ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​អ្នកមាន​ដោយសារ​ចៃដន្យ​នោះ​អាច​ក្រ​វិញ​បាន ប៉ុន្តែ​បើមាន​ដោយ​ការ​ធ្វើរឿងម្យ៉ាងនេះមិនក្រវិញទេ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​អ្នកជំនាញ​ខាង​ផ្នែក​អចលនទ្រព្យ​បាន​លើក​ឡើង​ថា «​ប្រសិនបើ​យើង​និយាយ​ទៅ ចាស់​ៗ​គាត់​តែងតែ​និយាយ​ថា ប្រសិនជា​អ្នកមាន​ដោយសារ​ចៃដន្យ អាច​ក្រ​វិញ​បាន ប៉ុន្តែ​ប្រសិនបើជា​យើង​ជា​មនុស្ស​ដែល​ចេះ​ហើយ ហើយ​រកស៊ី​បាន​ក្លាយជា​អ្នកមាន​ នោះ​គឺ​មិន​ងាយ​ដួល​វិញ​ទេ​»​។…

រាជធានី​ភ្នំពេញ ៖ យោង​តាម​អ្នកជំនាញ​ខាង​ផ្នែក​អចលនទ្រព្យ​បាន​លើក​ឡើង​ថា «​ប្រសិនបើ​យើង​និយាយ​ទៅ ចាស់​ៗ​គាត់​តែងតែ​និយាយ​ថា ប្រសិនជា​អ្នកមាន​ដោយសារ​ចៃដន្យ អាច​ក្រ​វិញ​បាន ប៉ុន្តែ​ប្រសិនបើជា​យើង​ជា​មនុស្ស​ដែល​ចេះ​ហើយ ហើយ​រកស៊ី​បាន​ក្លាយជា​អ្នកមាន​ នោះ​គឺ​មិន​ងាយ​ដួល​វិញ​ទេ​»​។

លោក​បណ្ឌិត គី​ម ហាង អគ្គនាយក​ក្រុមហ៊ុន​ខ្មែរ រៀល​អ៊ី​ស្ទេ​ត បាន​បន្ត​ថា នៅ​ពេល​យើង​មានចំណេះ​ដឹង​ច្រើន រៀន​ចប់​នៅ​សាកលវិទ្យាល័យ ប៉ុន្តែ​យើង​បែរជា​មក​ចាប់ផ្តើម​ការ​រកស៊ី​វិញ អ៉ី​ចឹ​ង​អ្វី​ដែល​យើង​ត្រូវ​មុន​នោះ​គឺ​យើង​ត្រូវធ្វើ​ផែនការ​មួយ​ដែល​គិត​ទៅ​ដល់ ១០ ទៅ ២០ ឆ្នាំ​ក្រោយ (​គិត​និង​ត្រៀម​អ្វី​ដែល​នឹង​មក​ដល់​) យើង​មិន​គួ​ធ្វើការ​បណ្តើរ​គិត​បណ្តើរ​នោះ​ទេ​។

លោក​បណ្ឌិត គី​ម ហាង បាន​បន្ត​ថា «​កាលពី​ខ្ញុំ​បាន​ចាប់​អាជីព​នេះ​ដំបូង (​ខាង​ដីធ្លី​) ពេល​នោះ​គឺ​មិនសូវ​មាន​អ្នកចេះ​ដឹង​នោះ​ទេ អ៉ី​ចឹ​ង​ខ្ញុំ​គឺជា​បញ្ញា​វ័​ន្ត ជា​សិស្ស និង​ជា​សាស្ត្រាចារ្យ​មហាវិទ្យាល័យ​មួយ​រូប​ដែរ ដូចនេះ​ខ្ញុំ​ចេះ​ភាសាបរទេស​ច្រើន និង​អាច​ទំនាក់ទំនង​ជាមួយ​ភ្ញៀវ​បរទេស​ច្រើន​ផង​ដែរ​។ ម្យ៉ាងវិញទៀត​ជា​ទូទៅ ខ្ញុំ​យល់​ពី​លក្ខណៈ​ទីផ្សារ ព្រោះថា​ខ្ទង់​ឆ្នាំ​២០០៥ ទៅ ២០០៦​នឹង គឺ​មាន​អង្គការ និង​ក្រុមហ៊ុន​ច្រើន​ណាស់ ដូចនេះ​ក្នុង​ពេល​នឹង​អ្វី​ដែល​យើង​រក​លុយ​បាន គឺ​មាន​ដី ឬ​ការិយាល័យ​សម្រាប់​ជួល​ឱ្យ​ពួក​គាត់​នេះឯង​»​។

អ្វី​ៗ​គ្រប់យ៉ាង​គឺ​ចាំបាច់​ណាស់​ដែល​ទាមទារ ឱ្យ​យើង​មានចំណេះ​ដឹង​ជា​មុន​សិន គឺ​វា​ផ្តើម​ចេញពី​ការ​ចេះ និង​ការ​មើលឃើញ​ទៅ​អនាគតកាល​នេះឯង ដែល​នាំ​ផ្លូវ​ឱ្យ​យើង​ដើរទៅ​បាន​វែង​ឆ្ងាយ​។

លោក​បានបន្ត​ថា «​ហើយ​បើ​ចរិត​ធម្មជាតិ​របស់ខ្ញុំ​ពី​ដើម​មក ខ្ញុំ​ធ្វើការ​ខ្ញុំ​មិន​ដែល​ដាក់​លុយ​នៅ​ពីមុខ​នោះ​ទេ ពេល​ដែល​ខ្ញុំ​ធ្វើការ​ឱ្យ​ថៅកែ​ចិន​ធំ​ៗ​នៅ​ក្នុងស្រុក​ខ្មែរ ពេល​ដែល​គាត់​ប្រើ​ខ្ញុំ គឺ​ខ្ញុំ​មិន​ដែល​និយាយ​តំលៃ​មុន​នោះ​ទេ ហើយ​ខ្ញុំ​ក៏​មិន​ទាមទារ​ដែរ គឺ​ខ្ញុំ​ធ្វើ​ចេញ​ជា​លិទ្ធ​ផល ទើប​គេ​ឱ្យ​ប៉ុណ្ណា ខ្ញុំ​យក​ប៉ុណ្ណឹង​។ ជា​ទូទៅ​ប្រសិនជា​យើង​មាន​សេវាកម្ម​ល្អ​លឿន អា​លុយ​នឹង​ក៏​គេ​ឱ្យ​យើង​ច្រើន​ដែរ ចឹ​ង​យើង​ត្រូវ​ទុក​លុយ​នៅ​ពីក្រោយ​ខ្នង កាល ណា​ការងារ​ជោគជ័យ នោះ​លុយ​នឹងរ​ត់ម​កដោយ​ឯកឯង​»​។

លោក​បន្ថែម​ថា ដំណាក់កាល​វិវឌ្ឍន៍​ពី​សម័យមួយ​ទៅ​សម័យមួយ​តែងតែ​មានការ​ផ្លាស់​ប្តូរ អាច​និយាយ​បាន​ថា លោក​តែងតែ​តាមដាន​សេដ្ឋកិច្ច​ស្រុក​ខ្មែរ​តាំងពី ឆ្នាំ ១៩៩៧ ឆ្នាំ​នេះ​ក្នុង​ប្រទេស​ថៃ​និង​ប្រទេស​សឹ​ង្ហ​បុរី​មាន​វិបត្តិ​សេដ្ឋកិច្ច ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រទេស​កម្ពុជា​ផង​ដែរ​។ និង​ក្នុង​ឆ្នាំ ២០០៨ ប្រទេស​សហរដ្ឋអាមេរិក​មាន​វិបត្តិ​សេដ្ឋកិច្ច ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពិភពលោក​។ ក្នុង​ឆ្នាំ ២០១៩ យើង​មាន​ទាំង​រឿង EBA ផង កូ​វី​ដ​១៩ ផង និង​រឿង​ច្បាប់​សំណង់​ចេញ​ច្រើន​ផង គឺ​យើង​ឆ្លងកាត់​ច្រើន ដែល​ធ្វើ​ឱ្យ​ដឹង​និង​បាន​រៀនសូត្រ​ពី​បទ​ពិសោធន៍​ទាំងនោះ​។


«​ទំលាប់​របស់ខ្ញុំ​តាំងពី​ដើម​មក គឺ​ចូល​ចិត្ត​សិក្សារ​រៀនសូត្រ គឺ​រៀន​មិន​ចេះ​ឈប់ មក​ទល់​បច្ចុប្បន្ន​នេះ​ខ្ញុំ​រៀន​ចប់​បណ្ឌិត ៣​ឆ្នាំ​ហើយ ប៉ុន្តែ​ខ្ញុំ​មិន​បញ្ឈប់​នៃ​ការ​សិក្សារ​របស់ខ្ញុំ​នោះ​ទេ គឺ​ខ្ញុំ​នៅ​តែ​រៀន​រហូត​។ រៀន​ឱ្យ​បាន​ច្រើន ធ្វើ​ដំណើរ​ឱ្យ​បាន​ច្រើន​ប្រទេស នៅ​ពេល​ដែល​យើង​ដើរ​បាន​ច្រើន មើល​ពិភពលោក​ខាងក្រៅ បទ​ពិសោធន៍​ដែល​យើង​បាន​មើលឃើញ​ប្រទេស​គេ​នោះ​ហើយ ដែល​បណ្តាល​ឱ្យ​យើង​គិត​ទៅ​អនាគត​ក្នុង​ប្រទេស​កម្ពុជា​។ ខ្ញុំ​អាច​និយាយ​បាន​ថា​ប្រទេស​វៀតណាម​ដើរ​មុន​យើង​ជាង ១០ ឆ្នាំ ប្រទេស​ថៃ និង​ប្រទេស​ម៉ា​ឡេ​ស៊ី ដើរ​មុន​យើង ២០ ឆ្នាំ សឹ​ង្ហ​បុរី​ដើរ​មុន​យើង ៣០ ឆ្នាំ អ៉ឺ​រ៉ុ​ប​ដើរ​មុន​យើង ៥០ ឆ្នាំ និង​សហរដ្ឋអាមេរិក​ដើរ​មុន​យើង​ច្រើន​ជាង ៥០​ឆ្នាំ​។ ដូចនេះ​ដោយសារ​ខ្ញុំ​បាន​ដើរទៅ​ក្នុង​ប្រទេស​រីក​ចំរើន​ទាំង​អស់នេះ​ហើយ ទើប​ខ្ញុំ​អាច​ទស្សន៍​ទាយ​ថា ១០​ទៅ ២០ ឆ្នាំ​ក្រោយ​ប្រទេស​យើង​នឹង​ទៅ​ជា​យ៉ាង​មិច​»​។


សរុប​មក​នៅ​ពេល​ដែល​យើង​ដឹង​ថា អនាគត​សេដ្ឋកិច្ច​ប្រទេស​យើង​នឹង​ទៅ​ជា​យ៉ាងណា​ហើយ នោះ​យើង​អាច​រៀប​ផែនការ​និង​គម្រោង​នានា ដើម្បី​ត្រៀម​អនាគត​នឹង​មក​ដល់​៕

អត្ថបទសរសេរ ដោយ