ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស​ន្ទ​ស្សន៍​តម្លៃ​ផលិតផល​ក្នុងស្រុក​របស់​ម៉ា​ទ្បេ​ស៊ី​ថយ​ចុះ​0,5%

8 ឆ្នាំ មុន

គូ​ទ្បា​ទ្បាំ​ពួរ ៖ នាយកដ្ឋាន​ស្ថិតិ​បានឱ្យ​ដឹង​ថា ស​ន្ទ​ស្សន៍​តម្លៃ​ផលិតផល​ក្នុងស្រុក (PPI) របស់​ប្រទេស​ម៉ា​ទ្បេ​ស៊ី​សម្រាប់​ខែមីនា បាន​ថយ​ចុះ​ប្រមាណ​ជា​០,៥% ឬ​ស្មើនឹង​១០៤,៨%​ធៀប

គូ​ទ្បា​ទ្បាំ​ពួរ ៖ នាយកដ្ឋាន​ស្ថិតិ​បានឱ្យ​ដឹង​ថា ស​ន្ទ​ស្សន៍​តម្លៃ​ផលិតផល​ក្នុងស្រុក (PPI) របស់​ប្រទេស​ម៉ា​ទ្បេ​ស៊ី​សម្រាប់​ខែមីនា បាន​ថយ​ចុះ​ប្រមាណ​ជា​០,៥% ឬ​ស្មើនឹង​១០៤,៨%​ធៀប​នឹង​អត្រា​១០៥,៣% កាលពី​ខែកុម្ភៈ ។

អង្គភាព​សាមី​បាន​លើក​ទ្បើ​ង​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​ថា តួលេខ​ខាងលើ​នេះ​ក៏​ព្រោះតែ​ការ​ដាំ​ក្បាល​ចុះ​នៃ​ស​ន្ទ​ស្សន៍​ផលិតកម្ម​ក្នុងស្រុក​០,៨% ខណៈ​តម្លៃ​នាំ​ចូល​កើន​០,១% ។ ម្យ៉ាងទៀត ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ស​ន្ទ​ស្សន៍​តម្លៃ​ផលិតផល​ម៉ា​ទ្បេ​ស៊ី​បាន​ធ្លាក់​ចុះ​៦,១% ពី​កម្រិត​១១១,៦% ក្នុង​ខែមីនា​ឆ្នាំទៅ ដោយសារ​ការ​ថយ​ចុះ​នៃ​ស​ន្ទ​ស្សន៍​ផលិតកម្ម​ក្នុងស្រុក និង​តម្លៃ​នាំ​ចូល ។

PPI សម្រាប់​ផលិតកម្ម​ក្នុងស្រុក​ក៏​មានការ​បោះពួយ​ចុះ​ដែរ​ប្រមាណ​ជា​០,៨% ក្នុង​ខែមីនា ឆ្នាំ​២០១៥ ធៀប​នឹង​ខែ​មុន នោះ​ក៏​ព្រោះតែ​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ក្នុង​វិស័យ​រ៉ែ​៤,៧% និង​ផលិតកម្ម​ឧស្សាហកម្ម​០,៥% ។

ប៉ុន្តែ​ទោះជា​យ៉ាងណា ស​ន្ទ​ស្សន៍​តម្លៃ​ចំពោះ​មុខទំនិញ​ដទៃ​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​កើន​ទ្បើ​ង​ក្នុង​នោះ​រួម​មាន ការ​ផ្គត់ផ្គង់​ទឹក (+៣,៩%) អគ្គិសនី​និង​ឧស្ម័ន (+០,៧%) ។ ចំណែក​ផ្នែក​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នៅ​តែ​មិន​ប្រែប្រួល​ទ្បើ​យ ។ ចំពោះ PPI ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ សម្រាប់​ផលិតកម្ម​ក្នុងស្រុក​ធ្លាក់​ចុះ​៨,៩% ក្នុង​ខែមីនា ។ រីឯ​តម្លៃ​នាំ​ចូល​កើន​០,១% ក្នុង​អំ​ទ្បុ​ង​ពេល​ដូច​គ្នា​ធៀប​នឹង​ខែកុម្ភៈ​២០១៥ ខណៈ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ថយ​ចុះ​០,៤% ៕