ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថវិកា​ជិត​កន្លះ​លាន​ដុល្លារ​អា​មេ​រិ​ក នឹង​ផ្ដល់​ឱ្យ​សហគមន៍​ដែល​ងាយ​រង​គ្រោះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ថានទូត​ស៊ុ​យ​អែ​ត​បាន​ប្រកាស នៅ​ថ្ងៃ​ទី ២០ ខែ តុលា ឆ្នាំ ២០២០ បាន​ចាប់ផ្ដើម​អនុវត្ត​កម្មវិធី​ឆ្លើយ​តប​ចំពោះ​ជំងឺ​កូ​វី​ដ​-១៩…

រាជធានី​ភ្នំពេញ ៖ ស្ថានទូត​ស៊ុ​យ​អែ​ត​បាន​ប្រកាស នៅ​ថ្ងៃ​ទី ២០ ខែ តុលា ឆ្នាំ ២០២០ បាន​ចាប់ផ្ដើម​អនុវត្ត​កម្មវិធី​ឆ្លើយ​តប​ចំពោះ​ជំងឺ​កូ​វី​ដ​-១៩ ដើម្បី​ផ្ដល់​ការ​គាំទ្រ​ផ្នែក ហិរញ្ញវត្ថុ​ដល់​សហគមន៍​ជនបទ តាម​រយៈ​សកម្មភាព​ដាំ​ដើមឈើ​។

កម្មវិធី​នេះ​មាន​គោលបំណង​ជម្រុញ​ឱ្យ​មានការ ចូលរួម​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជនបទ​ចំនួន​១៦០០​គ្រួសារ ក្នុង​ខេត្តពោធិ៍សាត់ និង​សៀមរាប ដើម្បី​ដាំ​ដើមឈើ​នៅ​ក្នុង មូលដ្ឋាន​របស់​ពួក​គេ បង្កើត​ជា​ស្ថានីយ៍​បណ្ដុះ​កូន​ឈើ និង ចូលរួម​ក្នុង​សកម្មភាព​អភិរក្ស​ដទៃ​ទៀត​ទូ​ទាំង​ប្រទេស​។ កម្មវិធី​នេះ នឹង​ត្រូវ​អនុវត្ត​ក្រោម​ការ​ដឹកនាំ​របស់​ក្រសួងបរិស្ថាន​ដោយ​មានការ​គាំទ្រ​ផ្នែក​បច្ចេកទេស​ពី UNDP តាម​រយៈ​គម្រោង កសាង​បរិយាកាស​អំណោយផល សម្រាប់ ការ​អភិវឌ្ឍ​ប្រកប ដោយ​ចីរភាព (BESD)​។

ព្រៃឈើ និង​ជីវចម្រុះ នៅ​បន្ត​រង​សម្ពាធ​ក្នុង​កម្រិត​ខ្ពស់ ហើយ វា​កំពុង​មានការ​កើនឡើង​ដោយសារ​តែ​ការ​រាតត្បាត​ជាស​កល នៃ​ជំងឺ​កូ​វី​ដ​-១៩​។ នៅ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា មនុស្ស​រាប់ ម៉ឺន​នាក់​បាត់បង់​ការងារ​ធ្វើ ហើយ​ពលករ​ចំណាកស្រុក​ជាង ១០​ម៉ឺន​នាក់ បាន​វិល​ត្រឡប់​ពី​ប្រទេស​ជិតខាង​ទៅ​កាន់​ស្រុក​កំណើត​នៅ​តំបន់​ជនបទ​វិញ​។ ការ​ស្វែងរក​ប្រាក់​ចំណូល និង​ស្បៀងអាហារ កាន់តែ​លំបាកទៅ​ៗ​សម្រាប់​ប្រជាជន​មួយ​ចំនួន​។ ដើម្បី​ជីវភាព រស់នៅ​ជា​ពិសេស​ក្នុងអំឡុងពេល​នៃ​ជម្ងឺ​រាតត្បាត​នេះ ប្រជាជន កាន់តែ​ច្រើន​ចាប់ផ្ដើម​ចូល​ព្រៃ​ដើម្បី​កាប់​ឈើ បរបាញ់​សត្វព្រៃ និង​នេសាទ​ជាដើម ដែល​ជា​ការ​ដាក់​សម្ពាធ​បន្ថែម​ទៀត​មក​លើ ប្រព័ន្ធ​អេកូឡូស៊ី​ដែល​កំពុង​មាន​ភាព​ផុយ​ស្រួយ​រួច​ទៅ​ហើយ​នោះ​។

ឯកឧត្តម ប្យ៊​ន ហេ​ក​ម៉ាក ឯកអគ្គរាជទូត​ស៊ុ​យ​អែ​ត​ប្រចាំ ព្រះរាជាណាចក្រ​កម្ពុជា មាន​ប្រសាសន៍​ថា «​ការ​កាត់​បន្ថយ​ផល វិបាក​ដែល​បង្ក​ឡើង​ដោយសារ​ជំងឺ​រាតត្បាត​ជាស​កល​ជា​រឿង ចាំបាច់​។ ការ​គាំទ្រ​របស់​ប្រទេស​ស៊ុ​យ​អែ​ត ចំពោះ​កញ្ចប់​ថវិកា សង្គ្រោះ​បន្ទាន់​ក្នុង​ទំហំ​ទឹកប្រាក់ ៤ ៣០០ ០០០SEK ឬ​ប្រមាណ ជិត​កន្លះ​លាន​ដុល្លារ​អា​មេ​រិ​ក​នេះ នឹង​រួមចំណែក​ដោះស្រាយ បញ្ហា​នេះ​។ កញ្ចប់​ថវិកា​នេះ នឹង​ផ្ដល់​ឱ្យ​សហគមន៍​ដែល​ងាយ​រង គ្រោះ​នូវ​ឱកាស​រក​ប្រាក់​ចំណូល​បាន​ភ្លាម​ៗ តាម​រយៈ​ការ​ដាំ ដើមឈើ​ដើម្បី​ជួយ​ឱ្យ​ពួក​គេ​អាច​ទប់ទល់​នឹង​វិបត្តិ​សេដ្ឋកិច្ច ដែល​កំពុង​កើត​មាន​។ សកម្មភាព​នេះ​ក៏​នឹង​រួមចំណែក ដល់​ការ​ស្ដារ​ប្រព័ន្ធ​អេកូឡូស៊ី​ដ៏​មាន​សារៈសំខាន់​ផង​ដែរ​»​។

លោក​ឯកអគ្គរាជទូត ក៏​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា «​កម្មវិធី នេះ​នឹង​បន្ត​អនុវត្ត​រហូត​ដល់​ខែមិថុនា ឆ្នាំ​២០២១ ដែល​នឹង​ផ្ដល់ ឱកាស​ការងារ​ភ្លាម​ៗ​ដល់​សហគមន៍​ដែល​មាន តម្រូវការ​ចាំបាច់​ជាងគេ​តាម​រយៈ​សកម្មភាព​ដាំ​ដើមឈើ​។ កម្មវិធី​នេះ​នឹង​បណ្តុះ​កូន​ឈើ​នៅ​រដូវប្រាំង និង​គាំទ្រ​ដល់ សកម្មភាព​ដាំ​ដើមឈើ​មួយ​ជុំ​ទៀត ចន្លោះ​ពី​ខែឧសភា ដល់​ខែ មិថុនា ឆ្នាំ​២០២១»​។

ឯកឧត្តម​បណ្ឌិត ទិន ពន្លក រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន មាន​ប្រសាសន៍​ថា «​កម្មវិធី​សាច់ប្រាក់​ពលកម្ម​គឺជា​អន្តរាគមន៍ទាន់​ពេលវេលា​ដែល​គេ​ត្រូវការ​ជា​ចាំបាច់ ដើម្បី​ឆ្លើយ​តប​ភ្លាម​ៗ​ចំពោះ​តម្រូវការ​បន្ទាន់​របស់​សហគមន៍​ជនបទ​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩ និង​ភាព​ចាំបាច់​ក្នុង​ការ ស្ដារ​ប្រព័ន្ធ​អេកូឡូស៊ី​សំខាន់​ៗ​ដែល​កំពុង​ទទួល​រង​សម្ពាធ​»​។

ឯកឧត្តម ពន្លក បន្ត​មាន​ប្រសាសន៍​ថា «​ការងារ​នេះ​នឹង​ជួយ បង្កើន​គម្រប​ព្រៃ​ក្នុង​តំបន់​គោលដៅ ដែល​ជា​ប្រភព​ស្រូប យក​កាបូន រួមចំណែក​ដល់​ការ​បន្ត​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង ការ​ប្រែប្រួល​អាកាសធាតុ​របស់​យើង​»​។

លោក Nick Beresford តំណាង​និវាសនដ្ឋាន​នៃ UNDP ប្រចាំ នៅ​កម្ពុជា មាន​ប្រសាសន៍​ថា «​រដ្ឋាភិបាល​ប្រទេស​ស៊ុ​យ​អែ​ត និង​UNDP ប្ដេជ្ញា​ផ្ដល់​ការ​គាំទ្រ​ពេញទំហឹង​ដល់​ព្រះរាជា​ណា ចក្រ​កម្ពុជា​ក្នុងអំឡុងពេល​នៃ​ការ​រាតត្បាត​ជាស​កល​នេះ​។ កម្មវិធី​ដាំ​ដើមឈើ​នេះ ជួយ​ផ្ដល់​ជា​សាច់ប្រាក់​ជា​ផ្នូរ​នឹង កម្លាំង​ពលកម្ម នៅ​ពេល​ដែល​គេ​ត្រូវការ​សាច់ប្រាក់​ជាងគេ​បំផុត​។ ហើយ​តាម​រយៈ​ការ​វិនិយោគ​លើ​គម្រប​ព្រៃឈើ យើង​អាច​រួមចំណែក​ដល់​ការ​កសាង​អនាគត​កាន់តែ​បៃតង និង​កាន់តែ​ស្អាត​សម្រាប់​គ្រប់​គ្នា​»៕

អត្ថបទសរសេរ ដោយ