សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជា​ឲ្យ​ស្វែងរក​ម្ចាស់​លិខិត ​ដាក់​ក្នុង​កញ្ចប់​បាយ​ ថ្លែងអំណរគុណ​កងទ័ព


រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា នា​រសៀល​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២០​នេះ បាន​បញ្ជា​ឲ្យ​ស្វែងរក​អ្នក​ដែល​សរសេរ​លិខិត​ថ្លែងអំណរគុណ ១​ច្បាប់​បង្កប់​ដាក់​ក្នុង​កញ្ចប់​បាយ​ខ្ទប់​ស្លឹកចេក ជូន​បងប្អូន​កងទ័ព​ដែល​ចូលរួម​សង្គ្រោះ​ប្រជាពលរដ្ឋ​ពី​ទឹកជំនន់ ដើម្បី​ផ្តល់​ជូន​នូវ​រង្វាន់​ជា​ពិសេស ។ ព្រោះ​សារ​ថ្លែងអំណរគុណ​របស់​ប្រជាពលរដ្ឋ​ចំពោះ​កងទ័ព​តាម​កញ្ចប់​បាយ បាន​ធ្វើ​ឱ្យ​កងទ័ព​រំភើបចិត្ត និង​មាន​កម្លាំងចិត្ត និង​សូម​អរគុណ​ទឹកចិត្ត​អរគុណ​ពិត​ៗ​របស់​ប្រជាពលរដ្ឋ ផង​ដែរ ។

សូម​ជម្រាប​ផង​ដែរ​ថា ពលរដ្ឋ​ក្នុងភូមិ​គោក​កឋិន ឃុំ​គោក​កឋិន ស្រុក​ថ្មពួក បាន​វិច​ខ្ចប់​បាយ​ស្លឹកចេក ចែក​ជូន​កងកម្លាំង​ហូប ក្រោយ​ពី​ចុះ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ ដែល​រង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង មក​កាន់​ទីទួល​សុវត្ថិភាព ។

នៅ​ពេល​ដែល​កម្លាំង​កងទ័ព បើក​កញ្ចប់​បាយ ដើម្បី​ហូប ស្រាប់តែ​ឃើញ​លិខិត​ថ្លែងអំណរគុណ​មួយ ដែល​មាន​ខ្លឹមសារ​ថា «​ខ្ញុំបាទ ញាណ សំ​បៀ​ន ព្រមទាំង​ភរិយា​របស់​ខ្ញុំបាទ សូម​ថ្លែងអំណរគុណ​ចំពោះ​បង​ៗ​ទាហាន ដែល​បាន​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​នៅ​ឃុំ​គោក​កឋិន ទូ​ទាំង​ភូមិ ខ្ញុំបាទ​ពុំ​មាន​ម្ហូប​អ្វី​ទេ មាន​តែ​ពង​ទា​ចៀន​ប៉ុណ្ណឹង សូម​អរគុណ​បង​ៗ​ទាហាន​ទាំងអស់​គ្នា​» ។

ដោយឡែក លោក​ឧត្តមសេនីយ៍ទោ សេង ធា​រិ​ន មេបញ្ជាការ​រង​នាយសេនាធិការ​យោធភូមិ​ភាគ​ទី​៥ បាន​សរសេរ​ក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ថា​«​ថ្ងៃ​ទី​១៩ តុលា ២០២០ វរ​សេនា​តូច លេខ​៥១៤ កងពលតូច​លេខ​៥១ ទទួល​បាន​លិខិត​មួយ​សន្លឹក ដាក់​ក្នុង​កញ្ចប់​បាយ ។ ជា​ការ​ផ្តល់​កម្លាំងចិត្ត​យ៉ាង​ធំធេង ដល់​កងទ័ព អរគុណ​» ។ នេះ​គឺជា​ទម្លាប់ របស់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​គោក​កឋិន ឲ្យ​តែ​មាន​កងកម្លាំង​ចុះ​ជួយ​ធ្វើ​អ្វីមួយ​ក្នុង​មូលដ្ឋាន ប្រជាពលរដ្ឋ​តែងតែ​ដាំបាយ​វិច​ខ្ចប់ ក្នុង​១​គ្រួសារ ១​កញ្ជប់ ចែក​ជូន​កងកម្លាំង​ហូប ដែល​នេះ​បង្ហាញ​ពី​ទឹកចិត្ត និង​វប្បធម៌​ចែករំលែក និង​សាមគ្គីភាព ចំពោះ​សមរភូមិ​មុខ និង​សមរភូមិ​ក្រោយ នៅ​គ្រប់​កាលៈទេសៈ​ទាំងអស់ ៕

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

១០:២៧ | ក្នុងស្រុក

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ