ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំបូន្មាន​ទាក់ទង​នឹង​អាជីព​ដែល​អ្នក​គួរតែ​មើល​រំលង

3 ឆ្នាំ មុន

ពេល​ដែល​អ្នក​ទើបតែ​ចាប់ផ្តើម​អាជីព​ដំបូង អ្នក​ប្រហែលជា​អាច​ស្តាប់​លឺ​ដំបូន្មាន​ជា​ច្រើន​ដែល​អាច​ជួយ​ឲ្យ​អ្នក​ទទួល​បានការ​ងារ បង្កើត​ទំនាក់ទំនង និង​សម្រេច​បាន​លទ្ធផល​ល្អ​ៗ​ក្នុង​ការងារ​ថ្មី​របស់​អ្នក​ ។ ខណៈ​ដែល​ដំបូន្មាន​មាន​ច្រើន អ្នក​ត្រូវ​ដឹង​ពី​ដំបូន្មាន​ដែល​អ្នក​មិន​ចាំបាច់​ស្តាប់ ​ដើម្បី​ជៀសវាង​ការ​ខាតបង់​ពេលវេលា និង​ធនធាន​ផ្សេង​ៗ​ ។…

ពេល​ដែល​អ្នក​ទើបតែ​ចាប់ផ្តើម​អាជីព​ដំបូង អ្នក​ប្រហែលជា​អាច​ស្តាប់​លឺ​ដំបូន្មាន​ជា​ច្រើន​ដែល​អាច​ជួយ​ឲ្យ​អ្នក​ទទួល​បានការ​ងារ បង្កើត​ទំនាក់ទំនង និង​សម្រេច​បាន​លទ្ធផល​ល្អ​ៗ​ក្នុង​ការងារ​ថ្មី​របស់​អ្នក​ ។ ខណៈ​ដែល​ដំបូន្មាន​មាន​ច្រើន អ្នក​ត្រូវ​ដឹង​ពី​ដំបូន្មាន​ដែល​អ្នក​មិន​ចាំបាច់​ស្តាប់ ​ដើម្បី​ជៀសវាង​ការ​ខាតបង់​ពេលវេលា និង​ធនធាន​ផ្សេង​ៗ​ ។ យោង​តាម​អត្ថបទ​មួយ​របស់ Harvard Business Review ខាងក្រោម​គឺជា​ដំបូន្មាន​ដែល​អ្នក​អាច​មិន​ស្តាប់​តាម​បាន​៖

១. ប្រសិនបើ​អ្នកមាន​សមត្ថភាព អ្នក​មិន​ចាំបាច់​អួតអាង​បង្ហាញ​ទេ
ការ​ពិត​ជាក់ស្តែង មនុស្ស​មិន​សម្រេច​បាន​ភាព​ជោគជ័យ​ដោយ​ពឹងផ្អែក​តែ​លើ​សមត្ថភាព​របស់​ពួក​គេ​ទេ​។ អ្នក​ដែល​មាន​សមត្ថភាព​ត្រូវ​តែ​មាន​ភាព​ជឿជាក់​លើ​ខ្លួនឯង​ដែរ និង​ត្រូវ​ចំណាយ​ពេលវេលា​លើ​ការ​ផ្សព្វផ្សាយ​ពី​ខ្លួនឯង បង្កើត​ទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ និង​បង្កើត​ឈ្មោះ​សម្រាប់​ខ្លួនឯង​ផង​ដែរ​។

អ្នក​ត្រូវ​ចង​ចាំ​ថា​ឈ្មោះ​របស់​អ្នកជា​កត្តា​សំខាន់​មួយ​ដែល​អាច​ជះ​ឥទ្ធិពល​លើ​ភាព​ជោគជ័យ​ក្នុង​អាជីព​របស់​អ្នក​បាន​។ ទោះជា​មនុស្ស​ដែល​មាន​សមត្ថភាព​ខ្ពស់​ក៏​ត្រូវ​ចំណាយពេល​ក្នុង​ការ​បង្កើត​ទំនាក់ទំនង​ជាមួយ​ចៅហ្វាយ​របស់​ខ្លួន និង​មនុស្ស​ដែល​មាន​អំណាច​ដទៃ​ដែរ​។

២. ផ្តោត​ស្មារតី​លើ​អ្វី​ដែល​អ្នក​ពូកែ​ធ្វើ
មនុស្ស​ម្នាក់​ៗ​តែងតែមាន​អ្វី​ដែល​ពួក​គេ​ពូកែ​ធ្វើ ប៉ុន្តែ​អ្នក​មិន​មានឱកាស​ច្រើន​ក្នុង​ការ​ជោគជ័យ​ទេ​ប្រសិនបើ​អ្នក​មិន​ផ្តោត​ស្មារតី​លើ​ចំណុច​ខ្វះខាត​របស់​អ្នក​ដែរ​។ ឧទាហរណ៍ អ្នក​អាច​ជា​មនុស្ស​ដ៏​ឆ្លាត​វៃ តែ​អ្នក​មិន​មាន​មនុស្សធម៌​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ដទៃ​គិត​ថា​អ្នកជា​មនុស្ស​ក្រ​អើត​ក្រ​ទម​ជាដើម​។

មនុស្ស​ដែល​ជោគជ័យ​ជា​ច្រើន​ជា​មនុស្ស​ដែល​ពូកែ​មើលឃើញ​ចំណុច​ខ្វះខាត​របស់​ខ្លួន​ជាងគេ​។ ម​ហិ​ច្ច​តា​របស់​ពួក​គេ​ជា​កត្តា​ដែល​ធ្វើ​ឲ្យ​ពួក​គេ​មានចិត្ត​និង​កម្លាំង​ពុះពារ​លើស​ពី​កម្រិត​សមត្ថភាព​របស់​ខ្លួន​។

៣. ធ្វើ​អ្វី​ដែល​ខ្លួន​ស្រលាញ់
ការ​មាន​គោលដៅ​ច្បាស់លាស់​ពី​អ្វី​ដែល​ខ្លួន​ចង់​ធ្វើ​ក្នុង​ជីវិត​មាន​សារៈសំខាន់​ណាស់ ប៉ុន្តែ​ការ​ធ្វើ​អ្វី​ដែល​ខ្លួន​ស្រលាញ់​ប្រហែលជា​មិនមែន​ជា​រូបមន្ត​ល្អ​គ្រប់ពេល​ទេ​។ លើស​ពី​នេះ​ទៅ​ទៀត អ្វី​ដែល​អ្នក​ចូល​ចិត្ត​ធ្វើ​ក្នុងឆ្នាំនេះ​អាច​នឹង​ផ្លាស់​ប្តូរ​នៅ​ឆ្នាំ​ក្រោយ​ដែរ​។
ប្រសិនបើ​អ្នកមាន​អាយុ​ខ្ទង់​២០​ឆ្នាំ អ្នក​គួរតែ​គិត​ពី​ការ​ភ្ជាប់​អ្វី​ដែល​អ្នក​ចូល​ចិត្ត និង សក្តានុពល​ភាព​ដែល​អ្នកមាន ទៅ​នឹង​ឱកាស​ដែល​មាន​លើ​ទីផ្សារ និង​ចាប់​យក​ឱកាស​ដែល​អនុញ្ញាត​ឲ្យ​អ្នករៀន និង​អភិវឌ្ឍន៍​ខ្លួន​បាន​ច្រើន​ជាងគេ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ