ខេត្តស្ទឹងត្រែង ៖ លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានចេញលិខិតសំណើទៅលោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គីសនីកម្ពុជាសុំលុបអាជ្ញាបណ្ណលោកស្រី ហ៊ុយ ចេង ដែលធ្វើសេវាកម្មអគ្គិសនីនៅឃុំសេកុង និងឃុំថ្មកែវ ស្រុកសៀមប៉ាង ។
សំណើសុំរបស់លោកអភិបាលខេត្តខាងលើ បន្ទាប់ពីរដ្ឋបាលស្រុកសៀមប៉ាង រួមនិងក្រុមការងាររបស់អាជ្ញាធរអគ្គិសនីកម្ពុជា សហការត្រួតពិនិត្យដោយបានរកឃើញនូវចំណុចខ្វះខាតមួយចំនួនទាក់ទងទៅនិងផ្នែកបច្ចេកទេស ភាពខ្ជីខ្ជា ខ្វះតម្លាភាព និងប្រសិទ្ធភាពមួយ ចំនួនក្នុងការផ្តល់សេវា និងប្រមូលកំរៃសេវា ធ្វើអោយប៉ះពាល់ប្រយោជន៍អ្នកប្រើប្រាស់ ដែលជាមូលហេតុនាំអោយមានការតវ៉ាកន្លងមក។
ម្យ៉ាងទៀតសេវាករ ហ៊ុយ ចេង ធ្លាប់មានបញ្ហានិងមានការណែនាំ ជាលាយលក្ខណ៍អក្សរពីអាជ្ញាធរអគ្គិសនីកម្ពុជាចំនួនពីរលើកមកហើយ គឺលើកទី១-តាមរយៈលិខិត លេខ១៧១១. លទ. ១៥ អអក ចុះ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥ និង លើកទី២.តាម
រយៈលិខិតលេខ១៦៦៤. លទ.២០ អអក ចុះថ្ងៃទី៦ សីហា ឆ្នាំ២០២០។
អាស្រ័យហេតុនេះ សូមអាជ្ញាធរអគ្គិសនីកម្ពុជាលុបអាជ្ញាបណ្ណផ្តល់សេវាកម្មអ គ្គីសនីនៅក្នុងឃុំសេកុង និងឃុំថ្មកែវ ស្រុកសៀមប៉ាង របស់សេវាករ ហ៊ុយ ចេង ដើម្បីស្តារទំនុកចិត្តរបស់ប្រជាពលរដ្ឋស្រុកសៀមប៉ាងឡើងវិញ។ ប្រជាពលរដ្ឋនៅស្រុកសៀម
ប៉ាងបានបញ្ចេញភាពមិនពេញចិត្តជាខ្លាំងទៅលើសេវាកម្មអគ្គិសនីរបស់ លោកស្រីហ៊ុយ ចេង និងបានផ្តាច់ការប្រើប្រាស់អគ្គីសនីមួយនេះមកប្រើប្រាស់ម៉ាស៊ីនភ្លើងផ្ទាល់ខ្លួនជាច្រើនដោយសារតែការកេងប្រវ័ញ្ច គ្រប់រូបភាពលើសលុបហួសហេតុ ពេក ទើបផ្ទុះការតវ៉ាម្តងជាពីរដងមិនចេះចប់។

ចែករំលែកព័តមាននេះ