ពិនិត្យមើលទីតាំងដីក្រុមហ៊ុនដែលកំពុងរងការកា.ប់ទន្ទ្រាននិងសង់ផ្ទះ
- ក្រចេះ
ខេត្តក្រចេះ ៖ លោក គង់ គឹមនី អភិបាលរងខេត្តក្រចេះ កាលពីព្រឹកថ្ងៃទី២២ តុលា បានដឹកនាំមន្ត្រីជំនាញនៃមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរស្រុកសំបូរ…
ខេត្តក្រចេះ ៖ លោក គង់ គឹមនី អភិបាលរងខេត្តក្រចេះ កាលពីព្រឹកថ្ងៃទី២២ តុលា បានដឹកនាំមន្ត្រីជំនាញនៃមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរស្រុកសំបូរ…
ខេត្តក្រចេះ ៖ លោក គង់ គឹមនី អភិបាលរងខេត្តក្រចេះ កាលពីព្រឹកថ្ងៃទី២២ តុលា បានដឹកនាំមន្ត្រីជំនាញនៃមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរស្រុកសំបូរ ចុះធ្វើការត្រួតពិនិត្យជាក់ស្ដែងនៅទីតាំងដីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច(CHPB) development ស្ថិតនៅក្នុងឃុំ
កំពងចាម ស្រុកសំបូរ ខេត្តក្រចេះ គណៈក្រុមហ៊ុនមួយនេះត្រូវបានក្រុមជនអនាធិបតេយ្យធ្វើសកម្មភាពកាប់ទន្ទ្រាននឹងសាងសង់ផ្ទះនៅលើដីរបស់ក្រុមហ៊ុនមួយនេះ ។
ការចុះពិនិត្យមើលទីតាំងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន(CHPB) developmentខាងលើគឺធ្វើឡើងបន្ទាប់ពីខាងភាគីក្រុមហ៊ុនបានស្នើរដល់អាជ្ញាធរខេត្តក្រចេះនិងក្រសួងមន្ទីរពាក់ពន្ធ័ ជួយទប់ស្កាត់ការកាប់រានដីព្រៃរបស់ក្រុមហ៊ុនធ្វើជាកម្មសិទ្ធិពីសំណាក់ពលរដ្ឋចំណាកស្រុកជាច្រើនគ្រួសារ ដែលកំពុងនាំគ្នាកាប់រានដីព្រៃក្រុមហ៊ុនធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន កាលពីពេលថ្មីៗកន្លងទៅនេះ ។
លោក ជា ចំរើន តំណាងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចមួយនេះបានបញ្ជាក់ឲ្យដឹងថា ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច (CHPB) development មានផ្ទៃដីចំនួន១២១៩០ហិកតា សម្រាប់វិនិយោគដាំដំណាំកសិឧស្សាហកម្ម ដាំកៅស៊ូ ស្ថិតនៅក្នុងស្រុកព្រែកប្រសព្វ និងស្រុកសំបូរ ខេត្តក្រចេះ តែបច្ចុប្បន្ននេះ ដីព្រៃក្រុមហ៊ុនមួយផ្នែកធំ កំពុងរងការកាប់ទន្ទ្រានពីសំណាក់ពលរដ្ឋចំណាកស្រុក យកធ្វើជាកម្មសិទ្ឋ និងបានសាងសង់សំណង់អនាធិបតេយ្យ សង់ជាកូនផ្ទះតូចៗ ដាំដើមចែក លើដីក្រុមហ៊ុននោះទៀតផង។
លោកថា ក្រុមពលរដ្ឋចំណាកស្រុកជាច្រើនគ្រួសារ បាននាំគ្នាធ្វើសកម្មភាពកាប់រានដីព្រៃរបស់ក្រុមហ៊ុនទាំងយប់ទាំងថ្ងៃ បើទោះបីជាមានការចុះទៅហាមឃាត់ពីសំណាក់
សន្តិសុខក្រុមហ៊ុន ឬអាជ្ញាធរចុះទៅណែនាំយ៉ាងណាក៏នៅតែបន្តសកម្មភាពដោយមិនខ្លាចញញើតឡើយ ទំនងអាចមានមេខ្យល់នៅពីក្រោយ។ ដោយមើលឃើញភាពអាណាធិបតេយ្យកើតមានឡើងកាន់តែច្រើន ខាងក្រុមហ៊ុនក៍បានសុំគោល ការណ៍ទៅអាជ្ញាធរខេត្ត ដើម្បីជួយធ្វើអន្តរាគមន៍ ក្នុងការជួយទប់ស្កាត់នូវការកាប់ទន្ទ្រានរំលោភយកដីធ្វើជាកម្មសិទ្ធិខុសច្បាប់ ។
លោក គង់ គឹមនី អភិបាលរងខេត្តក្រចេះ បន្ទាប់ពីបានដឹកនាំមន្ត្រីជំនាញមន្ទីរពាក់ព័ន្ធរួមនិងអាជ្ញាធរមូលដ្ឋានចុះពិនិត្យជាក់ស្ដែង ក៍បានបើកកិច្ចប្រជុំពិភាក្សា ជាមួយមន្ត្រីជំនាញ រួមនិងអាជ្ញាធរ ឃុំស្រុក និងតំណាងក្រុមហ៊ុន ដើម្បី រកដំណោះ ស្រាយជាក់លាក់មួយ លោក៍បានផ្ដាំផ្ញើរឲ្យអាជ្ញាធរឃុំ ស្រុក ចុះស្រាវជ្រាវវែករកមុខមេខ្យាល់ដែលគៀងគរ ឲ្យប្រជាពលរដ្ឋចូលទៅកាប់ទន្ទ្រានដី ក្រុមហ៊ុន ឲ្យបញ្ឈប់ជាបន្ទាន់ ។
ក្នុងនាមអាជ្ញាធរខេត្ត លោកអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឲ្យចេះគោរពច្បាប់កុំធ្វើអ្វីកំបំពាន ច្បាប់ បើសិនជាបងប្អូនខ្វះដីពិតប្រាកដ សុំឲ្យបងប្អូនដាក់ពាក្យស្នើរសុំដីសម្បទានសង្គមកិច្ច នៅនិងមូលដ្ឋានបងប្អូនផ្ទាល់ មកអាជ្ញាធរខេត្ត។
ចែករំលែកព័តមាននេះ