ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«ទឹកចិត្តកម្ពុជា» ពីទឹកបរិសុទ្ធកម្ពុជា ឧបត្ថម្ភគាំទ្រដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ និងគាំពារដល់កងទ័ពក្នុងគ្រាមានអាសន្ន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ យុទ្ធនាការ «ទឹកចិត្តកម្ពុជា» ដែលផ្តួចផ្តើមឡើងដោយទឹកបរិសុទ្ធ កម្ពុជា បានឧបត្ថម្ភទឹកប្រាក់ ១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក អង្ករ ២០០តោន…

រាជធានីភ្នំពេញ ៖ យុទ្ធនាការ «ទឹកចិត្តកម្ពុជា» ដែលផ្តួចផ្តើមឡើងដោយទឹកបរិសុទ្ធ កម្ពុជា បានឧបត្ថម្ភទឹកប្រាក់ ១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក អង្ករ ២០០តោន ទឹកបរិសុទ្ធ កម្ពុជា ៣០០០កេស ទឹកក្រូចអាយស៍ IZE ១០០០កេស និងភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ៥០០កេស សម្រាប់ចូលរួមចំណែកជាមួយកងទ័ពជើងគោក ក្នុងយុទ្ធនាការ ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក៏ដូចជាក្នុងសកម្មភាពមនុស្សធម៌ផ្សេងៗ ដើម្បីជួយដល់អតីតយុទ្ធជន យោធិនពិការ និងគ្រួសារកងទ័ពជួបការខ្វះខាត ។

This image has an empty alt attribute; its file name is c4ca4238a0b923820dcc509a6f75849b-76-1024x681.jpg

នាឱកាសជួបសម្តែងការគួរសម និងប្រគល់អំណោយជូនឯកឧត្តម ហ៊ុន ម៉ាណែត ដើម្បីប្រើប្រាស់នៅក្នុងសកម្មភាពមនុស្សធម៌ក្នុងការជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយទឹកជំនន់ កាលពីថ្ងៃទី ១៩ តុលា ២០២០ អ្នកឧកញ៉ា លាង ឃុន សហស្ថាប និក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង មានប្រសាសន៍ថា ៖ «យើងមិនអាចទ្រាំមើលប្រទេសយើងដែលកំពុងស្ថិតក្នុងគ្រោះអាសន្ននឹងភ្នែកទទេបានទេ ។ ដូច្នេះក្នុងនាមជាពលរដ្ឋកម្ពុជា និងជាតំណាងក្រុមហ៊ុន ដែលតែងតែឈរលើស្មារតីបរិច្ចាគ ត្រឡប់ទៅសង្គមវិញ ក្រុមហ៊ុន ជីប ម៉ុង ត្រូវតែចូលរួមដោយឆន្ទៈ ដោយឧបត្ថម្ភស្បៀង និងភេសជ្ជៈ ព្រមទាំងថវិកា ក្នុងគោលបំណងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីឆ្លើយ តបការសង្គ្រោះ និងឧបត្ថម្ភគាំទ្រដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងគាំពារដល់កងទ័ពក្នុងគ្រាមានអាសន្នដោយសារគ្រោះមហន្តរាយទឹកជំនន់នេះ» ។

This image has an empty alt attribute; its file name is e4da3b7fbbce2345d7772b0674a318d5-69-1024x681.jpg

ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកឧកញ៉ា លាង ឃុន រួមទាំងថ្នាក់ដឹកនាំ ជីប ម៉ុង ទាំងអស់ ចំពោះទឹកចិត្តដ៏សប្បុរសចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងជួយគាំពារកងទ័ពក្នុងយុទ្ធនាការជួយសង្គ្រោះប្រជាពលរដ្ឋស្ថិតនៅក្នុងគ្រាដ៏លំបាកនេះ ក៏ដូចជាក្នុងសកម្មភាពមនុស្សធម៌ផ្សេងៗ ដើម្បីជួយដល់អតីតយុទ្ធជន យោធិនពិការ និងគ្រួសារកងទ័ពជួបការខ្វះខាត ។ នេះគឺជាការបង្ហាញនូវវប្បធម៌ចែក រំលែក និងទឹកចិត្តសាមគ្គីភាពជួយគ្នាទៅវិញទៅមករវាងសមរភូមិមុខ និងសមរភូមិក្រោយគ្រប់កាលៈទេសៈ ។

This image has an empty alt attribute; its file name is 8f14e45fceea167a5a36dedd4bea2543-32-1024x681.jpg

សូមបញ្ជាក់ថា យុទ្ធនាការ «ទឹកចិត្តកម្ពុជា» ដែលផ្ដួចផ្ដើមឡើងដោយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលផលិតទឹកបរិសុទ្ធ កម្ពុជា គឺដើម្បីចូលរួមបរិច្ចាគត្រឡប់ទៅសង្គមវិញ ជាពិសេសដល់ពលរដ្ឋ ដែលត្រូវការជំនួយជាចាំបាច់ ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ