ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារឯកទេស ឌីជីប៊ី ម.ក បានកម្លាយខ្លួនជាធនាគារ ឌីជីប៊ី ព្រោះតែមានទំនុកចិត្ត និងការគាំទ្រពីដៃគូអន្តរជាតិ និងប្រជាជនកម្ពុជា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ធនាគារឯកទេស ឌីជីប៊ី (DGB) បានជម្រាបដល់សាធារណជន និងអតិថិជនទាំងអស់របស់ខ្លួនថា ធនាគារឯកទេស ឌីជីប៊ី បានក្លាយខ្លួនទៅជាធនាគារពាណិជ្ជដែលមានឈ្មោះថា…

រាជធានីភ្នំពេញ ៖ ធនាគារឯកទេស ឌីជីប៊ី (DGB) បានជម្រាបដល់សាធារណជន និងអតិថិជនទាំងអស់របស់ខ្លួនថា ធនាគារឯកទេស ឌីជីប៊ី បានក្លាយខ្លួនទៅជាធនាគារពាណិជ្ជដែលមានឈ្មោះថា ធនាគារ ឌីជីប៊ី ចាប់ពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០ នេះតទៅហើយ ។ ដោយមានទីតាំង និងអាសយដ្ឋានសាខាចំនួន ៨ ដែលស្ថិតនៅក្នុងទីក្រុងភ្នំពេញ និងសាខា ១ ទៀតនៅក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានរក្សានៅដដែល ។

This image has an empty alt attribute; its file name is 005c778c7aded68073c588b4496b0aa6.jpg

សូមបញ្ជាក់ផងដែរថា ដោយសារតែធនាគារ ឌីជីប៊ី មានបុគ្គលិកសក្តានុពលប្រកបដោយភាពស្មោះត្រង់ រួសរាយរាក់ទាក់ និងផ្តល់សេវាយ៉ាងល្អប្រសើរជូនដល់អតិថិជន ទើបធ្វើឱ្យធនាគារនេះទទួលបានការគាំទ្រទាំងក្នុង និងក្រៅប្រទេសផងដែរ ។ ម្យ៉ាងវិញទៀត ដើម្បីបំពេញតម្រូវការរបស់អតិថិជន ធនាគារនឹងបន្តពង្រីកសាខារបស់ខ្លួនទូទាំងប្រទេស កម្ពុជាបន្ថែមទៀត ។

បន្ថែមពីនេះធនាគារ តែងតែមានការបង្ហាត់បង្រៀនចំណេះជំនាញ និងបទពិសោធន៍ថ្មីៗទៅកាន់ បុគ្គលិកជាប្រចាំ ដើម្បីអភិវឌ្ឍធនធានបុគ្គលិកដែលជាគោលការណ៍ស្នូលរបស់ធនាគារផងដែរ ហើយបុគ្គលិកទាំងអស់របស់ធនាគារ គឺជាបុគ្គលិកប្រកបដោយវិជ្ជាជីវៈ និងបានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រែក្លាយខ្លួនទៅជា ធនាគារពាណិជ្ជ ។

This image has an empty alt attribute; its file name is 6be76f05b5e4fedb746415e3681477ca-1024x427.png

ធនាគារ ឌីជីប៊ី គឺជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនហិរញ្ញវត្ថុ ឌីជីប៊ី នៃប្រទេសកូរ៉េ រួមមានធនា គារពាណិជ្ជដ៏ធំ និងមានក្រុមហ៊ុនផ្សេងៗទៀតជាច្រើនផងដែរ ។ អ្វីដែលជាគុណសម្បត្តិដែលនាំឱ្យ ធនាគារ ឌីជីប៊ី បានទទួលភាពជោគជ័យខ្លាំង ក៏ព្រោះតែធនាគារបានអនុ វត្តន៍ និងគោរពតាមបទបញ្ញត្តិនៃសេចក្តីប្រកាសរបស់ធនាគារជាតិនៃកម្ពុជា ព្រមទាំងច្បាប់ និងសេចក្តីជូនដំណឹងផ្សេងៗរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងពាក់ព័ន្ធនានាដែលជាកត្តានាំឱ្យធនាគារទទួលបាននូវលិខិតអនុញ្ញាតជាផ្លូវការពីធនាគារជាតិនៃកម្ពុជា នៅក្នុងខែធ្នូ ឆ្នាំ ២០០៩ និងបានទទួលអាជ្ញាប័ណ្ណជាបន្តបន្ទាប់ពីធនាគារជាតិនៃកម្ពុជា នៅក្នុងខែកុម្ភៈ ឆ្នាំ ២០១០ ហើយក៏បានទទួលអាជ្ញាប័ណ្ណជាធនាគារឯកទេស ពីធនាគារជាតិនៃកម្ពុជានៅក្នុងខែសីហា ឆ្នាំ ២០១៣ និងចុងក្រោយ ធនាគារទទួលបានអាជ្ញាប័ណ្ណ ជាធនាគារពាណិជ្ជ ពីធនាគារជាតិនៃកម្ពុជា នៅក្នុងថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០ នេះផងដែរ ។

This image has an empty alt attribute; its file name is a76636dfeead2878e87c07cbffc0f4d1-1024x683.jpg

មិនត្រឹមតែប៉ុណ្ណោះ ធនាគារ ឌីជីប៊ី ក៏បានវិនិយោគទៅលើប្រព័ន្ធស្នូល (Core Banking System) ដើម្បីផ្តល់ភាពងាយស្រួល និងសុវត្ថិភាពខ្ពស់ ហើយបច្ចុប្បន្នមានអតិថិជនជាច្រើនកំពុងតែធ្វើប្រតិបត្តិការជាមួយ ធនាគារ ឌីជីប៊ី ។ ដោយសារកម្រិតឥណទានមិនដំណើរការ (Non Performing Loan) មានអត្រាទាប គិតជាមធ្យមភាគធៀបនឹងធនាគារទាំងអស់ក្នុងស្រុក បានធ្វើឱ្យកំណើនប្រាក់ចំណេញរបស់ធនាគារ កើនឡើងជារៀងរាល់ឆ្នាំផងដែរ ។

This image has an empty alt attribute; its file name is a3f51a02656add1ac432049fb2e7ece3-1024x683.jpg

ធនាគារ ឌីជីប៊ី នឹងបន្តផ្តល់សេវាកម្មយ៉ាងល្អឥតខ្ចោះជូនអតិថិជន និងផលិតផលថ្មីៗរួមមាន ៖

  • សេវាទទួលប្រាក់បញ្ញើទៅតាមប្រភេទគណនី (ចរន្ត បញ្ញើសន្សំ បញ្ញើសន្សំមានកាលកំណត់ និង គណនីបញ្ញើសន្សំថេរ) សេវាផ្ទេរប្រាក់ (ក្នុងស្រុក និងក្រៅប្រទេស)
  • សេវាបើកប្រាក់បៀវត្សរ៍
  • សេវាទូទាត់មូលប្បទានបត្រ ជាមួយនឹងធនាគារក្នុងប្រទេស
  • សេវាដកប្រាក់ និងដាក់ប្រាក់តាមម៉ាស៊ីន ATM របស់ធនាគារផ្ទាល់ និងធនាគារក្នុងប្រទេសដែរជា សមាជិក CSS (Cambodian Share Switch)
  • និងប័ណ្ណឥណទាន Visa Card (Debit Card and Credit Card) ។
This image has an empty alt attribute; its file name is 9ae0384e7834dbb0ef812133daceebdc-1024x683.jpg

គួរបញ្ជាក់ផងដែរថា ធនាគារ ឌីជីប៊ី ធ្លាប់បានរៀបចំកម្មវិធីជាច្រើនរួមមានដូចជា ៖ បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ធនាគារបានជូនជាក្រម៉ាដល់អតិថិជន បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ជូនអាំងប៉ាវ ពីធីបុណ្យភ្ជុំបិណ្ឌ ជូននំប្រពៃណីជាតិខ្មែរដូចជា ៖ នំអន្សមជ្រូក អន្សមចេក នំបត់ នំគម ជាដើម និងរួមមានកម្មវិធីផ្សេងៗជាច្រើនទៀត ។ ធនាគារ ឌីជីប៊ី នឹងបង្កើតកម្មវិធីពិសេសៗជូនអតិថិជនដែលបានប្រើប្រាស់ផលិតផល និងសេវាកម្មរបស់ធនាគារនៅពេលឆាប់ៗខាងមុខនេះ ។

This image has an empty alt attribute; its file name is a830271c91da2ba0e6418f9c60d519f2-1024x683.jpg

ជាការចែករំលែកក្នុងសង្គម ធនាគារ ឌីជីប៊ី ក៏បានធ្វើកម្មវិធីសប្បុរសធម៌មួយចំនួនផងដែរ ដូចជាការផ្តល់ជូនសម្ភារសិក្សាដល់សិស្សានុសិស្ស នៅសាលាបឋមសិក្សាព្រៃស ចំនួនពីរលើកផងដែរ ដោយលើកទី ១ នៅក្នុងខែមីនា និងលើកទី ២ ក្នុងខែកក្កដា ឆ្នាំ ២០១៩ កន្លងទៅ ។ ជាចុងក្រោយធនាគារ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអតិថិជនទាំងអស់ដែលបានបន្ត គាំទ្រ និងជឿជាក់លើធនាគារ ឌីជីប៊ី ។ សូមលោក-លោកស្រីទាំងអស់ ដែលមិនទាន់បានប្រើប្រាស់សេវាកម្មរបស់ធនាគារ ឌីជីប៊ី អញ្ជើញមកទទួលសេវាកម្មដែរមានលក្ខណៈបទដ្ឋានស្តង់ដារ និងគុណភាពខ្ពស់ ដែលជាទីទុកចិត្តរបស់លោកអ្នក ៕ អត្ថបទសហការ

ប្រសិនជាលោកអ្នកមានចម្ងល់ លោកអ្នកអាចចូលមើលព័ត៌មានបន្ថែមទៀតតាមរយៈលីងនេះ ៖ http://www.dgbcambodia.com

This image has an empty alt attribute; its file name is f024408d78baaa54a263372634daf3f2-1024x594.jpg
This image has an empty alt attribute; its file name is 202cb962ac59075b964b07152d234b70-14.jpg

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ