ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​សម្រាលកូន​នៅ​លើ​ស្ពាន​កោះកុង​ក្នុង​កំឡុង​ពេល​កំពុង​ធ្វើ​ដំណើរ

3 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ នៅ​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២០ ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​ខេត្តកោះកុង បាន​ចុះ​ទៅ​ជួយ​សង្គ្រោះ​ស្ត្រី​ម្នាក់​សម្រាលកូន​នៅ​លើ​ស្ពាន​កោះកុង ក្នុង​កំឡុង​ពេល​កំពុង​ធ្វើ​ដំណើរ ដោយ​ទទួល​បាន​ជោគជ័យ…

ខេត្តកោះកុង ៖ នៅ​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២០ ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​ខេត្តកោះកុង បាន​ចុះ​ទៅ​ជួយ​សង្គ្រោះ​ស្ត្រី​ម្នាក់​សម្រាលកូន​នៅ​លើ​ស្ពាន​កោះកុង ក្នុង​កំឡុង​ពេល​កំពុង​ធ្វើ​ដំណើរ ដោយ​ទទួល​បាន​ជោគជ័យ ហើយ​ពេល​នោះ​ពួក​គាត់​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទាំង​ម្តាយ ទាំង​កូន​មក​កាន់​មន្ទីរពេទ្យ ដើម្បី​ការ​តាមដាន និង​ថែទាំ​បន្ត ។ នេះ​បើ​តាម​មន្ទីរពេទ្យ​ខេត្តកោះកុង បាន​ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែតុលា​នេះ ។

មន្ទីរពេទ្យ​ខេត្តកោះកុង បាន​បញ្ជាក់​ថា ស្ត្រី​ខាងលើ​ឈ្មោះ វុ​ធ ចិន្តា មាន​ទីលំនៅ ភូមិ​ចាំ​យាម ឃុំ​ប៉ាក់​ខ្ល​ង ស្រុក​មណ្ឌល​សីមា ខេត្តកោះកុង ។

ការ​ផ្សា​ភ្ជាប់​មន្ទីរពេទ្យ​ជាមួយ​សហគមន៍ ជា​ចំណុច​មួយ​នៃ​បេសកកម្ម​របស់​មន្ទីរពេទ្យ​ខេត្តកោះកុង ។ មន្ទីរពេទ្យ​តែងតែ​នៅ​បំរើសេវា​សុខភាព​ជូន​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា ទាំង​នៅ​មន្ទីរពេទ្យ និង​នៅ​សហគមន៍ ៕