ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កញ្ញា រស់ កែវ​ធីតា​ចៅស្រី​លោក កែវ ចិន្តា​អតីតរដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​កំពុង​ប្រឹងប្រែង​លូតលាស់​នៅ​ក្នុង​ពិភព​សិល្បៈ​ចម្រៀង

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កញ្ញា​រស់ កែវ​ធីតា ជា​តារាចម្រៀង​ថ្មី​មាន​ទេព​កោសល្យ​ច្រៀង​ជា​ភាសា​អង់គ្លេស​យ៉ាង​ពីរោះ និង​និយម​ច្រៀង​បទ​មនោសញ្ចេតនា​ជំនាន់​រាជិនី​សំឡេង​រស់ សេរី​សុទ្ធា ។

រាជធានី​ភ្នំពេញ ៖ កញ្ញា​រស់ កែវ​ធីតា ជា​តារាចម្រៀង​ថ្មី​មាន​ទេព​កោសល្យ​ច្រៀង​ជា​ភាសា​អង់គ្លេស​យ៉ាង​ពីរោះ និង​និយម​ច្រៀង​បទ​មនោសញ្ចេតនា​ជំនាន់​រាជិនី​សំឡេង​រស់ សេរី​សុទ្ធា ។

ពន្លក​សិល្បៈ​ចម្រៀង​មួយ​រូប​នេះ គឺជា​ចៅស្រី​របស់​លោក​កែវ ចិន្តាអតីតរដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ អំឡុងទស​វត្ស​ទី​៨០ និង​ជា​ម្ចាស់​ស្នាដៃ​បទ​ចម្រៀង «​ឱ​ភ្នំពេញ​អើយ​» ។

រូបរាង​តូច​ច្រឡឹង ស្រស់​ស្អាត កញ្ញា​រស់ កែវ​ធីតា មាន​និស្ស័យ​សិល្បៈ​តាំងពី​កុមារភាព ។ ធីតា​ចូល​ចិត្ត​ច្រៀង និង​មាន​សំឡេង​ពីរោះ​ពី​ធម្មជាតិ​មក ។ តារា​ស្រី​វ័យក្មេង​ខ្ចី​ម្នាក់​នេះ គឺជា​ប្អូនបង្កើត​របស់​កញ្ញា​រស់ ខេ​ម​រិ​ន ហៅ​ខេ​លី តារាចម្រៀង​លេចធ្លោ​ក្នុង​ផលិតកម្ម​មួយ ។ កញ្ញា​កែវ រស់​ធីតា មាន​ទេព​កោសល្យ​ច្រៀង​ភាសា​អង់គ្លេស​បាន​យ៉ាង​ពីរោះ​ដូច​តារា​បរទេស ។ ចំពោះ​បទ​ចម្រៀង​ខ្មែរ ធីតា​និយម​បទ​ជំនាន់​អ្នកស្រី​រស់ សេរី​សុទ្ធា ។ មូលហេតុ​ដូច្នេះ​ហើយ​ទើប​តារា​រះ​ថ្មី​ម្នាក់​នេះ​ត្រូវ​ស្ថានីយទូរទស្សន៍​មួយ​ចំនួន​ទាក់ទង​ឱ្យ​ចូលរួម​ច្រៀង​ជា​បន្តបន្ទាប់​ដូច​ជា ទូរទស្សន៍​បាយ័ន ក្នុង​កម្មវិធី «​វិស្សមកាល​តន្ត្រី​» និង «​តន្ត្រី​យុវវ័យ​», ទូរទស្សន៍​ស៊ី​ធី​អិុ​ន កម្មវិធី «​អេ​វ័ន​» និង​«​មន្ត​ស្នេហ៍​សំនៀង​» និង​នៅ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ជាដើម​ដែល​ជួយ​ជំរុញ​ឱ្យ​នាង​កាន់តែ​លេចធ្លោ​ក្នុង​ពិភព​សិល្បៈ ។

កញ្ញា​រស់ កែវ​ធីតា ឲ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​នេះ​ថា នាង​ចេះ​ច្រៀង​ជា​ភាសា​អង់គ្លេស​ដោយសារ​តែ​រៀន​ភាសា​នេះ​តាំងពី​តូច និង​មាន​អ្នក​ជួយ​បង្ហាត់​ប​ង្រៀ​ង​ផង​កាន់តែ​ជួយ​ឲ្យ​នាង​ចេះច្រៀង​ស្ទាត់ និង​ចេះ​ចាំ​ច្រើន​បទ ។ ច្រៀង​ជា​ភាសា​អង់គ្លេសពិបាក​ដែរ ព្រោះ​ត្រូវ​ប្រើ​សំឡេង​ខ្ពស់ ហើយ​ច្រៀង​ច្បាស់​ពាក្យ
ពេចន៍​ទើប​មាន​គេ​ចាប់អារម្មណ៍ ។ ក្រៅពី​បទ​ចម្រៀង​ជា​ភាសាបរទេស ធីតា​ច្រៀង​បទ​ខ្មែរ​ដែរ ។ បទ​ចម្រៀង​ពី​ដើម ធីតា​ហាត់រៀន​ចេះ​ជា​ច្រើន​បទ តាំងពី​បទ​បែប​មនោសញ្ចេតនា​ទាំង​បទ​ចង្វាក់​ប្រជាប្រិយ ។ កញ្ញា​រស់ កែវ​ធីតានិយាយ​ថា «​ចេះ​បាន​ច្រើន​បទ​អាច​ឲ្យ​យើង​មានឱកាស​កាន់តែ​ទូលាយ​មិន​រំពឹង​តែ​មួយ​មុខ ហើយអាច​បង្កើន​សមត្ថភាព​បាន​ច្រើន​ជាង​ច្រៀង​ជាភាសាបរទេស ។ នាង​ខ្ញុំ​ខិតខំ​ជួយ​ខ្លួនឯង ដោយពង្រឹង​ទេព​កោសល្យ​ឲ្យ​កាន់តែ​ប្រសើរ​ឡើងទៀត​ដោយសារ​តែ​សិល្បៈ​នាង​ខ្ញុំ​ចូល​ចិត្ត និងស្រឡាញ់​តាំងពី​តូច ។ នាង​ខ្ញុំ​ចង់​មានឈ្មោះ​ល្បីល្បាញ​ទៅ​ថ្ងៃ​អនាគត​» ៕