ចិន​នឹង​ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូវីដ ដល់​មហាជន​នៅ​ខេត្ត​មួយ


ប្រទេស​ចិន ៖ តើ​ខេត្ត​ហ្សេ​ជាំ​ង​នឹង​ក្លាយជាគំរូ​មួយ​សម្រាប់​ប្រទេស​ចិន​ទាំងមូល​ឬ ? ពិតហើយ​​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស COVID-19 ដល់​មហាជន​នឹង​ចាប់ផ្ដើម​ក្នុង​ខេត្ត​នោះ​នា​ភាគ​ខាងកើត​ចិន​។ យុទ្ធនាការ​នេះ​នឹង​ក្លាយជា​គំរូ​មួយ​សម្រាប់​ប្រទេស​ទាំងមូល ។

យោង​តាម​ព័ត៌មាន​នានា​ថា​ហ្សេ​ជាំ​ង​នឹង​ទទួល​ការ​អនុញ្ញាត​ឲ្យ​ប្រើ​ជា​បន្ទាន់​វ៉ាក់សាំង​មួយ​ដែល​កំពុងធ្វើការ​សាកល្បង​គ្លីនិក​ដំណាក់កាល​ទី​៣​ជា​ដំណាក់កាល​ចុង​ក្រោយ​លើ​មនុស្ស ។

ដំណាក់កាល​ចុង​ក្រោយ​នេះ ពិត​ណាស់​អាច​ធានា​ថា​វ៉ាក់សាំង​នោះ​មាន​ប្រសិទ្ធភាព​នឹង​មិន​មាន​ឥទ្ធិ​ពល​បន្ទាប់បន្សំ​ធ្ងន់ធ្ងរ មុន​ពេល​ដាក់​ឲ្យ​ធ្វើ​ពាណិជ្ជ​កម្ម ។ តែ​ការ​អនុញ្ញាត​នឹង​មាន​ជា​ធរមាន​ដល់​រដូវ​ស្លឹកឈើ​ជ្រុះ​និង​រដូវរងា​ខាង​មុខ ។ នេះ​ជា​ការ​អះអាង​របស់​លោក CHEN GUANGSHENG អ្នកទទួលខុសត្រូវ​មួយ​រូប​នៃ​អាជ្ញាធរ​មូលដ្ឋាន ។

មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល​ចិន​អនុម័ត​ការ​អនុញ្ញាត​បន្ទាន់​ឲ្យ​ប្រើ​វ៉ាក់សាំង​នោះ ។ កាលពី​ខែ​កញ្ញា​មនុស្ស​ជាង​៣៥០.០០០​នាក់ ជា​និយោជិត​សហគ្រាស​សាធារណៈ បណ្ដា​មន្ត្រី​និង​បណ្ដា​មេដឹកនាំ​សហគ្រាស​ផលិត​វ៉ាក់សាំង​ធ្លាប់​ទទួល​ការចាក់​វ៉ាក់សាំង​មួយ ហើយ​ក្នុង​ចំណោម​ពួក​គេ​តាម​អាជ្ញាធរ​ថា ពុំ​មាន​នរណា​រង​ឥទ្ធិពល​បន្ទាប់បន្សំ​ឡើយ ។ លើក​នេះ​ខេត្ត​ហ្សេ​ជាំ​ង​ជា​ខេត្ត​ដំបូង​គេ​របស់​ចិន​ដែល​ស្នើ​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស COVID-19 ។

បណ្ដា​វ៉ាក់សាំង​ផលិត​ដោយ​ក្រុមហ៊ុន​ឱសថ​នានា​របស់​ចិន ត្រូវ​បាន​ចូល​ក្នុង​ដំណាក់កាល​ទី​៣
នៃ​ការ​សាកល្បង​គ្លី​និក ។ សន្តិសុខ​និង​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​ទាំងនេះ​ស្រប​ទៅ​តាម​ស្តង់ដា ។ ខេត្ត​ហ្សេ​ជាំ​ង​បាន​វាយតម្លៃ​ពី​សភាពការណ៍​នៃ​កា​រ​ឆ្លង​វីរុស​សម្រាប់​រដូវ​ស្លឹកឈើ​ជ្រុះ និង​រដូវរងាខាង​មុខ និង​មានកម្ម​វិធី​ប្រើប្រាស់​បន្ទាន់​វ៉ាក់សាំងការពារ ។ លោក CHEN GUANGSHENG និយាយ​ថា បណ្ដា​មនុស្ស​គន្លឹះ​នឹង​ទទួល​ការ​ចាក់​វ៉ាក់សាំង​មុនគេ ព្រមទាំង​ប្រជាជន​នៃ​បណ្ដា​តំបន់​មាន​អ្នក​ឆ្លង ។ ក្នុង​ចំណោម​មនុស្ស​គន្លឹះ​ទាំងនេះ​រួមមាន​បណ្ដា​បុគ្គលិក​ពេទ្យ បុគ្គលិក​ត្រួតពិនិត្យ​និង​បង្ការ​ជំងឺ បុគ្គលិក​គយ និង​បុគ្គលិក​ត្រួតពិនិត្យ​ព្រំដែន ។

គណៈកម្មាធិការ​សុខាភិបាល​ជាតិចិន​រាយការណ៍​នា​ថ្ងៃ​ទី​២០ តុលា​ថា ប្រទេស​ចិន​ពេល​នេះ​កត់​សម្គាល់​ឃើញ​អ្នក​ឆ្លង​វីរុស​ថ្មី​១៩​នាក់ ២៤​ម៉ោង​ចុង​ក្រោយ​នេះ ដែល​ពួក​គេ​សុទ្ធតែ​ជា​មនុស្ស​មក​ពី​បរទេស ។ តាម​តួលេខ​ផ្លូវការ​ថា​នៅ​ចិនដីគោក​ចំនួន​អ្នក​ឆ្លង​វីរុស​នោះ​មាន​សរុប​៨៥.៧០៤​នាក់ និង​អ្នក​ស្លាប់មាន​ត្រឹម​៤.៦៣៤នាក់ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

១០:២៧ | ក្នុងស្រុក

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ