ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមូល​ជន​អុកឡុក​សង្គម​ប្រុស​ស្រី​14​នាក់​បញ្ជូន​ទៅ​តុលា​ការ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន នៃ​កង​អាវុធហត្ថ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២០ បាន​បញ្ជូន​ជន​អុកឡុក​សង្គម​ចំនួន​១៤ នាក់​ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​គ្រឿងញៀន…

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន នៃ​កង​អាវុធហត្ថ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២០ បាន​បញ្ជូន​ជន​អុកឡុក​សង្គម​ចំនួន​១៤ នាក់​ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​គ្រឿងញៀន និង​លាក់​ទុក​អាវុធ​(​ដាវ​សា​មូ​រៃ​៉​)​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ។ ជនសង្ស័យ​ទាំង​១៤​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ឆ្មក់​បង្ក្រាប​៣ ករណី​ផ្សេង​គ្នា​ដូច​ជា​៖

ករណី​ទី​១-​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​កំ​បូល បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន នៅ​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២០ ត្រង់​ចំណុច​ភូមិ​កប់​ភ្លុក និង​ភូមិ​ព្រៃ​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ដែល​ម្នាក់​ឈ្មោះ នី ចាន់​និ​ត ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្រុក​កំណើត​​ភូមិ​អង្គ​កូ ឃុំ​ព្រែក​ត្រែង ស្រុក​ស្អាង ខេត្តកណ្តាល និង​ម្នាក់​ឈ្មោះ ខាត់ សុខ​ខេ​ម ហៅ​ញ៉ា​ញ់ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្រុក​កំណើត ភូមិ​បា​គូ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។

ករណី​ទី​២-​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​៧​មក​រា បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ កាលពី​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២០ នៅ​ចំណុច​សួនច្បារ​មិត្តភាព សង្កាត់​មិត្តភាព រាជធានី​ភ្នំពេញ ជន​សង្ស័យ​ម្នាក់​ឈ្មោះ ឡាយ អិត ហៅ​វ៉ែនតា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្រុក​កំណើត​ភូមិ​ចក្រី​ទីង ឃុំ​ព្រៃ​ថ្នង ស្រុក​ទឹកឈូ ខេត្តកំពត និង​ម្នាក់​ឈ្មោះ ឈឿ​ន សាន ហៅ​ញ៉ា​ញ់ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្រុក​កំណើត​ភូមិ​ក្រសាំង ឃុំ​ចំប៉ី ស្រុក​អង្គរ​ជ័យ ខេត្តកំពត ។

ករណី​ទី​៣-​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌមានជ័យ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១០​នាក់ ក្នុង​នោះ​ស្ត្រី​៣​នាក់ កាលពី​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២០ នៅ​ចំណុច​ក្រោម​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ភូមិ​៥ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ ។

ជនសង្ស័យ​ម្នាក់ ឈ្មោះ សួង សាន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​រើស​អេ​ត​ចាយ ។
២-​ឈ្មោះ សួ​ស ណា​វី ភេទ​ស្រី អាយុ​៤០​ឆ្នាំ មុខរបរ​រើស​អេ​ត​ចាយ ។
៣-​ឈ្មោះ ឯក សុធា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​ជាង​ទូរស័ព្ទ ។
៤-​ឈ្មោះ សុខ លី ភេទ​ស្រី អាយុ​៤០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ។
៥-​ឈ្មោះ វី ចិ​ត្ត្រា ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ។
៦-​ឈ្មោះ ណ​ន ភាព ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ។
៧-​ឈ្មោះ ផេង សុង​ហេង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ។
៨-​ឈ្មោះ យឹ​ម ធា​រី ភេទ​ស្រី អាយុ​៣៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ។
៩-​ឈ្មោះ ទិ​ត្យ សីហា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ។
១០-​ឈ្មោះ យ៉ា​ន់ ថ​មមី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ។

ជាមួយ​នោះ​សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​រួម​មាន​៖ ក្រាម​ពណ៌​ស​ថ្លា​ចំនួន​១២​កញ្ចប់​តូច​ធំ ថង់​សម្រាប់​ច្រក​គ្រឿងញៀន​មួយ​ចំនួន សម្ភារ​សម្រាប់​សេព​គ្រឿងញៀន​មួយ​ចំនួន និង​ដាវ​សា​មូ​រ៉ៃ​ចំនួន​៣​ដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ