ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនន់​ទឹកភ្លៀង ​៖ បន្ទាយ​មាន​ជ័យ​រង​គ្រោះ​ធ្ងន់ធ្ងរ​ជាងគេ​និង​​បាត់បង់ជីវិត១៩នាក់​ក្នុង​ចំណោម៣៦នាក់

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ​៖ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី ២២ ខែតុលា ឆ្នាំ​២០២០ នេះ​ជំនន់​ទឹកភ្លៀង​បាន​វាយលុក​ខេត្តបន្ទាយមានជ័យ​ធ្ងន់ធ្ងរ​ជាងគេ​ក្នុង​ចំណោម​ខេត្ត​-​រាជធានី​ទាំង ១៩ ដែល​រង​គ្រោះ​ដោយ​ការ​ជន់​លិច ។ ក្នុង​នោះ​គ្រាន់តែ​បន្ទាយ​មាន​ជ័យ​គឺ​មាន​អ្នក​ស្លាប់​ដោយ​គ្រោះ​ធម្មជាតិ​មួយ​នេះ​កើន​ដល់…

បន្ទាយ​មាន​ជ័យ​៖ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី ២២ ខែតុលា ឆ្នាំ​២០២០ នេះ​ជំនន់​ទឹកភ្លៀង​បាន​វាយលុក​ខេត្តបន្ទាយមានជ័យ​ធ្ងន់ធ្ងរ​ជាងគេ​ក្នុង​ចំណោម​ខេត្ត​-​រាជធានី​ទាំង ១៩ ដែល​រង​គ្រោះ​ដោយ​ការ​ជន់​លិច ។ ក្នុង​នោះ​គ្រាន់តែ​បន្ទាយ​មាន​ជ័យ​គឺ​មាន​អ្នក​ស្លាប់​ដោយ​គ្រោះ​ធម្មជាតិ​មួយ​នេះ​កើន​ដល់ ១៩ នាក់ ក្នុង​ចំណោម​អ្នក​រង​គ្រោះ​បាត់បង់​ជីវិត​ចំនួន ៣៦ នាក់ ។ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ។

ជាមួយ​គ្នា​នោះ​ផង​ដែរ ជំនន់​ទឹកភ្លៀង​បាន​បង្ក​ការ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​យ៉ាងច្រើន​ផង​ដែរ ដែល​ក្នុង​នោះ​តូ​លេខ​ពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹកជំនន់​បាន កើនឡើង​ដល់​ជាង ៤៦​ម៉ឺន​នាក់ ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែតុលា​នេះ ។

របាយការណ៍​ដដែល​បាន​បន្ត​ថា ជំនន់​ទឹកភ្លៀង បាន​បង្ក​ផល​ប៉ះពាល់​ដល់ ១៩ ខេត្ត​-​រាជធានី ស្មើនឹង ១១០ ក្រុង​ស្រុក​ខណ្ឌ ក្នុង​នោះ​រួម​មាន ខេត្ត ពោធិ៍សាត់ ប៉ៃលិន បន្ទាយ​មាន​ជ័យ ភ្នំពេញ បាត់ដំបង ស្វាយ​រៀង ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះ​សីហ​នុ កោះកុង ព្រះ​វិហារ ស្ទឹង​ត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និង​ខេត្តកំពង់ធំ​។

ប្រភព​ដដែល​បាន​បន្ត​ថា ជំនន់​ទឹកភ្លៀង ប៉ះពាល់​ប្រជាជន​ប្រមាណ ១១៥ ៩៤៩ គ្រួសារ ស្មើ​ប្រមាណ ៤៦៣ ៧៩៦ នាក់​។ ប្រជាជន​ជម្លៀស​ប្រមាណ ១១ ៥២៩​គ្រួសារ ស្មើ​ប្រមាណ ៤៦ ១១៦​នាក់​។ ប្រជាជន​ស្លាប់ ៣៦​នាក់ ( កើន​បន្ទាយ​មាន​ជ័យ ម្នាក់ និង​កំពង់ធំ ម្នាក់ )​។ រីឯ​ផ្ទះ​ប៉ះពាល់​ប្រមាណ ១០៦ ៨៨៧ ខ្នង និង​ខូចខាត ៦៣​ខ្នង​។ សាលារៀន​លិច​ទឹក​ប្រមាណ ៧០៧ កន្លែង​។ ស្រូវ​លិច​ទឹក ប្រមាណ ២៣២ ២៩៩ ហិ​កតា និង​ដំណាំ​រួម​ផ្សំ​លិច​ទឹក ៨៣ ៧២៩ ហិ​កតា​។ ផ្លូវជាតិ ផ្លូវ​ខេត្ត ផ្លូវ​គ្រួ​ស​ក្រហម ប៉ះពាល់​ប្រមាណ ៤៦៥ គ​.​ម និង​ផ្លូវលំ​ជនបទ​លិច​ទឹក​ប្រមាណ ១ ៦៦៥ គ​.​ម​។

នៅ​ព្រឹក​ថ្ងៃ​ទី ២២ ខែតុលា​នេះ​ផង​ដែរ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​បន្ត​ចុះ​ជួប​សួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ ដែល​រង​គ្រោះ​ដោយសារ​ទឹកជំនន់ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ៕


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ