ខេត្តក្រចេះ ៖ កម្លាំងកងរាជអាវុធហត្ថស្រុក ដឹកនាំដោយលោកវរសេនីយ៍ត្រី លន់ ប៊ុន
ថុល មេបញ្ជាការស្រុកស្នួលបង្ក្រាបបទល្មើសធនធានធម្មជាតិចំណុច (ភ្នំព្រិច) ស្ថិតក្នុងភូមិស្រែរនាម ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ថ្ងៃទី២០ តុលា ឆ្នាំ២០២០។
ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិនៅចំណុចទីតាំងខាងលើ សមត្ថកិច្ចបានចាប់រឹបអូសរថយន្តសាំយ៉ុងដឹកឈើចំនួន០៥គ្រឿង និងឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ បច្ចុប្បន្នជនសង្សយ័ និងវត្ថុតាងខាងលើនាំរក្សាទុកបណ្តោះអាសន្ន នៅទីបញ្ជាការកងរាជអាវុធហត្ថស្រុកស្រុកស្នួល រង់ចាំទទួលបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការខេត្ត ដើម្បីចាត់ការតាមនីតិវិធី ។
គួរបញ្ជាក់ថា ក្រុមឈ្មួញដែលកម្លាំងកងរាជអាវុធហត្ថបង្ក្រាបបាននេះ ត្រូវបានគេដឹង
ថា ជាក្រុមពួក (ជ្រិវ) ជើងខ្លាំង តែងតែធ្វើសកម្មភាពជាប្រចាំ ក្នុងកាដឹកជញ្ជូនឈើនៅចំណុចទីតាំងខាងលើ នាំយកទៅប្រទេសវៀតណាមតាមបណ្តារច្រកនានានៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ ក្រុមនេះ ពេលឡើងលើផ្លូវជាតិបើកលឿនៗមិនអោយអ្នកធ្វើដំណើរតាមដងផ្លូវវ៉ាជែងឡើយ មួយវិញទៀតធ្លាប់វាយឡានអ្នកសារព័ត៌មាន មិនដែលមានសមត្ថកិច្ចជំនាញពាក់ព័ន្ធណាហ៊ានធ្វើការបង្ក្រាប ។ កន្លងមក ធ្លាប់បង្ក្រាបតែត្រូវក្រុមនេះទៅរំដោះយកវត្ថុតាងវិញ ។
ជាក់ស្តែង ថ្មីៗនេះបន្ទាប់ពីទទួលបានបទបញ្ជាពេលលោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថានមេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ កម្លាំងកងរាជអាវុធហត្ថស្រុកស្នួល បានឆ្មក់ទៅបង្ក្រាបនិងចាប់រឹបអូសបានវត្ថុតាងរថយន្តដឹកឈើចំនួន5គ្រឿង រួមនិងជនសង្ស័យដែលជាក្រុមឈ្មួញចំនួន10 នាក់ នៅចំណុចទីតាំងខាងលើ ដើម្បីនាំយកទៅរក្សាទុកនិងកសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធីច្បាប់ ។
ទោះជាយ៉ាងក្ដី មហាជនអ្នកឃ្លាំមើលបាននិយាយថា តើការបង្ក្រាបបទល្មើសលើកនេះ នៅស្រុកស្នួលមានការថមថយបទល្មើសដឹកជញ្ជូនផលអនុផលព្រៃឈើ ឬយ៉ាងណា ?
ចែករំលែកព័តមាននេះ