ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រូវ​៦២,៣៣៤​ហិ​កតា និង​ដំឡូង​មី​៩,៨៨០​ហិ​កតា ត្រូវ​ជំនន់​ទឹកភ្លៀង​ជន់​លិច​​អស់

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបន្ទាយមានជ័យ ៖ ស្រូវ​ត្រូវ​បាន​ទឹកជំនន់​ជន់​លិច​អស់​៦២,៣៣៤​ហិ​កតា និង​ដំឡូង​មី​៩,៨៨០​​ហិ​កតា គិត​ត្រឹម​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២០ នៅ​ខេត្ត​បន្ទា​យាមា​ន​ជ័យ​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​រដ្ឋបាល​ខេត្ត ចាប់ពី​ថ្ងៃ​ទី​២០…

ខេត្តបន្ទាយមានជ័យ ៖ ស្រូវ​ត្រូវ​បាន​ទឹកជំនន់​ជន់​លិច​អស់​៦២,៣៣៤​ហិ​កតា និង​ដំឡូង​មី​៩,៨៨០​​ហិ​កតា គិត​ត្រឹម​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២០ នៅ​ខេត្ត​បន្ទា​យាមា​ន​ជ័យ​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​រដ្ឋបាល​ខេត្ត ចាប់ពី​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២០​នេះ នៅ​ពេល​ដែល​ទឹកជំនន់​បាន​ជន់​លិច​ស្រូវ​មាន​ចំនួន​៦២,៣៣៤​ហិ​កតា និង​ដំឡូង​មី​លិច​ទឹក​អស់​ចំនួន​៩.៨៨០​ហិ​កតា ព្រមទាំង​ដំណាំ​រួម​ផ្សំ​លិច​ទឹក​ចំនួន​៥៤៣​ហិ​កតា​។

បើ​តាម​របាយការណ៍​របស់​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ​បាន​បង្ហាញ​បន្ត​ថា ស្រូវ និង​ដំឡូង​មី​ដែល​ត្រូវ​ទឹក​លិច​នោះ មាននៅ​តាម​បណ្តា​ស្រុក​-​ក្រុង​ដូច​ជា ៖

១- ក្រុង​សិរី​សោភ័ណ ស្រូវ​លិច​ទឹក​មាន​ចំនួន​២,២៥៩​ហិ​កតា និង​ដំឡូង​មី​លិច​អស់​១​ហិ​កតា រួម​ទាំង​ដំណាំ​រួម​ផ្សំ​មាន​ចំនួន​៤​ហិ​កតា ។

២- ក្រុង​ប៉ោយ​ប៉ែ​ត ស្រូវ​លិច​ទឹក​មាន​ចំនួន​៦៥​ហិ​កតា ដំឡូង​មី​លិច​អស់​៩៥​ហិ​កតា និង​ដំណាំ​រួម​ផ្សំ​មាន​ចំនួន​៧​ហិ​កតា​។

៣- ស្រុក​ស្វាយចេក លិច​ដំឡូង​មី​មាន​ចំនួន​៥​ហិ​កតា និង​ដំណាំ​រួម​ផ្សំ​មាន​ចំនួន​៣១​ហិ​កតា​។
៤-​ស្រុក​ព្រះនេត្រព្រះ ស្រូវ​លិច​ទឹក​៨,១៥៥​ហិ​កតា និង​ដំឡូង​មី​លិច​២៣៣​ហិ​កតា​។

៥- ស្រុក​ថ្មពួក ស្រូវ​លិច​ទឹក​មាន​ចំនួន​៥.២២៩​ហិ​កតា ដំឡូង​មី​៧.៥០២​ហិ​កតា និង​ដំណាំ​រួម​ផ្សំ​២១​ហិ​កតា​។

៦-​ស្រុក​ភ្នំស្រុក ទឹក​លិច​ស្រូវ​មាន​ចំនួន​៥,៥១​ហិ​កតា​។
៧- ស្រុក​មង្គល​បូ​រី ស្រូវ​រង​គ្រោះ​ដោយ​ទឹកជំនន់​ជន់​លិច​មាន​ចំនួន​៣៣,៦៧៦​ហិ​កតា ដំឡូង​មី​មាន​៣​ហិ​កតា និង​ដំណាំ​រួម​ផ្សំ​៩៨​ហិ​កតា​។

៨-​ស្រុក​ម៉ា​ឡៃ ស្រូវ​រង​គ្រោះ​ដោយសារ​តែ​ទឹកជំនន់​លិច​មាន​១០,៦៦៧​ហិ​កតា ដំឡូង​មីទឹក​លិច​មាន​ចំនួន​១,១៨៦​ហិ​កតា និង​ដំណាំ​រួម​ផ្សំ​លិច​ទឹក​មាន​ចំនួន​៣៨២​ហិ​កតា​។

៩-​ស្រុក​អូរ​ជ្រៅ ស្រូវ​រង​គ្រោះ​ព្រោះតែ​ទឹកជំនន់​មាន​ចំនួន​១,៩៣២​ហិ​កតា និង​ដំឡូង​មី​លិច​ទឹក​មាន​១០១​ហិ​កតា​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ