ខេត្តបន្ទាយមានជ័យ ៖ ផ្លូវបំបែកជាបួនយាយជីច្រូតស្រូវត្រូវបានទឹកជំនន់ជន់លិចកន្លែងខ្លះទឹកជ្រៅជិតកន្លះម៉ែត្រដែលចរាចរណ៍ឆ្លងកាត់ជួបការលំបាក់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ដែលស្ថិតភូមិសាស្គ្រឃុំឫស្សីក្រោក ស្រុកមង្គលបូរី។ គួរំលឹកថា៖ ក្រោយទឺកជំនន់ធ្លាក់ផ្នែកខាងលើពីខេត្តបាត់ដំបង និងទឹកជំនន់ធ្លាក់ថៃ និងជំនន់ទឹកភ្លៀង ស្រុងពីលើមកលិចខាងក្រោមដែលកំពុងជន់លិចរងគ្រោះធ្ងន់ធ្ងរស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ។

ជាក់ស្តែងកំពុងលិចផ្លូវបំបែកជាបួនយាយជីច្រូតស្រូវស្រុកមង្គលបូរី និងផ្លូវជាតិលេខ៥ ពីស្រុកមង្គលបូរី ទៅក្រុងសិរីសោភ័ណប្រវែងជិត១០គីឡូម៉ែត្រពីចំណុចមុខវិទ្យាល័យមង្កលបូរី ដល់ស្ពានខ្ពស់ប្រវែងជិត១គីឡូម៉ែត្រ និងផ្លូវបំបែកចូលផ្សារមង្គលបូរី ដែលត្រូវបានជនលិចនិងកន្លែងខ្លះទឹកហូរកាត់ និងច្រុះដាច់ផ្លូវ ដែលចរាចរណ៍ទៅមកជួបការលំបាក។ ប្រធានមន្ទីសាធារណៈការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យលោក សុក ចាន់ថា បានឲ្យដឹងថា៖

ក្រសួងបានជូនដំណឹងឲ្យរថយន្តធំផ្អាកចរាចរណ៍ឆ្លងកាត់ផ្លូវជាតិលេខ៥ នៅពេលដែលរងគ្រោះដោយទឹកជំនន់។ ទូទាំងខេត្តបន្ទាយមានជ័យផ្លូវដែលរងការខូចខាតដោយទឹកជំនន់លិច និងហូរច្រោះដាច់៣៨៦កន្លែង ស្មើប្រវែង២១២,៦៨៣ម៉ែត្រ ក្នុងនោះនៅស្រុកមង្គលបូរីមាន១៧៧កន្លែង ស្មើប្រវែង១៧៧,១៤៧ម៉ែត្រ៕ ដោយ ៖ ប៊ុន ធឿន





ចែករំលែកព័តមាននេះ