អភិបាលខេត្តព្រះសីហនុ បញ្ជាឲ្យតាមរកក្មេងស្រីម្នាក់ ធ្លាក់ចូលទឹកធ្លាក់ក្បាលឆាយ
ខេត្តព្រះសីហនុ ៖ នៅល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ…
ខេត្តព្រះសីហនុ ៖ នៅល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ…
ខេត្តព្រះសីហនុ ៖ នៅល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំបញ្ជាផ្ទាល់ ក្នុងប្រតិបត្តិការស្វែងរកក្មេងស្រីម្នាក់ ដែលបានរអិលជើងធ្លាក់ចូលទៅក្នុងល្បាក់ទឹក នៃតំបន់រមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយ ស្ថិតនៅសង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
បើយោងតាមរដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ប្រតិបត្តិការស្វែងរកក្មេងស្រីខាងលើ គឺធ្វើឡើងនៅវេលាម៉ោង០២រសៀល បន្ទាប់ពីទទួលបានព័ត៌មានភ្លាមៗពីក្រុមគ្រួសារក្មេងស្រីរងគ្រោះ ដោយប្រើប្រាស់កម្លាំងសរុបរបស់ខេត្តធ្វើការរុករកនៅលើទីតាំងដែលក្មេងស្រីខាងលើរអិលជើងធ្លាក់ចូល និងទីតាំងផ្សេងទៀត រហូតដល់ម៉ោង១៨និង០០នាទីល្ងាចថ្ងៃដដែល នៅតែមិនទាន់រកឃើញ ។
ដោយសារស្ថានភាពយប់ងងឹត និងល្បឿនទឹកធ្លាក់បោកចុះខ្លាំង ទើបលោកអភិបាលខេត្ត សម្រេចដកកម្លាំងកំពុងធ្វើការរុករកឡើងមកលើគោកវិញ ដើម្បីការពារសុវត្ថិភាពរបស់ក្រុមជួយសង្គ្រោះរបស់យើង ។
ទន្ទឹមនេះ តាមការសន្និដ្ឋានជាបឋមរបស់មន្ត្រីជំនាញបានលើកឡើងថា ក្មេងស្រីខាងលើ គឺប្រហែលជាបាត់បង់ជីវិតហើយ។
យ៉ាងណាលោក គួច ចំរើន បានដាក់ចេញនូវផែនការ ឲ្យស្វែងរកក្មេងស្រីរងគ្រោះនៅព្រឹកស្អែកបន្តទៀត ដោយលោកបានមានប្រសាសន៍បន្ថែមថា ទោះបីក្មេងស្រីខាងលើស្លាប់បាត់ជីវិតក៏ដោយ ក៏យើងត្រូវស្វែងរកសាកសពនាងឲ្យឃើញដែរ៕
ចែករំលែកព័តមាននេះ