៅប្រទេស​ក៏​អាច​មានចំណេះ​ដឹង​គ្រប់គ្រាន់​ក្នុង​ការ​ត្រៀមខ្លួន និង​ធ្វើការ​សម្រេច​ចិត្តបាន​ល្អ​ៗ​ដែរ​ ។ ខាងក្រោម​គឺជា​គន្លឹះ​មួយ​ចំនួន​ក្នុង​ការ​អាន​ព័ត៌មាន​ដែល​នឹង​ជួយ​ដល់​ការ​រក​លុយ​របស់​អ្នក​៖

១. កុំ​ភ័យ​ខ្លាច តែ​ធ្វើ​ជា​មនុស្ស​ពូកែ​ឆ្ងល់​វិញ
ការ​អាន​ព័ត៌មាន​ច្រើន​អាច​ធ្វើ​ឲ្យ​អ្នក​ងាយ​នឹង​ភ័យ​ខ្លាច​ដែរ​ព្រោះ​ព័ត៌មាន​មិនល្អ​ៗ​ភាគច្រើន​ត្រូវ​បាន​ផ្សព្វផ្សាយ​ច្រើន​ជាង​ព័ត៌មាន​ដែល​ល្អ​។ ទោះជា​វា​គួរ​ឲ្យ​ភ័យ​ខ្លាច​ពិតមែន​ក្តី អ្នក​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ខ្លួន​ធ្វើការ​សម្រេចចិត្ត​ដោយ​យោង​តាម​អារម្មណ៍​ភ័យ​ខ្លាច​នេះ​ទេ​។ ផ្ទុយ​មក​វិញ អ្នក​ត្រូវ​តាំងខ្លួន​ជា​មនុស្ស​ពូកែ​ឆ្ងល់ និង​ព្យាយាម​រក​ចម្លើយ​ពី​ប្រភព​ខុស​ៗ​គ្នា​។ ប្រសិនបើ​អ្នករក​មិន​បាន​ចម្លើយ​លើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​ទេ​នោះ អ្នក​អាច​សួរ​អ្នក​ដែល​មាន​ជំនាញ និង​ព័ត៌មាន​បាន​។

២. ការ​ស្រាវជ្រាវ
មុន​ពេលធ្វើការ​សម្រេចចិត្ត​ទាក់ទិន​នឹង​លុយ អ្នក​ត្រូវ​តែ​ធ្វើការ​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់លាស់​ជា​មុន​សិន​។ បើ​វា​ជា​ឱកាស​វិនិយោគ អ្នក​អាច​ស៊ើបសួរ​អ្នក​មានបទពិសោធន៍​ឲ្យ​បាន​ច្បាស់​សិន​មុន​ពេលធ្វើការ​សម្រេចចិត្ត​វិនិយោគ​ព្រោះ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​បាន​ផ្តល់​ភាព​ងាយស្រួល​សម្រាប់​ការ​បោកប្រាស់ ហើយ​មនុស្ស​ជា​ច្រើន​ក៏​បាន​ធ្លាក់ខ្លួន​ក្នុង​អន្ទាក់​នេះ​ដែរ​។

៣. អ្នក​មិន​ចាំបាច់​ត្រូវ​ជឿ​អ្វី​ទាំងអស់​ទេ
មិនមែន​អ្វី​ទាំងអស់​ដែល​អ្នក​មើលឃើញ​លើ​ប្រព័ន្ធ​សង្គម ឬ​លើ​អ៊ី​ន​ធើ​ណិ​ត​ជា​ការ​ពិត​ទេ​។ ដើម្បី​ជៀសវាង​ការ​ធ្លាក់ខ្លួន​ជឿ​ប្រភព​ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត អ្នក​គួរតែ​ពិនិត្យ​មើល​អ្នក​ផ្សព្វផ្សាយ​ជា​មុន​សិន​ថា​ប្រភព​ព័ត៌មាន​ចេញ​មក​ពី​អ្នក​ផ្សព្វផ្សាយ​ដែល​គួរ​ឲ្យ​ជឿជាក់​ទេ​។ ប្រសិនបើ​អ្នក​មិន​ជឿជាក់​លើ​ប្រភព​ហើយ អ្នក​មិន​គួរ​អាន​ឬ​ចែករំលែក​បន្ត​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ