សម្តេច​តេ​ជោ បន្ត​ជួប​ជាមួយ​ពលរដ្ឋ​រង​គ្រោះ​នៅ​បន្ទាយ​មាន​ជ័យ​ជាង​១​ម៉ឺន​នាក់


រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​អញ្ជើញ​បន្ត​សួរសុខទុក្ខ និង​ផ្តល់​អំណោយ​ជូន​ពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹកជំនន់ នៅ​ស្រុក​ថ្មពួក និង​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២០​នេះ ។

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​បន្ត​អញ្ជើញ​ជួប​សួរសុខទុក្ខ និង​ផ្តល់​អំណោយ​ជូន​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹកជំនន់ ក្នុងស្រុក​ថ្មពួក និង​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ប្រមាណ​១​ម៉ឺន​គ្រួសារ ជា​បន្ត​ទៀត​បន្ទាប់​ពី​ម្សិលមិញ​ផ្តល់​ជូន​ប្រជា​ពល​ពលរដ្ឋ​១​ម៉ឺន​គ្រួសារ​នៅ​ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ។

ខេត្តបន្ទាយមានជ័យ ជា​ខេត្ត​មួយ​ក្នុង​ចំណោម​រាជធានី​-​ខេត្ត​ទាំង​១៩ ដែល​ការ​ជន់​លិច​ដោយសារ​ជំនន់​ទឹកភ្លៀង ។ ខេត្តបន្ទាយមានជ័យ ក៏​ក្លាយជា​ខេត្ត​រង​ការ​លិចលង់​ធ្ងន់ធ្ងរ​ជាងគេ​មួយ​ផង​ដែរ ។ ក្រុង​-​ស្រុក​ចំនួន​៦ របស់​ខេត្ត​នេះ​បាន​រង​ការ​ជន់​លិច​ធ្ងន់ធ្ងរ រួម​មាន ៖ ក្រុង​សិរី​សោ​ភ​ណ ក្រុង​ប៉ោយ​ប៉ែ​ត ស្រុក​មង្គលបុរី ស្រុក​ថ្មពួក ស្រុក​អូរ​ជ្រៅ និង​ស្រុក​ម៉ា​ឡៃ ។

របាយការណ៍​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បានឱ្យ​ដឹង​ថា ជំនន់​ទឹកភ្លៀង​ក្នុង​ខេត្តបន្ទាយមានជ័យ បណ្តាល​ឱ្យ​ស្លាប់​ពលរដ្ឋ​១៨​នាក់​, ធ្វើ​ឱ្យ​ប៉ះពាល់​ប្រជាពលរដ្ឋ ២២ ១៧៨​គ្រួសារ​, ជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព ៣ ៥៤៥​គ្រួសារ​, លិច​សន្ទូង ៤៩ ៣៤៣​ហិ​កតា​, លិច​ដំណាំ​ផ្សេង​ៗ ៩ ៦៤២​ហិ​កតា និង​ធ្វើ​ឱ្យ​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ស្ពាន ទំនប់​ទឹក និង​សាលារៀន​ជាដើម ៕

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

១០:២៧ | ក្នុងស្រុក

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ