ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទិល​ទាំង​៨​ជា​គ្រឿង​សៅហ្មង​នៃ​ចិត្ត

3 ឆ្នាំ មុន

មន្ទិល​ប្រែ​ថា ដំណើរ​សៅហ្មង​, ការ​ស្មោកគ្រោក​, សេចក្តី​ពិភាល់​, សង្ស័យ​, ដិតចិត្ត​, មាន​មន្ទិល​, អស់​មន្ទិល​, ជម្រះ​មន្ទិល​ជាដើម ។…

មន្ទិល​ប្រែ​ថា ដំណើរ​សៅហ្មង​, ការ​ស្មោកគ្រោក​, សេចក្តី​ពិភាល់​, សង្ស័យ​, ដិតចិត្ត​, មាន​មន្ទិល​, អស់​មន្ទិល​, ជម្រះ​មន្ទិល​ជាដើម ។ មន្ទិល​មាន​៨​ប្រការ​គឺ​៖

១-​មន្ត​ទាំងឡាយ​មានការ​មិន​ស្វាធ្យាយ​ជា​មន្ទិល

២-​ផ្ទះ​ទាំងឡាយ​មានការ​មិន​ថែទាំ​ជា​មន្ទិល

៣-​ការ​ខ្ជិលច្រអូស​ជា​មន្ទិល​នៃ​សម្បុរ​សរីរៈ

៤-​ការ​ប្រហែសធ្វេស​ជា​មន្ទិល​នៃ​អ្នករក្សា

៥-​ការ​ប្រព្រឹត្ត​អាក្រក់​ចំពោះ​ប្តី​ជា​មន្ទិល​របស់​ភរិយា

៦-​សេចក្តី​កំណាញ់​ជា​មន្ទិល​របស់​អ្នក​ឲ្យ

៧-​អកុសលធម៌​ដ៏​លាមក​ជា​មន្ទិល​ក្នុង​លោក​នេះ និង​លោក​ខាង​មុខ

៨-​អវិជ្ជា​ជា​មន្ទិល​ក្រៃ​លែង​ជាង​មន្ទិល​ទាំងនោះ​ទៀត ។

មន្ទិល​ទាំង​៨​នេះ​ជា​ប្រភព​នាំ​ឱ្យ​សៅហ្មង​គ្រប់​ការងារ​ទាំងអស់ គប្បី​ជម្រះ​មន្ទិល​ដោយ​បញ្ញា និង​ការ​ឧស្សាហ៍​ព្យាយាម ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ