ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំសាន្ត

13 ឆ្នាំ មុន

យល់​ច្រ​ទ្បំ

យុវ​សិស្ស​ម្នាក់ ចូល​ហាង​សំលៀក​បំពាក់ ទិញ​ស្រោមដៃ​មួយគូ​ផ្ញើ​សង្សារ​សំរាប់​ជា​កាដូ​ថ្ងៃ​ខួបកំណើត​នាង ។ នាយ​ពឹង​នារី​លក់ ខោអាវ​ពាក់​សាក​ឱ្យ​ខ្លួន​មើលឃើញ​ថា​សមមែន ក៏​យល់ព្រម​ទិញ​យក ដោយ​សុំ​ឱ្យ​វេចខ្ចប់​ស្អាតបាត​ខ្ចប់​ជាមួយ​សំបុត្រ​មួយ​ផង។ ប៉ុន្ដែ​ដោយហេតុ​ភ្ញៀវ​ទិញ​របស់​ច្រើន​នាក់ពេក នារី​លក់​ខោអាវ​ប្រញាប់ប្រញាល់​ក៏​ខ្ចប់ ច្រឡំ​ខោ​ស្ល៉ី​ប​របស់​អ្នក​ផ្សេង​ទៅ​វិញ ។

  • យល់​ច្រ​ទ្បំ
  • យុវ​សិស្ស​ម្នាក់ ចូល​ហាង​សំលៀក​បំពាក់ ទិញ​ស្រោមដៃ​មួយគូ​ផ្ញើ​សង្សារ​សំរាប់​ជា​កាដូ​ថ្ងៃ​ខួបកំណើត​នាង ។ នាយ​ពឹង​នារី​លក់ ខោអាវ​ពាក់​សាក​ឱ្យ​ខ្លួន​មើលឃើញ​ថា​សមមែន ក៏​យល់ព្រម​ទិញ​យក ដោយ​សុំ​ឱ្យ​វេចខ្ចប់​ស្អាតបាត​ខ្ចប់​ជាមួយ​សំបុត្រ​មួយ​ផង។ ប៉ុន្ដែ​ដោយហេតុ​ភ្ញៀវ​ទិញ​របស់​ច្រើន​នាក់ពេក នារី​លក់​ខោអាវ​ប្រញាប់ប្រញាល់​ក៏​ខ្ចប់ ច្រឡំ​ខោ​ស្ល៉ី​ប​របស់​អ្នក​ផ្សេង​ទៅ​វិញ ។
    នាង​ក្រមុំ​ជា​សង្សារ​យុវ​សិស្ស​ខាងលើ​បាន ទទួល​កញ្ចប់​កាដូ​ភ្ជាប់​ជាមួយ​សំបុត្រ​មួយមាន​សេចក្ដី​ដូច​តទៅ ៖ “​អូន​សំឡាញ់​, បង សង្ឃឹមថា អូន​ពេញចិត្ដ​កាដូរ​បស់បង ។  ពេល​ទិញ​វា បង​បាន​ពឹង​នារី​លក់ទំនិញ​សាក នៅ​ចំពោះ​មុខ​ឱ្យ​បង​មើល បង​ឃើញ​ថា សមមែន ។ អូន​កុំ​ភ្លេច​ពាក់​វា​នៅ​ថ្ងៃ​សៅរ៍​ដែល​ជា ថ្ងៃ​ណាត់ជួប​គ្នា​របស់​ពួក​យើង​ណា៎ ។ បង​ចង់ ឃើញ​អូន​ពាក់​វា​ដោយ​ផ្ទាល់​ភ្នែក​” ។
    នាង​ក្រមុំ​ជា​សង្សារ​អានសំបុត្រ​ចប់​អៀន ក្រហម​មុខនឹក​ក្នុង​ចិត្ដៈ “​ស្ដ្រី​លក់​ខោអាវ ម្នាក់​នោះ​អី​ក៏​ហ៊ាន​ម្ល៉េះ យល់ព្រម​ស្លៀក​សាកខោ​ស្ល៉ី​ប​ទាំង​ថ្ងៃ​ឱ្យ​ប្រុស​មើល​កណ្ដាល​ហាង  សំលៀក​បំពាក់​អ៊ីចឹង​ទៅ​រួច !”៕

    • ស្មាន​តែ​ប្រគល់​ឱ្យ​វិញ

    បុរស​ម្នាក់​ទើប​ទិញ​បាន​រថយន្ដ Lexus ក៏​បើក​លេង​តាម​មហាវិថី​មួយ ។ កំពុង​បើក ក្នុង​ល្បឿន​១២០​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង បុរស​នោះ​សម្លឹង​ទៅ​កញ្ចក់​ស្រាប់តែ​ឃើញ ភ្លើង​ភ្លែត​ៗ​ដេញ​តាម​ក្រោយ​ក៏​នឹក​ក្នុង​ចិត្ដៈ រថយន្ដ​យើង​ថ្មី​សន្លាង ប៉ូលិស​ចរាចរ​ទាំងនោះ ដេញ​មិន​ទាន់​ទេ ។ គិត​ឃើញ​ដូច្នេះ​គេ​ក៏ បង្កើន​ល្បឿន​ដល់​១៥០​រួច​១៨០​និង​២០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ ប៉ុន្ដែ​មិន​នឹក​ស្មាន ថា​ភ្លើង​ភ្លែត​ៗ​របស់​ម៉ូតូ​ប៉ូលិស​ចរាចរ​នៅ តែ​តាម​ប្រកិត​ដដែល។ ទីបំផុត​ដោយ​មិន អាច​បង្កើន​ល្បឿន​លើស​ហ្នឹង​បាន  បុរស​នោះ ត្រូវ​ប៉ូលិស​ស្ទាក់​ជាប់​បង្ខំ​ឱ្យ​អែប​រថយន្ដ​ចូលចិញ្ចើម​ផ្លូវ ។  ភ្នាក់ងារ​ប៉ូលិស​ម្នាក់​ដើរមក ជាមួយ​ទឹកមុខ​មាំ ៖
    -​ម៉េច​មិន​ពូកែ​ទៀត​ទៅ ?
    បន្ទាប់​ពី​ដកហូត​ប័ណ្ណបើកបរ​និង​សំបុត្រ ស្នាម​ផ្សេង​ៗ​រួច ភ្នាក់ងារ​ប៉ូលិស​នោះ​និយាយបន្ដ ៖
    -​នេះ​ជា​ការ​ល្បាត​ចុង​ក្រោយ​ប្រចាំ​ថ្ងៃ របស់ខ្ញុំ  បើ​បង​ឯង​និយាយ​ពាក្យដោះសា​ណា ដែល​ខ្ញុំ​មិន​ធ្លាប់​ឮ​ពី​មុន​មក ខ្ញុំ​ដោះ​លែងភ្លាម​។
    បុរស​ម្ចាស់​រថយន្ដ​គិត​បន្ដិច ចាប់ផ្ដើម និយាយ ៖
    -​កាលពី​ស​ប្ដា​ហ៍​មុន​ប្រពន្ធ​ខ្ញុំ​រត់​តាមប៉ូលិស​ចរាចរ​ម្នាក់ ។ ហេតុ​នេះអម្បាញ់មិញ ឃើញ​ប៉ូលិស​ចរាចរ​ដេញ​តាម​ក្រោយ​កិត​ៗ​ខ្ញុំ​ស្មាន​តែ​ដេញ​តាម​ដើម្បី​សង​នាង​ឱ្យ​ខ្ញុំ​វិញ ទើប​ខ្ញុំ​ប្រឹង​រត់​ហ្នឹង​ណា៎ ។
    -​អើ ទៅ​ចុះ !

    • ស្ដាយទ្រព្យ

    ប្រពន្ធ​ឃើញ​ប្ដី​ត្រឡប់​មក​ផ្ទះ​វិញ​ខ្លួន ប្រាណ​ប្រឡាក់​ភក់​ស្រមក​ក៏​ស្រែកសួរ ៖
    -​ម៉េច​អ៊ីចឹង ?
    -​ដូ​ល​ក្នុង​ថ្លុក​ក្របី ។
    -​យី​, អ៊ីចឹង​ខោ​ថ្មី​ទើប​ទិញ​នោះ​ខ្ទេច​អស់ ហើយ​មែន​ទេ ?
    -​អូន​គិត​មើល គ្រាន់តែ​រអិល​ជើង​ភ្លាម ដួល​ភ្លាម បង​ដោះ​ខោ​ម៉េច​ទាន់ ?

    • របស់​មាន​សុ​វ​ត្ថិ​ភាព

    លោកតា​ម្នាក់​ទូរស័ព្ទ​សួរ​អ្នក​ស្គាល់គ្នា​នៅ ខេត្ដ​ផ្សេង ៖
    -​នែ​, ខ្ញុំ​ឮ​សូរ​ថា​ក្មួយ​ឯង​ជួប​គ្រោះថ្នាក់ចរាចរណ៍ តើ​យ៉ាងម៉េច​ហើយ ?
    -​បាទ​, ខ្ញុំ​បាក់ជើង​ម្ខាង ចំណែក​រថយន្ដ​ខ្ញុំ ខ្ទេចខ្ទី​ក្លាយជា​គំនរ​ដែក ។ ឥឡូវ​ខ្ញុំ​លក់​វា​ឱ្យ អេ​ត​ចាយ យក​ប្រាក់​ទិញ​របស់​មាន​សុវត្ថិភាព សម្រាប់​ប្រើ​ហើយ ។
    -​របស់​មាន​សុវត្ថិភាព ? របស់​អី​ទៅ?
    -​បាទ រទេះរុញ !