ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ុម​ព័ទ្ធ​ជុំវិញ​ព្រះ​វិហារ​! បុរស​រត់ឡើង​ពូន​លើដំបូល ក្រោយ​បែកគំនិត​ធ្វើ​សកម្ម​ភាព

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​ករណី​ចោរ​ម្នាក់​ដែល​ទើបតែ​ចេញពី​គុក រួច​មក​សុំ​ព្រះសង្ឃ​ស្នាក់​នៅ​ក្នុង​វត្ត​បាន​២​ថ្ងៃ បែរជា​បែកគំនិត​ហ៊ាន​លួច​ធុង​ហិប​ដាក់​លុយ​ហែ​កឋិន តែ​ត្រូវ​ព្រះសង្ឃ​ឃើញ​ទាន់ លុះ​សមត្ថកិច្ច​ហ៊ុម​ព័ទ្ធ​ជុំវិញ​ព្រះ​វិហារ ជនសង្ស័យ​ក៏​រត់ឡើង​ទៅ​ពួន​នៅ​លើដំបូល​សាលាឆាន់ ក៏​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​នា​វេលា​ម៉ោង​៩​និង​៤៥​នាទី​យប់…

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​ករណី​ចោរ​ម្នាក់​ដែល​ទើបតែ​ចេញពី​គុក រួច​មក​សុំ​ព្រះសង្ឃ​ស្នាក់​នៅ​ក្នុង​វត្ត​បាន​២​ថ្ងៃ បែរជា​បែកគំនិត​ហ៊ាន​លួច​ធុង​ហិប​ដាក់​លុយ​ហែ​កឋិន តែ​ត្រូវ​ព្រះសង្ឃ​ឃើញ​ទាន់ លុះ​សមត្ថកិច្ច​ហ៊ុម​ព័ទ្ធ​ជុំវិញ​ព្រះ​វិហារ ជនសង្ស័យ​ក៏​រត់ឡើង​ទៅ​ពួន​នៅ​លើដំបូល​សាលាឆាន់ ក៏​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​នា​វេលា​ម៉ោង​៩​និង​៤៥​នាទី​យប់ ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២០ នៅ​ចំណុច​បរិវេណ​វត្ត​អារាម​រាជ​បូ​ណ៌ ស្ថិត​ក្នុងភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ខាងលើ​នេះ មិន​ទាន់​​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ។

សេចក្តី​រាយ​បន្ត​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ ជនសង្ស័យ​ជា​ចោរ​ជើងឆៅ​ម្នាក់ ដែល​ទើបតែ​ចេញពី​គុក​ថ្មី​ៗ រួច​មក​សុំ​ព្រះសង្ឃ​ស្នាក់​នៅ​ក្នុង​វត្ត​រាជ​បូ​ណ៌​បាន​២​ថ្ងៃ បែរជា​ហ៊ាន​លួច​ធុង​ហិប​ដាក់​លុយ​ដែល​ជា​លុយ​ហែ​កឋិនទាន ដែល​ទើបតែ​ពុទ្ធបរិស័ទ​បាន​នាំ​គ្នា​មក​ចូល​បុណ្យ ។

ប្រភព​ដដែល​បន្ត​ថា ខណៈ​ពេល​ជនសង្ស័យ​ជា​ចោរ​រូប​នេះ​កំពុង​តែ​ធ្វើ​សកម្មភាព​នោះ ក៏​ត្រូវ​ព្រះសង្ឃ​ក្នុង​វត្ត​ឃើញ​ទាន់​ជនសង្ស័យ​កំពុង​តែ​គាស់​ធុង​ហិប​ដាក់​លុយ ពេល​នោះ​ព្រះសង្ឃ​ក្នុង​វត្ត​ក៏​ខ​ល​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​ឱ្យ​ចុះ​មក​ជួយ​អន្តរាគមន៍​តែ​ម្តង​។

ប្រភព​ដដែល​បន្ត​ទៀត​ថា លុះ​មួយសន្ទុះ​ក្រោយ សមត្ថកិច្ច​ក៏​បាន​មក​ដល់ ហើយ​ក៏​នាំ​គ្នា​ហ៊ុម​ព័ទ្ធ​ជុំវិញ​ព្រះ​វិហារ ស្រព​ពេល​ឃើញ​ដូច្នេះ ជនសង្ស័យ​ក៏​បាន​រត់ឡើង​ទៅ​ពួន​នៅ​លើ ដំបូល​សាលា​ឆាន់​ដែល​មានកំ​ពស់​ប្រហែល​ជាង​៧​ម៉ែត្រ ស្រាប់តែ​នៅ​មិន​សុខ​ៗ ជនសង្ស័យ​រូប​នេះ​ក៏​លោត​ចុះ​មក​ដី សំណាងល្អ​មិន​គ្រោះថ្នាក់​ដល់​ជីវិត​នោះ ។

ប្រភព​ដដែល​បន្ត​ថា ស្រព​ពេល​ដែល​ជនសង្ស័យ​លោត​ចុះ​មក​ដី​នោះ ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​តែ​ម្តង រួច​នាំ​យក​មក​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​សាលា​កំរើក ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀម​រាប ដើ​ម្ប​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ