បរទេស ៖ កាន់តែប្លែក កាន់តែពូកែច្នៃប្រឌិតខ្ពស់ ជាក់ស្តែងទូរស័ព្ទសេរីថ្មី Iphone 12 ប៉ុន្មានសេរីនេះគឺពិតជាស្អាតអស្ចារ្យច្នៃប្រឌិតស្រោបដោយមាសសុទ្ធ ទាក់ភ្នែកភ្លឺភ្លែត ល្អហួសថ្លែង ចំណែកឯតម្លៃវិញក៏មិនធម្មតានោះទេ គឺថាតម្លៃវិញកប់ក្តោងតែម្តង ព្រោះសេរីខ្លះមានតម្លៃស្មើផ្ទះមួយល្វែងឯណោះ ។

ថ្មីៗនេះ Caviar ដែលជាក្រុមហ៊ុនយីហោរុស្សី នាំចូល គ្រឿងបម្លាស់បែបប្រណីតៗទំនើបផ្តាច់មុខគេ និងធ្លាប់បានបង្ហាញនូវការរចនារូបរាងថ្មីសម្រាប់ទូរសព្ទ័ទំនើបៗនិងនាឡិកាប្រណីតៗធ្វើពី មាស ឬ ត្បូងមានតម្លៃនោះពេលនេះបានបញ្ចេញស្នាដៃម៉ូតថ្មី ដោយបានរចនារូបរាងទូរសព្ទ័ Iphone12pro max ដែលទើបតែចេញក្តៅៗដោយស្រោបមាសសុទ្ធ (Pure gold) តែម្តង ដាក់លក់ក្នុងតម្លៃដល់ទៅ $41 230 ជាមួយនិងរចនាបទបែបទំនើបតាមតម្រូវការរបស់អតិថិជន ។

អ្វីដែលកាន់តែពិសេសទៀតនោះ ការរចនារូបរាងខាងក្រៅរបស់ Iphone12pro max នេះ ក៏មានទៅតាម ម៉ូតប្លែកៗផ្សេងទៀតជាច្រើនដែលតម្លៃមានចាប់ពីជាង$4000ឡើងទៅ ។ តោះមកទស្សនារូបភាពទាំងអស់គ្នា ចង់ដឹងថាប្រិយមិត្តអ្នកអានពេញចិត្តម៉ូដមួយណា ក្នុងតម្លៃមួយណាដែរ ៕
ចែករំលែកព័តមាននេះ