ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ហាងឆេងប្រាក់រៀលខ្មែរ និងប្រាក់យន់ចិន មួយណាមានប្រៀបខ្លាំង !

2 ខែ មុន
  • Phnom Penh

រាជធានីភ្នំពេញ ៖ ហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរថ្ងៃនេះធៀបនឹងថ្ងៃម្សិលមិញមានប្រៀបខ្លាំងជាងប្រាក់យន់ចិន ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២៣ខែតុលាឆ្នាំ ២០២០ នេះឱ្យដឹង ថា…

រាជធានីភ្នំពេញ ៖ ហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរថ្ងៃនេះធៀបនឹងថ្ងៃម្សិលមិញមានប្រៀបខ្លាំងជាងប្រាក់យន់ចិន ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២៣ខែតុលាឆ្នាំ ២០២០ នេះឱ្យដឹង ថា ១យន់ចិន ទិញចូលត្រឹមតែ ៦១០ រៀល និងលក់ចេញតែ ៦១៧ រៀលប៉ុណ្ណោះ ខណៈ កាលពីថ្ងៃម្សិលមិញ ទិញចូលរហូតដល់ ៦១៤ រៀល ហើយលក់ចេញដល់ទៅ ៦២០ រៀល ឯណោះ ។

ជាមួយគ្នានេះដែរសម្រាប់ហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសសំខាន់ៗមួយចំនួន គឺ ១ដុល្លារអាមេរិក ស្មើនឹង ៤០៨០ រៀល, ១អឺរ៉ូ ទិញចូល ៤៨១៤ រៀល លក់ចេញ ៤៨៦២ រៀល ហើយ ១ដុល្លារអូស្ត្រាលី ទិញចូល ២៩០៧ រៀល លក់ចេញ ២៩៣៦ រៀល ។

ទន្ទឹមនេះ ១០០យ៉េនជប៉ុន ទិញចូល ៣៨៩១ រៀល លក់ចេញ ៣៩៣០ រៀល ហើយ ១០០វុន កូរ៉េ ទិញចូល ៣៥៩ រៀល លក់ចេញ ៣៦៣ រៀល និង ១ដុល្លារសាំងហ្គាពួរ ទិញចូល ៣០០៦ រៀល លក់ចេញ ៣០៣៦ រៀល ។ ដោយឡែកសម្រាប់ហាងឆេងប្រាក់រៀលខ្មែរ ធៀបនឹងប្រាក់បាតថៃ ថ្ងៃនេះគឺ ១បាតថៃ ទិញចូល ១៣០ រៀល លក់ចេញ ១៣២ រៀល ខណៈ ១០០០ ដុងវៀតណាម ទិញចូល ១៧៦ រៀល និងលក់ចេញ ១៧៨ រៀល ៕