ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វាគមន៍​ស្មា​ត​ហ្វូ​ន OPPO A93 កាមេរ៉ា AI Portrait 6 គ្រាប់​ដំបូង​គេ​មាន​តម្លៃ​ត្រឹមតែ $309 ! (វីដេអូ)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កាលពី​យប់​នា​ថ្ងៃ​ទី​ 21 ខែតុលាមកនេះ សង្កេត​ឃើញ​ថា នៅ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ ក្រុមហ៊ុន​បច្ចេកវិទ្យា​ឈានមុខ OPPO ដ៏​ល្បីល្បាញ…

រាជធានីភ្នំពេញ ៖ កាលពី​យប់​នា​ថ្ងៃ​ទី​ 21 ខែតុលាមកនេះ សង្កេត​ឃើញ​ថា នៅ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ ក្រុមហ៊ុន​បច្ចេកវិទ្យា​ឈានមុខ OPPO ដ៏​ល្បីល្បាញ និង​ឈរ​លំដាប់​លេខ ​1 នៅ​កម្ពុជា​បាន​ប្រកាស និង​សម្ពោធ​ដាក់​លក់​ជា​ផ្លូវការ​នូវ​ស្មា​ត​ហ្វូ​ន​ស៊េរី A ថ្មី​បំផុត​គឺ OPPO A93 ដែល​មាន​តម្លៃ $309​ ។ នៅ​ក្នុងអំឡុងពេល​សម្ពោធ​នេះ​ដែរ​ឃើញ​ថា ម្នាក់​ៗ​នាំ​គ្នា​ចូលរួម​ចុច Like, Share ឡើង​ផ្អើល​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​តែ​ម្តង ​។ ហើយ​ក្នុង​កម្មវិធី​នោះ​ផង​ដែរ​ក៏​មានការ​ចូលរួម​ពី​តារា​ល្បី​ៗ​ដូច​ជា ពិធីករ ជា វ​ណ្ណា​រិ​ទ្ធ លោក Raven Blaze លោក HENG រួម​ជាមួយនឹង​ដៃគូ​ដូច​ជា Yaya និង Sun Flower ។

This image has an empty alt attribute; its file name is a886e3279f9387655195012482c94cea-1-768x1024.jpg

មិនតែប៉ុណ្ណោះ ក៏​មានការ​លេង​ហ្គេ​ម Comment នូវ​ចំណុច​ពិសេស​ៗ​របស់ OPPO A93 ដើម្បី​ឈ្នះ​រង្វាន់​ជា​ច្រើន​ផង​ដែរ​ ។ តួយ៉ាង​ក្នុង​កម្មវិធី​សម្ពោធ​នោះ​ផង​ដែរ ក៏​សង្កេត​ឃើញ​ថា​តារា​ល្បី​ៗ ហ្វេ​ន​ៗ បាន​បង្ហាញ​ចំណាប់អារម្មណ៍​ពិត​ពាក់ព័ន្ធ​នឹង​ស្មា​ត​ហ្វូ​ន OPPO A93 នេះ​ផង​ដែរ ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ស្មា​ត​ហ្វូ​ន OPPO A93 ត្រូវ​បាន​បំបាក់​មក​ជាមួយនឹង​ប្រ​ព​ន្ធ័​បច្ចេកវិទ្យា​ទំនើប​ៗ​ដែល​មាន​ដូច​ជា ​៖
1- បំពាក់​មក​ជាមួយ​កាមេរ៉ា​មុខក្រោយ AI Portrait ចំនួន 6 គ្រាប់​ ។ កាមេរ៉ា​មុខ​ទំហំ (16MP+2MP), កាមេរ៉ា​ក្រោយ 4​ គ្រាប់ (48MP+ 8MP+2MP+2MP) ដោយ​មាន​សមត្ថភាព​ប្រើប្រាស់​ផ្សេង​ៗ​គ្នា​ ។
2- អេ​ក្រង់​ភ្លោះ​មុខ 6.43 ជាមួយនឹង​កម្រិត​បង្ហាញ Super AMOLED ផ្តល់​នូវ​រូបភាព​ច្បាស់​ដិត​បែប​ធម្មជាតិ​ភ្លឺ​ច្បាស់ ថែម​ទាំង​ទទួលស្គាល់​ដោយ​ស្ថាប័ន TUV Rheinsland Certified ។

3- កម្រាស់​ស្តើង​ត្រឹមតែ 7.48mm ជាមួយ​ភាព​ស៊ី​វិ​ល័យ លេចធ្លោ ​។
4- មុខងារ​ស្កេ​ន​មេដៃ​លើ​អេ​ក្រង់​ជំនាន់​ថ្មី 3.0 អាច​ដោះ​សោ​យ៉ាង​លឿន​ក្នុង​រយៈពេល 0.3 វិនាទី​ ។
5- សាក​ថ្ម​លឿន 18W សាក 5 នាទី​និយាយ​ទូរស័ព្ទ​បាន 2 ម៉ោង ឬ​អាច​លេង Instagram, Youtube 1 ម៉ោង ​។
6- ជម្រើស 2 ពណ៌​សម្រាប់​ជ្រើសរើស​គឺ Matte Black (​ពណ៌​ខ្មៅ​) , Metallic White (​ពណ៌​ស​) ​។


អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ ក្នុង​វី​ដេ​អូ​សម្ពោធ​នេះ​ក៏​មានការ​ប្រកួត Mobile Legend Bang Bang លើ OPPO A93 រវាង​ក្រុម HENG និង Raven ដើម្បី​តេស្ត​ល្បឿន​លេង​ហ្គេ​ម តេស្ត CPU MediaTek Helio P95 តេស្ត​កម្លាំង​ម៉ាស៊ីន​ដែល​មាន RAM 8GB + ROM 128GB មើលទៅ​ពិតជា​ស៊ីសាច់ហុតឈាម​ដ៏​ជក់ចិត្ត​តែ​ម្តង ​។

អ៊ី​យ៉ា ​! មុខងារ​ពិសេស​ៗ និង​បច្ចេកវិទ្យា​ទំនើប​ៗ​ខាងលើ​នេះ​ពិត​ជាស​ក្កិ​សម​កាន់​ក្នុង​ដៃ ព្រមទាំង​ជា​តម្រូវការ​សម្រាប់​អតិថិជន និង​បងប្អូន​កម្ពុជា​ខ្លាំង​មែនទែន​។ អ្វី​ដែល​ពិសេស​នឹក​ស្មាន​មិន​ដល់​គឺ​ស្មា​ត​ហ្វូ​ន OPPO A93 នេះ​គឺ​មាន​តម្លៃ​ត្រឹមតែ $309 តែ​ប៉ុណ្ណោះ ​។ ហើយ​បើ​តាម​ការ​ប្រកាស​នា​យប់មិញ​នេះ រាល់​ការ​កក់​ទុក​មុន​ចាប់ពី​ថ្ងៃ​ទី ​19 ដល់​ថ្ងៃ​ទី ​24 ខែតុលា នៅ​គ្រប់​បណ្តា​ហាង​លក់​ទូរស័ព្ទ​ដៃ​ទូ​ទាំង​ប្រទេស ដែល​មាន​ផ្លា​ក OPPO នឹង​ទទួល​បាន​កាដូ​ដែល​មាន​តម្លៃ $178 រួម​មាន​៖ កាដូ​កាបូប​យូរ​ដៃ​សម្រាប់​ធ្វើ​ដំណើរ​ដ៏​ស្រស់​ស្អាត ($49) និង​ស៊ី​ម​ស្មា​ត​លេខ​ពិសេស Silver ភ្ជាប់​ជាមួយ​គម្រោង Smart ធំ​ហ្ម៎ង ប្រើ​អ៊ី​ន​ធឺ​ណែ​ត​ដោយ​មិន​គិតថ្លៃ 12 ស​ប្តា​ហ៍ (​តម្លៃ $129) ៕

បើ​ចង់​ជ្រាប​ច្បាស់ តើ​កម្មវិធី​សម្ពោធ​យប់មិញ​នេះ​ពិសេស​កម្រិត​ណា អាច​ទស្សនា​វី​ដេ​អូ​ខាងក្រោម​នេះ ៖ https://bit.ly/3ohfbW3

ខាងក្រោម​នេះ​ក៏​ជា​វី​ដេ​អូ​ដែល​បើក​ប្រអប់​ដោយ​លោក ស្តេ​ប និង ជា វ​ណ្ណា​រិ​ទ្ធ​ ផង​ដែរ ៖

https://www.youtube.com/watch?v=y2_MY0SEvmc
This image has an empty alt attribute; its file name is 1a51d66f682eaae6569772bcd4e4d6cf-1024x768.jpg

អត្ថបទសរសេរ ដោយ