ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាកប្បកិរិយា​វិជ្ជមាន៤​យ៉ាងធ្វើ​ឲ្យ​មនុស្ស​ធម្មតាក្លាយជា​អ្នកដឹកនាំ​កំពូល​!

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ក្រោម​កិច្ចសហការ​រវាង​សាស្ត្រាចារ្យ នៃ​សាកល​វិទ្យា​ល័ University of Chicago និង Columbia University…

រាជធានី​ភ្នំពេញ ៖ តាម​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ក្រោម​កិច្ចសហការ​រវាង​សាស្ត្រាចារ្យ នៃ​សាកល​វិទ្យា​ល័ University of Chicago និង Columbia University ដោយ​សម្ភាសន៍​អ្នកដឹកនាំ ចំនួន​២៦០០​នាក់ បាន​បង្ហាញ​ថា អាកប្បកិរិយា​៤​យ៉ាង​ដែល​ធ្វើ​អោយ​មនុស្ស​ធម្មតា​ក្លាយជា​អ្នកដឹកនាំ​កំពូល​បាន​។

លោក ង៉ែត ជូ អ្នកជំនាញ​ខាង​ផ្នែក​ហិរញ្ញវត្ថុ និង​អចល​ទ្រព្យ បាន​ថ្លែង​ថា អាកប្បកិរិយា​ទាំងនោះ​រួម​មាន​៖

អាកប្បកិរិយា​វិជ្ជមាន​ទី​១៖ មានការ​សំរេច​ចិត្តបាន​លឿន បុគ្គល​អ្នកដឹកនាំ​ត្រូវ​តែ​ហ៊ាន​សម្រេច បុគ្គល​ខ្លះ​មិនសូវ​ហ៊ាន​សម្រេចចិត្ត​នោះ​ទេ​។ ដូចនេះ​អ្នកដឹកនាំ​ត្រូវ​ង​ហ៊ាន​សម្រេច លឿន ទាន់សភាពការណ៍​ទាន់​ពេល ហើយ​សម្រេចចិត្ត​ត្រូវ ជា​ទូទៅ​អ្នកដឹកនាំ​ភាគច្រើន គឺ​គេ​អាន​សៀវភៅ ប្រមូល​ព័ត៌មាន ដើម្បី​ឱ្យ​ខ្លួន​មានចំណេះ​ដឹង​ទូលំទូលាយ ហើយ​មាន​ជា​មូលដ្ឋាន​នៅ​ក្នុង​ការ​គិត​និង​សម្រេច​ចិត្តបាន​លឿន​។

ឧទាហរណ៍​ យើងមើល ក្រុមហ៊ុន Nokia មើល មិន​បាន​ធ្វើការ​សម្រេច​ចិត្តឱ្យបាន​លឿន ក្នុង​ការ​កែប្រែ​ផលិតផល​របស់​ខ្លួន​នេះឯង ដែល​ធ្វើ​ឱ្យ​អាជីវកម្ម​របស់​គាត់​មាន​ភាព​បរាជ័យ ដូចនេះ​ការ​សម្រេច មិន​បាន​ដើរ​ទាន់​សភាព​ការ នៃ​ការ​វិវឌ្ឍន៍​របស់​ទីផ្សារ តម្រូវការ​របស់​អតិ​ជន​នឹង​សំខាន់​ខ្លាំង​ណាស់​។

អាកប្បកិរិយា​វិជ្ជមាន​ទី​២៖ អាច​ធ្វើ​អោយ​អ្នក​ដទៃ​គាំទ្រ​នូវ​គំនិត​របស់​ខ្លួន​។ គឺ​យើង​ជា​អ្នក​ដែល​អនុវត្ត​នូវ​គំនិត​ឬ​ចុ​ក្ខ​វិស័យ ដូច​ជា​បេស​កម្ម ផែនការ​យុទ្ធសាស្ត្រ ដូចនេះ​បើ​មិន​មានការ​គាំទ្រ​ពី​មនុស្ស​នៅ​ក្រោម​បង្គាប់​នោះ​ទេ យើង​មិន​មាន​លទ្ធភាព​ដើម្បី​សម្រេច​បាន​កិច្ចការ​ទាំងអស់​នោះ​ទេ​។ ដូចនេះ​ហើយ ភាព​ជា​មេ​គេ​ឬ​ដឹកនាំ​គេ​គឺ​ត្រូវ​តែ​បុគ្គល​ដែល មាន​សមត្ថភាព​អាច​បកស្រាយ ផែនការ​យុទ្ធសាស្ត្រ​អ្វី​ទាំងអស់​នឹង ឱ្យ​បុគ្គលិក​គាត់​យល់ គាត់​គាំទ្រ ចឹ​ង​ហើយ​បានការ​ធ្វើ​ដំណើរ​នឹង​វា​បាន​ស្របគ្នា ​។ ដូច​ជា​អ្នក​ចែវ​ទូក​ចឹ​ង ទាល់តែ​ដៃ​ស្រុះគ្នា ទើប​លឿន​ទៅ​មុខ​អាច​ប្រកួតប្រជែង​បាន ប្រសិនជា​មួយ​ចូក​មួយ​ចែវ​មួយ​យកដៃ​រាទឹក នោះ​ពិបាក​ហើយ​ ។ ហើយ​ប​គ្គល​ដែល​ធ្វើ​ឱ្យ​គេ​គាំទ្រ​បាន បុគ្គល​នោះ​តែងតែ​ជា​មនុស្ស​គំរូ ជា​អ្នក​ដែល​គេ​ឱ្យ​តំលៃ ហើយ​គេ​ទុកចិត្ត​លើ​សមត្ថភាព និង​ជា​អ្នកមាន​អំណាច និង​ទទួល​ការ​គោរព​ថ្នាក់​ក្រោម​។

អាកប្បកិរិយា​វិជ្ជមាន​ទី​៣៖ បំពេញការងារ​អោយ​ទទួលលទ្ធផល​ល្អជា​ប្រចាំ​។ មាន​ន័យ​ថា ដែល​យើង​និយាយ អ្វី​ដែល​យើង​សន្យា យើង​ត្រូវ​បំពេញ ហើយ​បំពេញ​ឱ្យ​បាន​ល្អ​និង​ទាន់​ពេល​ទៀត មិនមែន​តែរ​យីរ​យ៊ា​ក ខកខាន និង​អាង​តែ​ជា​អ្នកដឹកនាំ​គេ មក​ធ្វើការ​អត់​គោរព​ម៉ោង​ពេល ចេញ​មុន​ម៉ោង ចឹ​ង​ភាព​ជា​គំរូ បំពេញ​លទ្ធផល​ការងារ​ឱ្យ​បាន​ល្អ គឺ​សំខាន់​ណាស់​។ ជា​ពិសេស​នឹង​រឿង​ប្រសិនបើ​មាន​ក្រុម​ព្រឹក្សា​ភិ​បាល​គាត់ ត្អូ​ច​ត្អែ​រថា ប្រធាន​ក្រុម​នឹង​ដាក់​ការងារ​មក​ខាងលើ​នឹង​យឺត​រហូត ដូចនេះ​កូនចៅ​គេ​នឹង​យក​គំរូ​តាម​ផង​ដែរ​។

អាកប្បកិរិយា​វិជ្ជមាន​ទី​៤៖ ប្តូរ​ការ​គិត​តាម​ការ​ផ្តាស់​ប្តូរ​នៃ​បរិបទ​ទីផ្សារ បត់បែន​បាន​លឿន​។ ឧទាហរណ៍ សម័យកាល​នេះ​ជា​សម័យកាល តិច​នូ​ឡូ​ជី ចឹ​ង​នៅ​ក្នុង​វិស័យ​ធនាគារ​ហិរញ្ញវត្ថុ គឺ​មាន​ក្រុមហ៊ុន​ដែល​ណែនាំ​ឱ្យមក​ប្រើ អ៊ែ​ប (Mobile Application) ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ប្រតិបត្តិការ​តាម​ទូរស័ព្ទ​ដៃ​ជាដើម​។

ដូចនេះ​ប្រសិនជា​យើង​មិន​បាន​បទ​តាម​របត់​នេះ​ទេ គឺ​ក្រុមហ៊ុន​នឹង​ឬ​ធនាគារ​នឹង មិន​អាច​ទាក់ទាញ​ឬ​ក៏​រក្សា​អ​ថិ​ជន​បាន​ទេ​។ អតិថិជន​គាត់​នឹង​ទៅ​រក​អ្វី ដែល​ថ្មី​ហើយ​។ ឧទាហរណ៍​មួយទៀត គេ​ហៅ​ថា​តុ​កតុក​ឥណ្ឌា ដែល​យើង​ប្រើ APP នឹង ពី​មុន​យើង​ហៅ​ម៉ូយ​តាម​ផ្លូវ​ជិះ​ម៉ូតូ ជិះ​តុ​កតុក​នឹង​ចល័ត ប៉ុន្តែ​អី​ឡូ​វ​គេ​ប្រើ Pass App គេ​ប្រើ Grab ជាដើម​នឹង​វិញ ចឹ​ង​តាម​ការ​ផ្លាស់​ប្តូរ​នៃ​បរិបទ​ទីផ្សា ហើយ​បរិបទ​ទីផ្សា​គឺ​គេ​ប្រើ ឌី​ជី​ថ​ល គេ​ប្រើ​ស្មា​ត​ហ្វូ​ន ដើម្បី​ភាព​ងាយស្រួល ​។ ប្រ​សិន​អ្នកដឹកនាំ​មិន​មានគំនិត​ច្នៃប្រឌិត​នោះ​ទេ ឬ​មិន​ព្រម​ផ្លាស់​ប្តូ​នៃ​បរិបទ គឺ​មិន​អាច​ឈរជើង​នៅ​ក្នុង​ទីផ្សា​នេះ​បាន​ទេ​៕

អត្ថបទសរសេរ ដោយ