ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ ពាក់ព័ន្ធកាន់កា.ប់​និង​ជួញដូរ​អាវុធ​តាម​ហ្វេ​ស​ប៊ុ​ក

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច នៃ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពី​បទ ជួញដូរ​អាវុធ​តាម​បណ្តាញ​សង្គម និង​ការ​កាន់កាប់​អាវុធ​ខុសច្បាប់ ។ ការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២០…

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច នៃ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពី​បទ ជួញដូរ​អាវុធ​តាម​បណ្តាញ​សង្គម និង​ការ​កាន់កាប់​អាវុធ​ខុសច្បាប់ ។

ការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២០ ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត អគ្គស្នងការ​នគរបាល​ជាតិ និង​ចង្អុលបង្ហាញ​ពី​ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាន​នាយកដ្ឋាន ក្នុង​នោះ​ផង​ដែរ ក៏​មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ខេត្តស្វាយរៀង ដោយ​មាន​កិច្ចសហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​ផង​ដែរ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ អ៊ា​ន សម្បត្តិ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ នៅ​ចំណុច​ភូមិ​ទួល​ស្រងាំ ឃុំ​ម្រាម ស្រុក​រមាស​ហែក ខេត្តស្វាយរៀង ពាក់ព័ន្ធ​ផ្សព្វផ្សាយ និង​ការ​ជួញដូរ​អាវុធ​តាម​បណ្តាញ​សង្គម និង​ការ​កាន់កាប់​អាវុធ​ខុសច្បាប់ ។

សមត្ថកិច្ច​បាន​បាន​បញ្ជាក់​ថា ជនសង្ស័យ​នេះ​បាន​បង្កើត គណនី facebook ជា​ច្រើន ដែល​សុទ្ធតែ​ជា​គណនី​ក្លែងក្លាយ ហើយ​បាន​ធ្វើការ​ផ្សព្វផ្សាយ​លក់​កាំភ្លើងខ្លី​ទំនើប​ៗ, កាំភ្លើង​បាញ់​សត្វ និង​កាំភ្លើង​ហ្គា​ស​គ្រប់​ប្រភេទ ដោយ​ធ្វើការ​នាំ​ចូល​ពី​ប្រទេស​ជិតខាង យក​មក​លក់​ក្នុង​ទឹកដី​កម្ពុជា​តែ​ម្ដង ។ ក៏​ប៉ុន្តែ​ក្នុង​ចំណោម​គណនី​យ​ហ្វេ​ស​ប៊ុ​ក​គេ​ទាំងនោះ មាន​គណនី​យ​ខ្លះ គឺ​ប្រើ​សម្រាប់​បោកប្រាស់​អ្នកទិញ​តែ​ម្ដង គឺ​នៅ​ពេល​ដែល​កម្ម​ង់​ទិញ​ឥ​វ៉ា​ន់​ហើយ គេ​តម្រូវ​ឲ្យ​អ្នកទិញ​វេរ​លុយ​ឲ្យ​គេ​ទាំងអស់ ហើយ​ភាគច្រើន គេ​មិន​បាន​ផ្ដល់​ទំនិញ​ឲ្យ​នោះ​ទេ ។

ប​ច្ចប្ប​ន្ន​ជនសង្ស័យ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ