ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ទាន់​លាឈប់​ពី​ការងារ​មុន​ពេល​ឆ្លើយ​សំណួរ​ទាំង​បី​នេះ​ជា​មុន​សិន

3 ឆ្នាំ មុន

តើ​វា​ដល់​ពេល​លាឈប់​ការងារ​ហើយ​មែន​ទេ? វា​ជា​សំណួរ​ដែល​មនុស្ស​គ្រប់​គ្នា​ធ្លាប់​សួរ​ខ្លួនឯង​។ មនុស្ស​ជា​ច្រើន​រង​ចាំ​រហូត​ដល់​ពេល​មួយ​ដែល​ពួក​គេ​ត្រូវ​ចាក​ចេញពី​ការងារ ឬ​ស្ថាប័ន​ការងារ​ណាមួយ តែ​វា​អាច​ហួសពេល​ទៅ​ហើយ​យ​។ អ្នក​គួរតែ​ចំណាយពេល​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​ម្តង​ក្នុង​មួយ​ឆ្នាំ​ ដើម្បី​វាយតម្លៃ​ស្ថាប័ន​ការងារ និង​មុខ​តំណែង​របស់​អ្នក ​។ មុន​ពេល​ដើរ​ចេញពី​ការងារ​អ្នក…

តើ​វា​ដល់​ពេល​លាឈប់​ការងារ​ហើយ​មែន​ទេ? វា​ជា​សំណួរ​ដែល​មនុស្ស​គ្រប់​គ្នា​ធ្លាប់​សួរ​ខ្លួនឯង​។ មនុស្ស​ជា​ច្រើន​រង​ចាំ​រហូត​ដល់​ពេល​មួយ​ដែល​ពួក​គេ​ត្រូវ​ចាក​ចេញពី​ការងារ ឬ​ស្ថាប័ន​ការងារ​ណាមួយ តែ​វា​អាច​ហួសពេល​ទៅ​ហើយ​យ​។

អ្នក​គួរតែ​ចំណាយពេល​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​ម្តង​ក្នុង​មួយ​ឆ្នាំ​ ដើម្បី​វាយតម្លៃ​ស្ថាប័ន​ការងារ និង​មុខ​តំណែង​របស់​អ្នក ​។ មុន​ពេល​ដើរ​ចេញពី​ការងារ​អ្នក អ្នក​គួរតែ​ឆ្លើយ​នឹង​សំណួរ​ទាំង​បី​ខាងក្រោម​នេះ​សិន​។

១. តើ​អ្នក​កំពុងធ្វើការ​ឲ្យ​ស្ថាប័ន​ការងារ​ដែល​ត្រឹមត្រូវ​សម្រាប់​អ្នក​ទេ?
អ្នក​មិន​គួរ​អនុញ្ញាត​ឲ្យ​ស្ថាប័ន​ការងារ​របស់​អ្នក​ទាញ​អ្នក​ទម្លាក់​ទេ​។ មុខសញ្ញា​ដែល​បង្ហាញ​ថា​ស្ថាប័ន​របស់​អ្នកមាន​បញ្ហា​រួម​មាន ការ​រិះគន់​ពី​សារព័ត៌មាន​ឬ​សង្គម ស្ថាប័ន​ដែល​មិន​វិនិយោគ​លើ​ផលិតផល និង​សេវាកម្ម​ថ្មី​ៗ មនុស្ស​ដែល​អ្នក​គោរព​ចាក​ចេញពី​ស្ថាប័ន មានការ​ធ្លាក់​ចុះ​នៃ​ប្រាក់​ចំណេញ ឬ​ប្រាក់​ឧបត្ថម្ភ និង​ការ​កាត់​បន្ថយ​ការ​ចាយវាយ​ដែល​មិន​សម​ហេតុ​សម​ផល​ជាដើម​។

២. តើ​មុខ​តំណែង​របស់​អ្នក​ស័ក្តិសម​នឹង​អ្នក​ទេ?
មុខ​តំណែង​ដែល​ល្អជា​មុខ​តំណែង​ដែល​ជួយ​ឲ្យ​អ្នក​អភិវឌ្ឍន៍​ខ្លួន និង​រៀន​បាន​អ្វី​ដែល​ថ្មី​ៗ​។ វា​ជា​ការងារ​ដែល​ធ្វើ​ឲ្យ​អ្នក​ដទៃ​ទទួលស្គាល់​អ្នក​។ តែ​ប្រសិនបើ​អ្នក​ជួប​នូវ​បញ្ហា​មួយ​ចំនួន​ដូច​ជា អ្នក​មិន​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​កិច្ចប្រជុំ​សំខាន់​ៗ អ្នក​ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើ​អ្វី​ដែល​អ្នក​បដិសេធ ឬ​អ្នក​គិត​ថា​អ្នក​មិន​មានឱកាស​ក្នុង​ការ​ឡើង​ឋានៈ​នោះ វា​អាច​ជា​ពេល​ដែល​អ្នក​ត្រូវ​ចាកចេញ​ហើយ​។

៣. តើ​អ្នក​ត្រៀមខ្លួន​ហើយ​ឬ​នៅ​សម្រាប់​ការងារ​ថ្មី?
សំណួរ​នេះ​ទាក់ទង​ទៅ​នឹង​ឱកាស​មួយ​ចំនួន​ដែល​អ្នកមាន​ក្រៅពី​ការងារ​របស់​អ្នក​។ ប្រសិនបើ​អ្នកជា​មនុស្ស​ដែល​មានឈ្មោះ​ល្អ​ទាំង​ក្នុង​ស្ថាប័ន​ការងារ និង​ក្រៅ​ស្ថាប័ន​ការងារ​របស់​អ្នក មាន​មនុស្ស​ទាក់ទង​ទៅ​អ្នក​ដើម្បី​សួរ​ពី​យោបល់ មានចំណេះ​ដឹង​ឬ​បទ​ពិសោធន៍​ទាក់ទង​នឹង​ប្រធានបទ​ណាមួយ​ដែល​កំពុង​ពេញ​និយម ឬ​មាន​មនុស្ស​ដែល​អ្នក​អាច​ទាក់ទង​សុំ​ជំនួយ​នោះ អ្នក​មិន​ចាំបាច់​ព្រួយបារម្ភ​ច្រើន​ពេក​ទេ​ព្រោះ​អ្នក​នឹង​មានឱកាស​ច្រើន​ក្នុង​ការ​ទទួល​បានការ​ងារ​ល្អ​ៗ​នៅ​ថ្ងៃ​មុខ​។

ដូច្នេះ​ប្រសិនបើ​អ្នក​កំពុង​ពិចារណា​លាឈប់​ពី​ការងារ អ្នក​គួរតែ​វាយតម្លៃ​លើ​ស្ថាប័ន​ការងារ មុខ​តំណែង និង​លើ​ខ្លួនឯង​ឡើង​វិញ​។ តើ​ស្ថាប័ន​ការងារ​របស់​អ្នកជា​បញ្ហា​មែន​ទេ? ឬ​វា​ជា​មុខ​តំណែង​របស់​អ្នក? និង​ចុង​ក្រោយ តើ​អ្នក​បាន​ត្រៀមខ្លួន​រួច​ឬ​នៅ​សម្រាប់​ជំហាន​បន្ទាប់?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ