ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​ក្នុង​ការ​ទំនាក់ទំនង​​នឹង​ជួយ​ឲ្យ​អ្នក​ជោគជ័យ និង​មាន​ជាង​មុន

3 ឆ្នាំ មុន

ការ​បង្កើត​ទំនាក់ទំនង​មាន​សារៈសំខាន់​ណាស់​ទាំង​ក្នុង​ការងារ និង​ក្នុង​អាជីវកម្ម​។ មាន​មនុស្ស​ជា​ច្រើន​ពឹងផ្អែក​លើ​បណ្តាញ​មនុស្ស​ដែល​ខ្លួន​ស្គាល់​សម្រាប់​ទទួល​បាន​ឱកាស​ការងារ និង​ឱកាស​រក​លុយ​ថ្មី​ៗ​។ អ្នកស្រី​ស៊ូ​ស៊ី វេច​ន៍ (Suzy Welch) ដែល​ជា​អ្នកនិពន្ធ​សៀវភៅ​ផ្នែក​គ្រប់គ្រង​ដ៏​ល្បី​ប្រចាំ​សហរដ្ឋអាមេរិក​ក៏​យល់​ស្រប​នឹង​ចំណុច​នេះ​ដែរ​។ អ្នកស្រី​បាន​បកស្រាយ​ថា…

ការ​បង្កើត​ទំនាក់ទំនង​មាន​សារៈសំខាន់​ណាស់​ទាំង​ក្នុង​ការងារ និង​ក្នុង​អាជីវកម្ម​។ មាន​មនុស្ស​ជា​ច្រើន​ពឹងផ្អែក​លើ​បណ្តាញ​មនុស្ស​ដែល​ខ្លួន​ស្គាល់​សម្រាប់​ទទួល​បាន​ឱកាស​ការងារ និង​ឱកាស​រក​លុយ​ថ្មី​ៗ​។ អ្នកស្រី​ស៊ូ​ស៊ី វេច​ន៍ (Suzy Welch) ដែល​ជា​អ្នកនិពន្ធ​សៀវភៅ​ផ្នែក​គ្រប់គ្រង​ដ៏​ល្បី​ប្រចាំ​សហរដ្ឋអាមេរិក​ក៏​យល់​ស្រប​នឹង​ចំណុច​នេះ​ដែរ​។

អ្នកស្រី​បាន​បកស្រាយ​ថា ការ​ជួប​ជាមួយ​មនុស្ស​មិន​ត្រឹមតែ​អនុញ្ញាត​ឲ្យ​អ្នករៀន​សូត្រ​ពី​អ្វី​ដែល​អ្នក​ត្រូវ​ដឹង​ទេ តែ​អ្នក​អាច​រៀន​ពី​ក្រុមហ៊ុន​ដែល​បាន​បរាជ័យ ឬ​កំពុង​តែ​ជោគជ័យ​ផង​ដែរ ព្រមទាំង​រៀនសូត្រ​ពី​បច្ចេកវិទ្យា​ថ្មី​ៗ​ដែល​កំពុង​តែ​មាន​សក្តានុពល​លើ​ទីផ្សារ​។ ក្រៅពី​នេះ​ហើយ អ្នក​អាច​លឺ​ពី​ឱកាស​ការងារ​ល្អ​ៗ​ពី​អ្នក​ដទៃ​ទៀត​ផង​។

ប៉ុន្តែ​វា​មិនមែន​មាន​ន័យ​ថា​មនុស្ស​គ្រប់​គ្នា​ចូល​ចិត្តការ​បង្កើត​ទំនាក់ទំនង​ទេ​។ លើស​ពី​នេះ​ទៅ​ទៀត ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ បាន​បង្ក​ឲ្យ​ការ​បង្កើត​ទំនាក់ទំនង​កាន់តែ​មាន​ភាព​លំបាក​ជាង​មុន​ផង​ដែរ​។

អ្នកស្រី​វេច​ន៍​បាន​ចែករំលែក​នូវ​គន្លឹះ​ងាយ​ៗ​ដែល​អាច​ជួយ​ឲ្យ​អ្នក​បង្កើត​ទំនាក់ទំនង​ល្អជា​មួយ​អ្នក​ដទៃ​ដែល​អាច​ផ្តល់​ឱកាស​ការងារ ឬ​ឱកាស​រក​លុយ​នៅ​ថ្ងៃ​មុខ​បាន​។
អ្នកស្រី​បាន​ប្រាប់​ថា ជា​រៀង​រាល់​ស​ប្តា​ហ៍ អ្នកស្រី​រក​មើល​មនុស្ស​ដែល​បាន​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នកស្រី​ល្អ​ប្រសើរ​ជាង​មុន មិន​ថា​ជា​មិត្តភក្តិ មិត្ត​រួមការ​ងារ ឬ​មនុស្ស​ដែល​អ្នកស្រី​គោរព​ទេ​។ អ្នក​ទាំងនេះ​ក៏​អាច​ជា​មនុស្ស​ដែល​អ្នកស្រី​ធ្លាប់​ធ្វើការ​ជាមួយ ឬ​មិត្ត​រួម​ការងារ​បច្ចុប្បន្ន​ផង​ដែរ​។ បន្ទាប់​មក​អ្នកស្រី​ព្យាយាម​រក​មនុស្ស​ដែល​អ្នកស្រី​មិន​ទាក់ទង​ជាមួយ​ជា​ប្រចាំ និង​បង្កើត​ការ​សន្ទនា​ជាមួយ​អ្នក​ទាំងនោះ​។

អ្នកស្រី​ធ្លាប់​ផ្ញើ​សារ​មួយ​ឲ្យ​ទៅ​សាស្ត្រាចារ្យ​របស់​អ្នកស្រី​ដែល​បាន​បង្រៀន​កំណាព្យ​ពេល​ដែល​អ្នកស្រី​ជា​និស្សិត​ឆ្នាំ​ទី​មួយ​នៅ​សាកលវិទ្យាល័យ​។ អ្នកស្រី​បាន​ប្រាប់​មក​ថា មេរៀន​ដែល​អ្នកស្រី​បាន​រៀន​ពី​ការ​ខិតខំ​ប្រឹងប្រែង​តស៊ូ​ពីសា​ស្រា្ត​ចា​រ្យ​រូប​នោះ​បាន​ជួយ​ដល់​អាជីព​អ្នកស្រី​យ៉ាង​ខ្លាំង​។

អ្នកស្រី​ចូល​ចិត្ត​ផ្ញើ​សារ​សួរសុខទុក្ខ​ដែល​ភ្ជាប់​នូវ​អំណរ​គុណ​ទាំងនេះ​ទៅ​កាន់​មនុស្ស​ខាងលើ និង​ប្រាប់​ទៅ​ពួក​គេ​ថា​អ្នកស្រី​មិន​សង្ឃឹមថា​អាច​ទទួល​បាន​អ្វី​មក​វិញ​ទេ​។ ប៉ុន្តែ​មនុស្ស​ភាគច្រើន​តែងតែ​ឆ្លើយ​តប​នឹង​អ្នកស្រី​វិញ ហើយ​អនុញ្ញាត​ឲ្យ​អ្នកស្រី​ចាប់ផ្តើម​ការ​សន្ទនា​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ថែម​ទៀត​ផង​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ