ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុក្ខ​ផ្ទួនៗ! កំពុង​ជួប​គ្រោះ​ទឹកជំនន់​ធ្ងន់​ធ្ង​រ​ ​ស្រាប់​​តែ​​​វៀតណាម​ប្រឈម​​​នឹង​ព្យុះ​ថ្មី​​​ទៀត

3 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​វៀតណាម VNA ថា កំពុង​តែ​ជួប​ប្រទះ​នឹង​ផលវិបាក​ធ្ងន់ធ្ងរ​បំផុត​ស្រាប់​ដោយ​ទឹក​ជំនន់​ ព្រោះ​ព្យុះ​មួយ​មុន​នេះ​បណ្ដា​ខេត្ត​ចាប់ពី​ខេត្ត​ហា​ទិញ​ដល់​ខេត្ត​ធូ​ធៀន​វេ​ តំបន់​ភាគ​កណ្ដាល​វៀតណាម កំពុង​ប្រឈម​មុខ​នឹង​ព្យុះ​ថ្មី​មួយទៀត​ឈ្មោះ SAUDEI…

ប្រទេស​វៀតណាម ៖ យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​វៀតណាម VNA ថា កំពុង​តែ​ជួប​ប្រទះ​នឹង​ផលវិបាក​ធ្ងន់ធ្ងរ​បំផុត​ស្រាប់​ដោយ​ទឹក​ជំនន់​ ព្រោះ​ព្យុះ​មួយ​មុន​នេះ​បណ្ដា​ខេត្ត​ចាប់ពី​ខេត្ត​ហា​ទិញ​ដល់​ខេត្ត​ធូ​ធៀន​វេ​ តំបន់​ភាគ​កណ្ដាល​វៀតណាម កំពុង​ប្រឈម​មុខ​នឹង​ព្យុះ​ថ្មី​មួយទៀត​ឈ្មោះ SAUDEI ដែល​គ្រោង​បោកបក់​មក​ដល់​នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ ។

គិត​មក​ដល់​ថ្ងៃ​ទី​២១ តុលា វេលា​ម៉ោង​៧​ព្រឹក​ទឹកជំនន់​ដែល​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​៦ តុលា មក បណ្ដាល​ឲ្យ​មនុស្ស​​បាត់​បង់​ជីវិត​​១១១​នាក់ និង​បាត់​ខ្លួន​២២​នាក់​ក្នុង​តំបន់​ភាគ​កណ្ដាល​វៀត​ណាម ។ ពេលនេះ​វៀតណាម​កំពុង​ជម្រុញ​ការ​ខិតខំ​ប្រឹងប្រែង ក្នុង​ការ​ជួយ​ដល់​ប្រជាជន​ដែល​រង​គ្រោះ​ដោយ​ទឹកជំនន់​និង​ការ​បាក់​ដី ។

វិ​សម្ពាធ​ត្រូ​ពី​កាល់​មួយ​កាលពី​ថ្ងៃ​ទី​២០ តុលា បាន​ប្រែ​ក្លាយទៅជា​ព្យុះ​មួយ​ពីលើ​សមុទ្រ​នៅ​ភាគ
ខាងកើត​ហ្វ៊ី​លី​ពី​ន និង​កំពុង​បោកបក់​មក​កាន់​សមុទ្រ​ចិន​ខាងត្បូង ។ ព្យុះ​នោះ​ជា​ព្យុះ​ទី​១៧​នា​ឆ្នាំ
នេះ​បាន​បោកបក់​មក​ដល់​សមុទ្រ​ចិន​ខាងត្បូង​នា​ថ្ងៃ​ទី​២១ តុលា ហើយនឹង​បណ្ដាល​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​និង​ខ្យល់​បោកបក់​ខ្លាំង ពិសេស​ក្នុង​ខេត្ត​ហៃ​ណា​ន់​ចិន​នា​ថ្ងៃ​ទី​២៣​មក​២៤ តុលា ហើយ​បោកបក់​បន្តម​កលើ​ប្រទេស​វៀតណាម ៕ ដក​ស្រង់​ចេញពី​វេបសាយ ៖ lecourrier

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ