ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​ធ្លាក់​ប៉ុន្មាន​ម៉ោង​ជាប់​គ្នា បណ្តាល​ឱ្យ​ផ្លូវ​លេខ​៥១​មានការ​ជន់​លិច

9 ខែ មុន
  • Kampong Speu

ខេត្តកំពង់ស្ពឺ ៖ ក្រោយ​ពី​មេឃ​ភ្លៀង​ធ្លាក់​ប៉ុន្មាន​មេ​ជាប់​គ្នា​នា​រសៀល​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២០ នេះ​បណ្ដាល​ឲ្យ​មានការ​ជន់​លិច​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥១ ប្រមាណ​ជិត​១​គីឡូម៉ែត្រ​ដែល​ផ្លូវ​ប្រសព្វ​នេះ​ត​ភ្ជាប់​ផ្លូវជាតិ​លេខ​៤ និង​ផ្លូវ​លេខ​៥១​។ ក្រោយ​ពី​ទទួល​ព័ត៌មាន​អំពី​ការ​ជន់​លិច​នេះ​កម្លាំង​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​បាន​ចុះ​ទៅ​អន្តរាគមន៍ និង​ជួយ​សម្រួល​ចរាចរណ៍​ដល់​បងប្អូន​ប្រជាពលរដ្ឋ​។…

ខេត្តកំពង់ស្ពឺ ៖ ក្រោយ​ពី​មេឃ​ភ្លៀង​ធ្លាក់​ប៉ុន្មាន​មេ​ជាប់​គ្នា​នា​រសៀល​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២០ នេះ​បណ្ដាល​ឲ្យ​មានការ​ជន់​លិច​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥១ ប្រមាណ​ជិត​១​គីឡូម៉ែត្រ​ដែល​ផ្លូវ​ប្រសព្វ​នេះ​ត​ភ្ជាប់​ផ្លូវជាតិ​លេខ​៤ និង​ផ្លូវ​លេខ​៥១​។ ក្រោយ​ពី​ទទួល​ព័ត៌មាន​អំពី​ការ​ជន់​លិច​នេះ​កម្លាំង​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​បាន​ចុះ​ទៅ​អន្តរាគមន៍ និង​ជួយ​សម្រួល​ចរាចរណ៍​ដល់​បងប្អូន​ប្រជាពលរដ្ឋ​។

Picture

ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា កងកម្លាំង​នគរបាល​ចេញ​អន្ដរាគមន៍​សម្រួល​ចរាចរណ៍​នៅ​ផ្លូវជាតិ​លេខ​៤ កែង​ផ្លូវ​៥១​នឹង​៤១ ក្រោយ​ភ្លៀង​ធ្លាក់​ជាប់​ៗ​គ្នា​ប៉ុន្មាន​ម៉ោង បាន​ធ្វើ​ឱ្យ​ទឹកភ្លៀង​ជន់​លេច​យ៉ាង​ខ្លាំង​នៅ​ចំណុច​ផ្លូវ​ប្រសព្វ​ថ្នល់ទទឹង ចន្លោះ​គីឡូម៉ែត្រ​លេខ​៣២​។ ក្នុង​ន័យ​នេះ​ផង​ដែរ​សមត្ថកិច្ច​ក៏​បាន​ធ្វើការ​សំណូមពរ បងប្អូន​ប្រជាពលរដ្ឋ អ្នក​ធ្វើ​ដំណើរ មេត្ដា​កុំ​បើកបរ​វ៉ា​ជែង សូម​គោរព​សិទ្ធិ និង​មានការ​យោគយល់​អធ្យាស្រ័យ​គ្នា ពិសេស​នគរបាល​កំពុង​បញ្ជា​ចរាចរណ៍​។

Picture

សូម​រំលឹក​ថា​នា​វេលា​ម៉ោង 00 នាទី​យប់​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២០ នេះ​រដ្ឋបាល​ខេត្តកំពង់ស្ពឺ​បាន​អនុញ្ញាត​ឲ្យ​មានការ​ចរាចរណ៍​ឡើង​វិញ​ចំពោះ​រថយន្ត​ធន់​ធំ និង​រថយន្ត​ដឹក​ទំនិញ​ជា​ពិសេស​រថយន្ត​ដឹក​ថ្ម និង​ខ្សាច់​តែ​ម្ដង​៕ ដោយ ៖ វង្ស សន

Picture
Picture