ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គិត​ត្រឹម​ថ្ងៃ​​២០ ខែតុលា អ្នក​បាត់បង់​ជីវិត​ដោយ​ជំនន់​ទឹកភ្លៀង​កើនឡើង​៣៤​នាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជំនន់​ទឹកភ្លៀង​បាន​ប្រហារ​ខេត្ត​ក្រុង​ចំនួន​១៩ ដោយ​បាន​ឆក់​យក​ជីវិត​មនុស្ស​គិត​មក​ដល់​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២០ អ្នក​ស្លាប់​កើន​ដល់​៣៤​នាក់ ។ នេះ​បើ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ។…

រាជធានី​ភ្នំពេញ ៖ ជំនន់​ទឹកភ្លៀង​បាន​ប្រហារ​ខេត្ត​ក្រុង​ចំនួន​១៩ ដោយ​បាន​ឆក់​យក​ជីវិត​មនុស្ស​គិត​មក​ដល់​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២០ អ្នក​ស្លាប់​កើន​ដល់​៣៤​នាក់ ។ នេះ​បើ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ។

យោង​តាម​របាយការណ៍​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​មហន្តរាយ​បាន​ឲ្យ​ដឹង​ថា ផល​ប៉ះពាល់​ខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២០ មាន​ខេត្ត​រាជធានី ខេត្ត ស្មើ​១១០​ក្រុង​/​ស្រុក​/ ខណ្ឌ រួម​មាន ៖ ខេត្តពោធិ៍សាត់ ប៉ៃលិន បន្ទាយ​មាន​ជ័យ ភ្នំពេញ បាត់ដំបង ស្វាយ​រៀង ឧត្ត​មាន​ជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះ​សីហ​នុ កោះកុង ព្រះ​វិហារ ស្ទឹង​ត្រែង កំ​ពង​ចាម កណ្តាល កំពង់ឆ្នាំង កំពង់ធំ ។

របាយការណ៍​បាន​បន្ត​ថា​ជំនន់​ទឹកភ្លៀង​បាន​ប៉ះពាល់​ប្រជាជន​ប្រមាណ​១០៤,៣៤៨​គ្រួសារ ស្មើ​ប្រមាណ ៤១៧,៣៩២​នាក់ ។​ប្រជាជន​ជម្លៀស​ប្រមាញ​១០,៥៨៣​គ្រួសារ ស្មើ​ប្រមាណ​៤២,៣៣២​នាក់ និង​ប្រជាជន​ស្លាប់​៣៤​នាក់ ។

ប្រភព​បាន​បន្ត​ថា ផ្ទះ​ប៉ះពាល់​ប្រមាណ​៩៥,១៣០​ខ្នង​និង​ខូចខាត​៦៣​ខ្នង សាលារៀន​លិច​ទឹក​ប្រមាណ​៥៨៩​កន្លែង ។ ស្រូវ​លិច​ទឹក​ប្រមាណ​១,៦០៧​គីឡូម៉ែត្រ ទំនប់​ប៉ះពាល់​ប្រមាណ​៣៥.៥​គីឡូម៉ែត្រ ប្រឡាយ​មេ​ប៉ះពាល់​ប្រមាណ​២០៣.៥​គីឡូម៉ែត្រ ប្រឡាយ​រង​ប៉ះពាល់​ប្រមាណ​១៥៣​គីឡូម៉ែត្រ ប្រឡាយ​ស្រោចស្រព ប៉ះពាល់​ប្រមាណ ៩៥​គីឡូម៉ែត្រ ច្រាំង​ទន្លេរ​ប៉ះពាល់​៤១០​គីឡូម៉ែត្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ