ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ធ្វើ​សកម្ម​ភាព​លើ​នារី​ម្នាក់​ក្បែរ​​​មន្ទីរ​ពេទ្យ ត្រូវអស់​លក្ខណ៍​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​មក​ពី​ខណ្ឌ​កំ​បូល គោលបំណង​ជិះ​ទៅ​យក​អីវ៉ាន់​អោយ​ក្មួយ ដក​​ទូរស័ព្ទ​ដៃ​ម៉ាក ​OPPO ​មក​និយាយ ស្រាប់តែ​មាន​ជនសង្ស័យ​ម្នាក់​ធ្វើ​សកម្មភាព​ឆក់​បាន​សម្រេច​​ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​ស្រះ​ចក និង​សន្តិសុខ​កាល់​ម៉ែ​ត​ធ្វើការ​ក្របួច​ជាប់ យក​ទៅ​សួរនាំ​កាលពី​វេលា​ម៉ោង​៧​យប់…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​មក​ពី​ខណ្ឌ​កំ​បូល គោលបំណង​ជិះ​ទៅ​យក​អីវ៉ាន់​អោយ​ក្មួយ ដក​​ទូរស័ព្ទ​ដៃ​ម៉ាក ​OPPO ​មក​និយាយ ស្រាប់តែ​មាន​ជនសង្ស័យ​ម្នាក់​ធ្វើ​សកម្មភាព​ឆក់​បាន​សម្រេច​​ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​ស្រះ​ចក និង​សន្តិសុខ​កាល់​ម៉ែ​ត​ធ្វើការ​ក្របួច​ជាប់ យក​ទៅ​សួរនាំ​កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២០ តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស​កែង​ផ្លូវ​៨០ នៅ​ចំណុច​ក្បែរ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ស្ថិត​នៅ​ក្នុងភូមិ​៧ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​មានឈ្មោះ ច័ន្ទ​វី​រៈ ហៅ​ក្រៅ​អារក្ស ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​និង​មុខរបរ​មិន​ពិតប្រាកដ​នោះ​ទេ ។ ចំណែកឯ​ជន​រង​គ្រោះ​មានឈ្មោះ ប៉ុក សារី ភេទ​ស្រី អាយុ​២៩​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​លេខ​Q១១ ភូមិ​កន្ទោក​៤ សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ខាងលើ​នេះ គឺ​ខ្លួន​បាន​ហៅ​ម៉ូតូ​កង់​បី​ឥណ្ឌា​អោយ​ឌុ​ប​ខ្លួន​ពី​ម្តុំ​កន្ទោក​ទៅ​កាន់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត គោលបំណង​យក​អីវ៉ាន់​អោយ​ក្មួយ​ដែល​នៅ​មន្ទីរពេទ្យ ខណៈ​ពេល​ដែល​ធ្វើ​ដំណើរ​មក​ដល់​ផ្លូវ​ព្រះ​មុនី​វង្ស ក្បែរ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ជន​រង​គ្រោះ​បាន​ដក​ទូរស័ព្ទ​ដៃ​ម៉ាក​OPPO​មក​ឆាត និង​និយាយ​ជាមួយ​ក្មួយ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ស្គូ​ពី​អត់​មាន​ខោអាវ​នោះ​ទេ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​១BC៥៧៦៧ ធ្វើ​ដំណើរ​មក​ស្រប​ទិស​គ្នា រួច​ហើយ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​ជន​រង​គ្រោះ​បាន​សម្រេច ហើយ​បម្រុង​បើក​រត់គេច​ខ្លួន ។

ចៃដន្យ​ត្រូវ​បាន​សន្តិសុខ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត និង​សមត្ថកិច្ច​ប៉ុស្តិ៍​ស្រះ​ចក​បាន​ធ្វើ​អន្តរាគមន៍​ឃាត់ខ្លួន​បាន​ទាំង​ម៉ូតូ និង​ជនសង្ស័យ​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​រដ្ឋបាល ប៉ុន្តែ​ជនសង្ស័យ​មិន​បាន​សារភាព​ប្រាប់​ថា ខ្លួន​មិន​បាន​ធ្វើ​សកម្មភាព​ឆក់​នោះ​ទេ គឺ​ម៉ូតូ​នៅ​ពីមុខ​មួយទៀត​ជា​អ្នក​ឆក់​តែ​ប៉ុណ្ណោះ ចំណែកឯ​ជន​រង​គ្រោះ​វិញ​គាត់​ប្រាកដ​ណាស់​ថា ជនសង្ស័យ​ម្នាក់​នេះ​ហើយ​ដែល​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​របស់​គាត់ ។

ក្រោយ​ពេល​កើតហេតុ​ខាងលើ​នេះ ជនសង្ស័យ​រួម​នឹង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​កាន់​តុលាការ ដើម្បី​អោយ​ចាត់ការ​ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ