(ខេត្តពោធិ៍សាត់-បាត់ដំបង) ៖ ដោយមើលឃើញទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលជួបគ្រោះជំនន់ទឹកភ្លៀង និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងស្មារតីជួយគ្នាក្នុងគ្រាមានអាសន្ន លោកស្រី ម៉ន ដានី អគ្គនាយិកាក្រុមហ៊ុន បុរី ម៉ន ដានី និងស្វាមី ផង់ផាន់ ឃុនថាវង្ស កាលពីថ្ងៃទី ១៥-១៨ ខែតុលា ឆ្នាំ ២០២០នេះ បាននាំយកអំណោយជាច្រើន ជួយដល់ប្រជាពលរដ្ឋសរុប ៤.៣០០គ្រួសារដែលរងគ្រោះនៅក្នុងខេត្តពោធិ៍សាត់ និងបាត់ដំបង ។

អំណោយទាំងអស់នោះរួមមាន ៖ អង្ករ ២០តោន ត្រីខ ៩.៨០០កំប៉ុង មី ៤.០៧៦កេស ទឹកបរិសុទ្ធ ៤.០០០កេស ទឹកត្រី ៣២យួរ និងទឹកស៊ីអ៉ីវ ៣០យួរ ។ លោកស្រី ម៉ន ដានី បានលើកឡើងថា «ការផ្តល់អំណោយទាំងនេះ គឺដើម្បីជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះ» ។
សូមបញ្ជាក់់ផងដែរថា បុរី KP ម៉ន ដានី កំពុងនាំមុខគេក្នុងការអភិវឌ្ឍល៍នៅដ្ឋានស្អាតនៅតំបន់ទំនប់កប់ស្រូវ ជាប្រភេទវីឡាទោល សង់តាមរចនាបថបែបស៊ីវិស័យ មានតម្លៃទាប និងមានទីធ្លាធំទូលាយ ៕ អត្ថបទសហការ







ចែករំលែកព័តមាននេះ