ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះពុទ្ធ​នៃ​យើង​ទ្រង់​បំពេញ​ទានបារមី

3 ឆ្នាំ មុន

ទម្រាំ​បាន​ត្រាស់​ដឹង​ជា​ព្រះសម្មាសម្ពុទ្ធ​ក្នុង​លោក ព្រះ​អង្គ​ទ្រង់​បាន​បំពេញ​នូវ​កល្យាណ​ធម៌​ទាំងពួង​មាន​ទានបារមី​ជាដើម ទ្រង់​ខំ​បំពេញ​អស់​កាល​៤​អសង្ខេយ្យ និង​១​សែន​កប្ប​ដោ​យ​​បរិបូណ៌ ។ ការ​បំពេញ​ទានបារមី​គឺ​ចាប់ផ្ដើម​តាំង​អំពី​ព្រះ​អង្គ​កាល​កើតជា​ព្រហ្ម​ណ៍​ម្នាក់​ឈ្មោះ សុមេធ​ព្រាហ្មណ៍ ជា​អ្នកមាន​ទ្រព្យសម្បត្តិ​ច្រើន នៅ​ក្នុង​នគរ​អមរ​វ​តី បាន​សម្រេច​នូវ​សិល្បសាស្ត្រ​ទាំងពួង…

ទម្រាំ​បាន​ត្រាស់​ដឹង​ជា​ព្រះសម្មាសម្ពុទ្ធ​ក្នុង​លោក ព្រះ​អង្គ​ទ្រង់​បាន​បំពេញ​នូវ​កល្យាណ​ធម៌​ទាំងពួង​មាន​ទានបារមី​ជាដើម ទ្រង់​ខំ​បំពេញ​អស់​កាល​៤​អសង្ខេយ្យ និង​១​សែន​កប្ប​ដោ​យ​​បរិបូណ៌ ។

ការ​បំពេញ​ទានបារមី​គឺ​ចាប់ផ្ដើម​តាំង​អំពី​ព្រះ​អង្គ​កាល​កើតជា​ព្រហ្ម​ណ៍​ម្នាក់​ឈ្មោះ សុមេធ​ព្រាហ្មណ៍ ជា​អ្នកមាន​ទ្រព្យសម្បត្តិ​ច្រើន នៅ​ក្នុង​នគរ​អមរ​វ​តី បាន​សម្រេច​នូវ​សិល្បសាស្ត្រ​ទាំងពួង ។

លុះ​អំណឹះ​ឥត​អំពី​មាតាបិតា​ទាំង​ពីរ​ទៅ សុមេធ​ព្រាហ្មណ៍​ក៏​បាន​បរិច្ចាគ​ទ្រព្យសម្បត្តិ​រាប់​ប្រមាណ​ច្រើន​សែន​កោដិ​ឲ្យ​ទាន​អស់ហើយ ទើប​ចេញ​ទៅ​បព្វជ្ជា​បួស​ជា​តាបស​នៅ​ក្នុង​ព្រៃ​ហិមពាន្ត បំពេញ​វត្តប្រតិបត្តិ​បាន​ធ្វើ​ឈាន​និង​អភិញ្ញា​ឲ្យ​ប្រាកដ​ឡើង ។

ចាប់​តាំង​អំពី​កាលនោះ​មក​ព្រះ​ពោធិសត្វ​តែង​បំពេញ​ទានបារមី​ជា​អនេក​អស់​សែន​នៃ​កប្ប​រហូត​ដល់​កំណើត​ចុង​ក្រោយ​ដោយ​អំណាច​នៃ​ទានបារមី​ពេញ​ដោយ​បរិបូណ៌​ហើយ ទើ​ប​​ព្រះ​អង្គ​បាន​សម្រេច​នូវ​សម្មា​សម្ពោធិញ្ញាណ ត្រាស់​ដឹង​ជា​ព្រះពុទ្ធ​ដ៏​ប្រសើរ​ក្នុង​លោក ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ