ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកជំនន់​នៅ​វៀតណាម​ ឆក់​​យក​ជីវិត​​​​​យ៉ាងតិច​៨៤​នាក់ ​បាត់​ខ្លួន​៣៨​នាក់

3 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ តាម​ទីភ្នាក់ងារ​ព័ត៌មាន​វៀតណាម VNA ថា​នាយក​រដ្ឋមន្ត្រី​វៀតណាម លោក​ង្វៀ​ន ​ស៊ុន​ភុ​ក បាន​ស្នើ​កាលពី​ថ្ងៃ​ទី​១៨ តុលា ឲ្យ​ពង្រឹង​ការ​ជួយ​សង្គ្រោះ​និង​ដោះស្រាយ​បណ្ដា​ផលវិបាក​ដោយសារ​ទឹកជំនន់…

ប្រទេស​វៀតណាម ៖ តាម​ទីភ្នាក់ងារ​ព័ត៌មាន​វៀតណាម VNA ថា​នាយក​រដ្ឋមន្ត្រី​វៀតណាម លោក​ង្វៀ​ន ​ស៊ុន​ភុ​ក បាន​ស្នើ​កាលពី​ថ្ងៃ​ទី​១៨ តុលា ឲ្យ​ពង្រឹង​ការ​ជួយ​សង្គ្រោះ​និង​ដោះស្រាយ​បណ្ដា​ផលវិបាក​ដោយសារ​ទឹកជំនន់ និង​ការ​បាក់​ដី​​ឆក់​យក​ជីវិត​​មនុស្ស​​ជា​ច្រើន នា​ភាគ​កណ្ដាល​និង​តំបន់​ខ្ពង់រាប​ភាគ​កណ្ដាល ​ពិសេស​ក្នុង​ខេត្ត​ធូរ​ធៀន​វេ និង​ខេត្ត​ក្វា​ង​ទ្រី ។

នាយក​រដ្ឋមន្ត្រី​វៀតណាម​បាន​ស្នើ​ដល់​បណ្ដាមូលដ្ឋាន​ឲ្យ​ផ្ដល់​បណ្ដា​ជំនួយ​ចាំបាច់​បន្ទាន់​ដល់​ជន​រង​គ្រោះ បន្ត​ត្រួតពិនិត្យ​និង​ពិនិត្យ​សារ​ជា​ថ្មីបណ្ដា​តំបន់​ដែល​មាន​ហា​នី​ភ័យ​ខ្ពស់ ដើម្បី​ជម្លៀស
ប្រជាជន​ចេញ​ឲ្យ​បាន​ទាន់​ពេលវេលា ។

តាម​តួលេខ​ផ្លូវការ​ថា ​ទឹកជំនន់ ​និង​ការ​បាក់​ដីនៅ​វៀតណាម បណ្ដាល​ឲ្យ​មនុស្ស​​បាត់​បង់​ជីវិត​ថ្មី​​យ៉ាងតិច​៣៧​នាក់ បាត់​ខ្លួន​១៩​នាក់ ​និង​១៥​នាក់​រង​របួស និងជន់​លិច​ឃុំ​៨០​ដែល​មាន​ប្រជាជន​ប្រមាណ​ជា​ជាង​៥៣.៧០០​គ្រួសារ ។

កាលពី​ថ្ងៃ​ទី​១៨ តុលា វេលា​ម៉ោង​១៧​និង​៣០នាទី​ម៉ោង​ក្នុងស្រុក សាកសព​មនុស្ស​១៤​នាក់​បាន
ត្រូវ​រក​ឃើញ ​ក្រោយ​ការ​បាក់​ដី​ដែល​កប់​នាយទាហាន​ និង​ពល​ទាហាន​នៃ​កងឯកភាព​លេខ​៣៣៧​ នៃ​យោធភូមិ​ភាគ​ទី​៤​ចំនួន​២២​នាក់ ។ ពួកគេ​បាន​បាត់​ខ្លួន​នៅ​ឃុំ HUONG PHUNG ស្រុកHUONG HOA ខេត្ត​ក្វា​ង​ទ្រី ។

ភ្លៀង​បាន​ធ្លាក់​ខ្លាំង​បំផុត​រយៈពេល​ជិត​១​ខែមក​ហើយ​ក្នុង​តំបន់​ដ៏​ធំ​បណ្ដាល​ឲ្យ​មានការ​បាក់​ដី
និង​ទឹកជំនន់​ភ្លាម​ៗ​ក្នុង​មូលដ្ឋាន​មួយ​ចំនួន​នា​ភាគ​កណ្ដាល និង​បណ្ដា​តំបន់​ខ្ពង់រាប​ភាគ​កណ្ដាល។

តុល្យការ​ទឹកជំនន់​គិត​មក​ដល់​វេលា​ម៉ោង​១៨​ថ្ងៃ​ទី​១៨ តុលា ចំនួន​អ្នក​បាត់​បង់​ជីវិត​សរុប​បាន​ឡើង​ដល់៨៤​នាក់​បាត់​ខ្លួន​៣៨​នាក់ ។ ផ្ទះ​យ៉ាងតិច​៥២.​៩៣៣​ខ្នង​ត្រូវ​ទឹក​ជន់​លិច និង​ផ្ទះ​២៤.៧៣៤​ខ្នង​រង​ការ​បំផ្លាញ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ vn

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ