ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេសចរ​មក​ទស្សនា​រដ្ឋ​Chin​របស់​មី​យ៉ា​ន់​ម៉ា​រើប​ឡើង

8 ឆ្នាំ មុន

ណៃ​ពិដោ ៖ លោក U Tin Htun Aung លេខាធិការ​សមាគម​ទេសចរណ៍​មី​យ៉ា​ន់​ម៉ា​បាន​ឲ្យ​ដឹង​ថា បរិមាណ​អ្នកទេសចរ​ដែល​មក​ទស្សនា​អតីត​រដ្ឋ​Chin ដែល​ជា​រដ្ឋ​មួយ​មានការ​រឹត​បន្ដឹង​

ណៃ​ពិដោ ៖ លោក U Tin Htun Aung លេខាធិការ​សមាគម​ទេសចរណ៍​មី​យ៉ា​ន់​ម៉ា​បាន​ឲ្យ​ដឹង​ថា បរិមាណ​អ្នកទេសចរ​ដែល​មក​ទស្សនា​អតីត​រដ្ឋ​Chin ដែល​ជា​រដ្ឋ​មួយ​មានការ​រឹត​បន្ដឹង​របស់​មី​យ៉ា​ន់​ម៉ា​បាន​កើនឡើង​ក្នុងអំឡុងពេល​ប៉ុន្មាន​ខែ​នេះ​។

ខណៈ​រដ្ឋ​មួយ​នេះ​បាន​លើកលែង​ការ​ដាក់​កម្រិត​ចំពោះ​ភ្ញៀវ​ទេសចរ​បរទេស រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​គេ​សង្កេត​ឃើញ​មាន​អ្នកទេសចរ​ទៅ​កម្សាន្ត​តំបន់​នោះ​ក្នុង​រង្វង់​៣០០​នាក់​ក្នុង​មួយ​ខែ​អំឡុង​ពេល​៤​ខែ​ចុង​ក្រោយ​នេះ​ពិសេស​គឺ​ការ​ធ្វើ​ដំណើរ​ទៅ​ទីតាំង​ពេញ​និយម​ដូច​ជា​៖Natmataung, Bonetalar fall, Matupi​និង​Mintat ជាដើម ។

បើ​តាម​ស្ថិតិ​របស់​ក្រសួងទេសចរណ៍​និង​សណ្ឋាគារ រដ្ឋ​Chin មាន​អ្នក​ទៅ​កម្សាន្ត​នៅ​ទីនោះ​ត្រឹមតែ​១.០២៣​នាក់​ប៉ុណ្ណោះ​កាលពី​ឆ្នាំ​២០១៣​និង​១.២៥៦​នាក់​ឆ្នាំ​២០១៤ ។ ចំណែក​ពីរ​ខែ​ដំបូង​ឆ្នាំ​នេះ​គេ​សង្កេត​ឃើញ​ភ្ញៀវ​បរទេស​មាន​អត្រា​ខ្ពស់ ។ លោក​បាន​ឲ្យ​ដឹងផង​ដែរ​ថា​រដ្ឋ​មួយ​នេះ​បាន​ក្លា​ទៅ​ជា​តំបន់​ទេសចរណ៍​គួរ​ឲ្យ​ចាប់អារម្មណ៍​ថ្មី​មួយ​ស្រប​ពេល​ដែល​យើង​បាន​ណែនាំ​ពី​ទិស​ដៅ​ថ្មី​សម្រាប់​អ្នកទេសចរ ។

ហេតុ​ដូច្នេះ​ហើយ​ជាមួយនឹង​ការ​កើនឡើង​នៃ​ភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា​តំបន់​នេះ​តាម​សណ្ឋាគារ ក៏​ដូច​ជា​បុគ្គលិក​ទាំងឡាយ​និង​បណ្តា​ទីភ្នាក់ងារ​ទេសចរណ៍​ចាំបាច់​ត្រូវ​តែ​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​ការ​ផ្តល់​សេវាកម្ម​របស់​ខ្លួន ៕