ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​ម្តុំរង្វង់​មូល​កួរស្រូវ​ក្លាយជារណ្តៅ និង​ជង្ហុក​រាប់មិនអស់ ក្រោយទឹកស្រក​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត​បាន​ជន់​លិច​ភូមិឋាន ផ្ទះសម្បែង​រាប់​ពាន់​ខ្នង​នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ អស់​រយៈពេល​ជាង​១០​ថ្ងៃ​កន្លង​មក​ហើយ​រួម​ទាំង​កំណាត់​ផ្លូវជាតិ​និង​ផ្លូវ​បេតុង​ព្រមទាំង​ផ្លូវលំ​នានា​ជា​ច្រើន​ទៀត​ ។​ ប៉ុន្តែ​គិត​មក​ត្រឹម​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ​៖ ​ជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត​បាន​ជន់​លិច​ភូមិឋាន ផ្ទះសម្បែង​រាប់​ពាន់​ខ្នង​នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ អស់​រយៈពេល​ជាង​១០​ថ្ងៃ​កន្លង​មក​ហើយ​រួម​ទាំង​កំណាត់​ផ្លូវជាតិ​និង​ផ្លូវ​បេតុង​ព្រមទាំង​ផ្លូវលំ​នានា​ជា​ច្រើន​ទៀត​ ។​ ប៉ុន្តែ​គិត​មក​ត្រឹម​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២០ ទឹកបាន​ស្រក​ច្រើន​ហើយ ​បណ្ដាលឱ្យ​​ភូមិឋាន និង​ផ្ទះសម្បែង​មួយ​ចំនួន​នៅ​បន្ត​លិច ​ព្រោះតែ​ទំនាប​ខ្លាំង ចំណែកឯ​មួយ​ចំនួន​ទៀត​បាន​វិល​ទៅ​រក​ធម្មតា​វិញ ហើយ​ក៏​មាន​មួយ​ចំនួន​ទៀត​ទឹក​ស្រក​ចេញពីផ្ទះ​អស់ហើយ ប៉ុន្តែ​នៅ​តាម​ផ្លូវ​មុខ​ផ្ទះ​នៅ​លិច និង​នៅ​តាម​ផ្លូវ​ចូល​ទៅ​កាន់​ភូមិ​ឬ​បុរី នៅ​តែ​លិចលង់​ជ្រៅ​មិន​អាច​ដើរ ឬ​ជិះ​ម៉ូតូ​និង​រថយន្ត​បាន​ទេ ទាល់តែ​ពី​ជិះទូក​និង​អូ​ប័​រ​ចូល​ទៅ​ទើបបាន​និយាយ​រួម​ទីតាំង​លំនៅ​ដ្ឋា​ន​ពួក​គាត់​ដូច​សង់​នៅ​លើ​កោះ​ដូច្នោះ​ដែរ​។

បើ​ក្រឡេក​ទៅ​មើល​កំណាត់​ផ្លូវ​លេខ​១០៤ ត្រង់​ចំណុច​ខាងលិច​រង្វង់​កួរស្រូវ សង្កាត់​រលួស ខណ្ឌ​ង្កោ ដែល​កាលពី​ថ្ងៃ​ទី​២៤ ខែតុលា ទឹក​នៅ​លិច​និង​ហូរ​កាត់​ផ្លូវ​ខ្លាំង​នៅឡើយ​រហូត​វាយ​បោក​រថយន្ត​ធុន​តូច​២​គ្រឿង​ធ្លាក់​ផ្លូវ​និង​រថយន្ត​ដឹក​ស៊ី​ម៉​ង់​ត៌​១​គ្រឿង​ជាប់ផុង​ផង​នោះ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៥ ខែតុលា ទឹ​បាន​ស្រក​ចេញពី​ស្ទើ​តែ​ទាំងស្រុង​ហើយ​គ្រាន់តែ​នៅ​ហូរ​កាត់​ត្រង់​ចំណុច​ដែល​ទឹក​ហូរ​ច្រោះ​ក្លាយទៅជា​រង្វះ​ប៉ុណ្ណោះ ​។ ​ប៉ុន្តែ​អ្វី​ដែល​មើលឃើញ​គឺ​ក្រោយ​ពេល​ទឹក​ស្រក​ទៅ​កំណាត់​ផ្លូវ​នេះ​បាន​រង​ការ​ខូចខាត​យ៉ាងដំណំ ដោយសារ​តែ​ទឹក​លិច​និង​ហូរ​កាត់​យូរថ្ងៃ​បណ្ដាល​ឲ្យ​ច្រោះ​បាក់​គួរ​ឲ្យ​ស្ដាយ​បំផុត​ហើយ​រថយន្ត​និង​ម៉ូតូ​ពុំ​អាច​ធ្វើ​ដំណើរ​ឆ្លងកាត់​បាន​ឡើយ​។

តាម​​ប្រជាពលរដ្ឋ​បាន​និយាយ​ថា កំណាត់​ផ្លូវ​លេខ​១០៤ នេះ​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​២​និង​ផ្លូវ​លេខ​២១៧ ហៅ​ផ្លូវ​ចំការ​ដូង ត្រង់​ចំណុច​រង្វង់​មូល​កួរស្រូវ ស្ថិត​នៅ​ក្នុងភូមិ​រលួស សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ឆ្ពោះទៅ​កាន់​កំណាត់​ផ្លូវជាតិ​លេខ​៣ ត្រង់​ចំណុច​កំពង់ទួល ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ។​ នៅ​អំឡុង​ពេល​កើត​មាន​ទឹកជំនន់​ទឹកបាន​ហូរ​កាត់​ផ្លូវ​នេះ​ជា​ច្រើន​គីឡូម៉ែត្រ​គឺ​ចាប់ពី​ចំណុច​រង្វង់​មូល​កួរស្រូវ ទៅ​ដល់​ភូមិសាស្ត្រ សង្កាត់​គង​ន​យ ខណ្ឌដង្កោ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ផ្លូវ​ទទួល​រង​ការ​ខូចខាត​ក្លាយទៅជា​រណ្ដៅ​និង​ជង្ហុក​ច្រើន​កន្លែង​រាប់​មិន​អស់ ហើយ​ពួក​គាត់​សង្ឃឹមថា​អាជ្ញាធរ​និង​ឆាប់​ជួសជុល​ឡើង​វិញ​ផង​ដែរ

​តាម​ប្រភព​ដដែល​បាន​បន្ត​ថា រយៈពេល​២​ថ្ងៃមុន​នេះ​ទឹក​ហាក់​នៅ​នឹង​ថ្កល់​ដែល​បាន​ធ្វើ​ឲ្យ​ពួក​គាត់​គ្មាន​សង្ឃឹមថា​និង​ស្រក​នោះ​ទេ ប៉ុន្តែ​រហូត​ម​ដល់​ព្រឹក​ព្រឹក​ថ្ងៃ​ទី​២៥ ខែតុលា ស្រាប់តែ​ទឹក​ស្រក​លឿន​គួរសម ដោយ​បាន​ធ្វើ​ឲ្យ​ស្រក​អស់ពី​ក្នុង​បុរី​មួយ​នៅ​នៅ​ក្បែរ​រង្វង់​មូល​កួរស្រូវ និង​ស្ទើរតែ​ស្រក​អស់ពី​ផ្លូវ​លេខ​១០៤​នេះ​ទៀត​ ។​ មូលហេតុ​ដែល​ទឹក​ស្រក​លឿន​បែប​នេះ​គឺ​ដោយសារ​តែ​កម្រិត​ទឹកស្ទឹង​ព្រែក​ត្នោត​ស្រក​ច្រើន​ដែរ ហើយ​ប្រសិនបើ​នៅ​តែ​បន្ត​ស្រក​លឿន​បែប​នេះ​មិនយូរ​ប៉ុន្មាន​នោះ​ទេ ទឹកជំនន់​នេះ​នឹង​ឆាប់​ស្រក​អស់ពី​តំបន់​ទំនាប​ខ្លាំង​ដែរ ហើយ​ពេល​នេះ​នៅ​តំបន់​ខ្លះ​ដែល​ខ្ពស់​ជាង​ស្ទឹង​លិច​ដែរ​ តែ​លិច​រាក់ ចំណែក​ឯ​តំបន់​ខ្លះ​ដែល​ទំនាប​ខ្លាំង​នៅ​លិច​ជ្រៅ​នៅឡើយ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ