អស់លក្ខណ៍​បាត់​! ដឹក​ជញ្ជូន​ជាង​១​គីឡូ​​យក​ទៅ​លក់ ស៊យ​ប៉ះ​ចំ​ប៉ូលិស


រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយា​ល័យ​ទី​៤ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២០ បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន ដោយ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ និង​ចាប់​យក​ថ្នាំ​ញៀន​ជាង​១​គីឡូ នៅ​ចំណុច​ផ្លូវ​បេតុង ស្ថិត​ក្នុង​សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណៈ​ពេល​ជនសង្ស័យ​រូប​នោះ​បាន​និង​កំពុង​ដឹក​ជញ្ជូន​ថ្នាំ​ញៀន​យក​ទៅ​លក់ តែ​ប៉ះ​ចំ​សមត្ថកិច្ច​។

ក្នុង​កិច្ច​បង្ក្រាប​ខាងលើ​នេះ​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ ឃឹ​ង សា​រ៉ាត់ នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក្រោម​ការ​សម្របសម្រួល​ពី​លោក សឿ​ន មុនី​រ័​ត្ន ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។

ជា​លទ្ធផល​នៃ​បង្ក្រាប​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ គិត សុខា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ និង​ស្នាក់​នៅ​មិន​ពិតប្រាកដ ។

ជាមួយ​គ្នា​នោះ សមត្ថកិច្ច​ចាប់​យក​សារធាតុ​ញៀន ប្រភេទ​ម៉េ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់​សុទ្ធ​១០៣៥.៤១ ក្រាម ។ ក្រោយ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​រួច​ហើយ ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ