គុណសម្បត្តិ​ដែល​លោក​ធី​ម ឃុ​ក របស់ Apple ស្វែងរក​ពេល​រើសបុគ្គលិក


ប្រសិនបើ​អ្នក​ចង់​ធ្វើការ​ឲ្យ Apple ឬ​ក្រុមហ៊ុន​ដែល​មាន​ភាព​ប្រកួតប្រជែង​ខ្លាំង អ្នក​គួរតែ​យកចិត្តទុកដាក់​លើ​លោក​មហាសេដ្ឋី​ធី​ម ឃុ​ក (Tim Cook) ដែល​ជានា​យក​ប្រតិបត្តិ​របស់ Apple និង​ការ​ដែល​លោក​ជ្រើសរើស​បុគ្គលិក​ផង​ដែរ​។ ទោះជា​អ្នក​មិន​ត្រូវ​បាន​សម្ភាសន៍​ដោយ​លោក​ឃុ​ក​ផ្ទាល់​ពិតមែន​ក្តី ទស្សនៈ​របស់​លោក​បាន​ជះ​ឥទ្ធិពល​លើ​ក្រុមហ៊ុន​ជា​ច្រើន​ដែល​មាន​គោលបំណង​ចង់​ជោគជ័យ​ដូច Apple ។

លោក​ឃុ​ក​តែងតែ​ស្វែងរក​មនុស្ស​ដែល​មាន​ភាព​តស៊ូ និង​ពូកែ​ឆ្ងល់ តែ​ក្រៅពី​នេះ​ហើយ លោក​រក​មនុស្ស​ដែល​មិន​ទទួលយក​ស្ថាន​ការ​នា​ពេល​បច្ចុប្បន្ន និង​មិន​ពេញចិត្ត​នឹង​អ្វី​ដែល​មាន​ស្រាប់​។ លោក​រក​មនុស្ស​ដែល​គិត​ខុស​ពី​អ្នក​ដទៃ​។
ខាងក្រោម​គឺជា​សំណួរ​សម្រាប់​ខួរ​ខ្លួនឯង​ដើម្បី​ដឹង​ថា​អ្នកមាន​គុណសម្បត្តិ​ទាំងនេះ​ឬទេ​៖

១. តើ​អ្នកមាន​គោលបំណង​ចង់​ផ្លាស់​ប្តូរ​ពិភពលោក​ទេ?
ជាដំបូង អ្នក​ត្រូវ​ដឹង​ថា​អ្នក​អាច​ទទួលយក​នូវ​អ្វី​ដែល​មាន​ស្រាប់ ឬ​អ្នកមាន​គំនិត​ចង់​ផ្លាស់​ប្តូរ​ពិភពលោក​ជុំវិញ​អ្នក​។ ប្រសិនបើ​អ្នក​ចង់រក​ឃើញ​អ្វី​ដែល​ល្អ និង​មាន​ភាព​ក្លាហាន​ក្នុង​ការ​ចេញ​សកម្មភាព អ្នក​ត្រូវការ​គុណសម្បត្តិ​មួយ​នេះ​។ លោក​ឃុ​ក​គឺជា​ឧទាហរណ៍​ល្អ​មួយ​នៃ​មនុស្ស​ដែល​មាន​ផ្នត់គំនិត​បែប​នេះ​។
ពេល​ដែល​លោក​បាន​ទទួលយក​តំណែង​ជានា​យក​ប្រតិបត្តិ​របស់ Apple លោក​បាន​ប្រាប់​ថា​គឺ​មក​ពី​លោក​មើលឃើញ​បញ្ហា​ដែល Apple មាន និង​គិត​ថា​លោក​អាច​ចូលរួម​ជួយ​ដល់​ក្រុមហ៊ុន​បាន​។

២. តើ​អ្នក​ហ៊ាន​ចាប់​យក​ហានិភ័យ​ទេ?
អ្នក​ត្រូវ​តែ​មាន​ភាព​ក្លាហាន​ក្នុង​ការ​ដើរ​ចេញពី​ស្ថាន​ការ​ដែល​មាន​សុវត្ថិភាព​ដើម្បី​សម្រេច​បាន​នូវ​អ្វី​ដែល​ខ្លួន​ចង់​សម្រេច​។ អ្នក​ប្រហែលជា​ត្រូវ​ពុះពារ​ឆ្លងកាត់​មតិយោបល់​របស់​មនុស្ស​ភាគច្រើន​ដែល​មិន​គាំទ្រ​អ្នក​។ ហើយ​អ្នក​ប្រហែលជា​ត្រូវ​ជ្រើសរើស​ជម្រើស​ដែល​មនុស្ស​ជា​ច្រើន​ក្នុង​អាជីព​របស់​អ្នក​មិន​ហ៊ាន​ជ្រើសរើស​។

៣. តើ​អ្នក​ជឿជាក់​លើ​ថ្ងៃ​អនាគត​ទេ?
ពេល​ដែល​ក្មេង​ថ្នាក់​ទី​៦​ម្នាក់​សួរ​ទៅ​លោក​ឃុ​ក​ពី​ការ​ដែល​លោក​ទទួល​បាន​ឱកាស​ក្លាយជា​នាយក​ប្រតិបត្តិ​របស់ Apple លោក​បាន​ឆ្លើយ​តប​ថា លោក​មិន​ដែ​ម​មាន​ក្តី​សុបិន​ចង់​ក្លាយជា​នាយក​ប្រតិបត្តិ​របស់ Apple ទេ ហើយ​លោក​ក៏​មិន​ដែល​គិត​ថា​វា​អាច​នឹង​កើត​មាន​ឡើង​ពិតប្រាកដ​ដែរ​។ ប៉ុន្តែ​លោក​ជឿ​តាម​ពាក្យ​សម្តី​របស់​លោក​ប្រធានាធិបតី​លី​ន​ខុន (Lincoln) របស់​អា​មេ​រិ​កថា ប្រសិនបើ​លោក​ត្រៀមខ្លួន ថ្ងៃ​ណាមួយ ឱកាស​នឹង​មក​ដល់​ ៕

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

១០:២៧ | ក្នុងស្រុក

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ