ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​ធ្លាក់​ជោកជាំ​រាល់ថ្ងៃ ធ្វើ​ឱ្យ​សត្វ​គោ​​ពលរដ្ឋ​ជា​ច្រើន​ក្បាល​កើត​ជំងឺ​បន្ត​បន្ទាប់​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​រស់នៅ​ក្នុង​ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ មានការ​ព្រួយ​បារម្ភ​ចំពោះ​សត្វពាហន​:​របស់​ខ្លួន ដោយសារ​តែ​ភ្លៀង​ធ្លាក់​ជោកជាំ​ជា​រៀងរាល់ថ្ងៃ បណ្តាល​ឱ្យ​សត្វ​គោ​ជា​ច្រើន​ក្បាល​កើត​ជំងឺ​អុតក្តាម និង​ជំងឺសារ​ទឹកជា​ដើម ។ ជាក់ស្តែង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៩…

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​រស់នៅ​ក្នុង​ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ មានការ​ព្រួយ​បារម្ភ​ចំពោះ​សត្វពាហន​:​របស់​ខ្លួន ដោយសារ​តែ​ភ្លៀង​ធ្លាក់​ជោកជាំ​ជា​រៀងរាល់ថ្ងៃ បណ្តាល​ឱ្យ​សត្វ​គោ​ជា​ច្រើន​ក្បាល​កើត​ជំងឺ​អុតក្តាម និង​ជំងឺសារ​ទឹកជា​ដើម ។

ជាក់ស្តែង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២០ សត្វ​គោ​ជាង​២០​ក្បាល ក្នុង​ចំណោម​សត្វ​គោ​ជាង​៦០​ក្បាល​របស់​កសិករ​ម្នាក់ រស់នៅ​ចំណុច​ស្រែ​ឈ្លីក ក្នុងភូមិ​ទំនប់ ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ បាន​កើត​ជំងឺ​អុតក្តាម និង​សារ​ទឹក ហើយ​កំពុង​តែ​ឱ្យ​ពេទ្យសត្វ​ឯកជន​ចុះ​ទៅ​ព្យាបាល​។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​មេឃ​បាន​បង្អុរ​ភ្លៀង​ជោកជាំ​រាល់ថ្ងៃ បណ្តាល​ឱ្យ​លិចលង់​ភូមិ​នានា​ក្នុងស្រុក​សាលា​ក្រៅ​ជា​ច្រើន​លើក​ច្រើន​សារ បណ្តាល​ឱ្យ​ខូចខាត​ដំណាំ​ដាំ​ដុះ​ជា​ច្រើន​ហិ​កតា​ដែរ ។ រហូត​មក​ដល់​ពេល​នេះ ស្រាប់តែ​មាន​ករណី​ជំងឺ​អុតក្តាម និង​ជំងឺសារ​ទឹក កើត​នៅ​លើ​សត្វ​គោ​ចិញ្ចឹម​របស់​ខ្លួន ។

ប្រភព​បន្ត​ទៀត​ថា ដោយ​ឃើញ​សត្វ​គោ​កើត​ជំងឺឆ្លង​ត​ៗ​គ្នា​នៅ​ក្នុង​ក្រោល​បែប​នេះ ធ្វើ​ឱ្យ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ហើយ​កំពុង​តែ​ហៅ​ឱ្យ​ពេទ្យសត្វ​ចុះ​ទៅ​ធ្វើការ​ព្យាបាល​ផង​ដែរ ។

ចំណែក​ស្ត្រី​ម្នាក់​ឈ្មោះ ណ​យ រស់នៅ​ឃុំ​ស្ទឹ​ត្រង់ ស្រុក​សាលា​ក្រៅ បាន​រៀបរាប់​ឱ្យ​ដឹង​ដែរ ថា គាត់​បាន​ចិញ្ចឹមសត្វ​គោ​ទាំង​តូច ទាំង​ធំ​ចំនួន​២០​ក្បាល ដោយ​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ កើត​ជំងឺ​អុតក្តាម បណ្តាល​ឱ្យ​ងាប់​អស់​៣​ក្បាល ក្នុង​នោះ​ងាប់​សត្វ​គោបា​១​ក្បាល​តម្លៃ​ជិត​២០០០​ដុល្លារ ហើយ​ងាប់​មេគោ​២​ក្បាល​ទៀត ធ្វើ​ឱ្យ​ខាតបង់​ប្រាក់​អស់​ជា​ច្រើន ដោយសារ​មើល​អត់​ជា​ទាន់​ពេល ។

ប្រភព​ដដែល​បន្ត​ថា ប៉ុន្តែ​ក្រោយមក​គាត់​បាន​ហៅ​ពេទ្យសត្វ​ឱ្យ​ចុះ​ទៅ​ចាក់​ថ្នាំ​ព្យាបាល​សត្វ​គោ​ផ្សេង​ៗ​ទៀត មិន​មានការ​ងាប់​បន្ត​នោះ​ទេ ។ តែ​ទោះបីជា​យ៉ាងណា ក៏​គាត់​មានការ​ព្រួយបារម្ភ​ខ្លាំង ខណៈ​ភ្លៀង​ធ្លាក់​រាល់ថ្ងៃ បណ្តាល​ឱ្យ​ក្លាយទៅជា​ជំងឺឆ្លង​រីក​រាលដាល​ដល់​សត្វ​ចិញ្ចឹម​របស់​ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ