ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​បុរស​ម្នាក់​ដេក​លើ​ផ្លូវ​រថ​ភ្លើង សង្ស័យ​រថយន្ត​បុក​ពីក្រោយ រួច​​រត់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​​បាត់បង់​ជីវិត​យ៉ាង​អ​ណោ​ច​អ​ធ័​ម​នៅ​លើ​ផ្លូវ​រថភ្លើង ដោយ​សង្ស័យ​ថា មាន​រថយន្ត​មួយ​គ្រឿង​បើក​ស្រប​ទិស​ដៅ​គ្នា រួច​បុក​ពីក្រោយ​បុរស​រូប​នេះ បណ្តាល​ឲ្យ​ផ្លោង​ទៅ​បោក​ក្បាល​ជាមួយនឹង​ថ្ម ទើប​បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង ។…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​​បាត់បង់​ជីវិត​យ៉ាង​អ​ណោ​ច​អ​ធ័​ម​នៅ​លើ​ផ្លូវ​រថភ្លើង ដោយ​សង្ស័យ​ថា មាន​រថយន្ត​មួយ​គ្រឿង​បើក​ស្រប​ទិស​ដៅ​គ្នា រួច​បុក​ពីក្រោយ​បុរស​រូប​នេះ បណ្តាល​ឲ្យ​ផ្លោង​ទៅ​បោក​ក្បាល​ជាមួយនឹង​ថ្ម ទើប​បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង ។

ហេតុការណ៍​ខាងលើ​នេះ បាន​កើង​ឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០២០ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​បេតុង ស្ថិត​ក្នុងភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ពី​បងប្រុស​ម្នាក់​ដែល​គាត់​ដើរ​ដាក់​បង្កៃ​តាម​ប្រឡាយ​អម​ផ្លូវ​រថភ្លើង​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រូប​គាត់​បាន​ដើរ​សុខ​ៗ ក៏​ប្រទះ​ឃើញ​បុរស​ម្នាក់​ពាក់អាវ​ប៉ា​រ៉ា​ដៃខ្លី ស្លៀកខោ​ជើង​ខ្លី​ពណ៌​ត្រួយ​ចេក អាយុ​ប្រហែលជា​៣០​ឆ្នាំ​ជាង បាន​ដេក​ផ្កាប់មុខ ដោយ​បាក់ដៃ​ឆ្វេង ហើយ​បាន​បាត់បង់​ជីវិត​បាត់​ទៅ​ហើយ ។

ប្រភព​ដដែល​បន្ត​ថា ភ្លាម​ៗ​នោះ រូប​គាត់​ក៏​រត់​មក​ប៉ុស្តិ៍​រាយការណ៍​ប្រាប់​សមត្ថកិច្ច​តែ​ម្តង ក្រោយ​មក​សមត្ថកិច្ច​បាន​ចុះ​ទៅ​ពិនិត្យ​ទីតាំង​កើតហេតុ ក៏​ឃើញ​មាន​កម្ទេចកម្ទី​បំណែក​រថយន្ត រីឯ​នៅ​ខាង​មុខ​សព​ជន​រង​គ្រោះ​ប្រមាណ​ជា​៥​ម៉ែត្រ​ក៏​ឃើញ​មាន​កាបូបស្ពាយ​១ ដោ​យោ​ក្នុង​នោះ​មាន​អាយ​កូ​ម​១ លុយ​បន្តិចបន្តួច និង​ថ្នាំពេទ្យ​ផង​ដែរ​។ លុះ​ពេល​ទៅ​ឆ្ងាយ​ពី​សាកសព​ជន​រង​គ្រោះ​ប្រមាណ​ជា​ជិត​២០​ម៉ែត្រ​ក៏​ឃើញ​មាន​កង់​មួយ​គ្រឿង​បាន​បាក់​វៀច​កង់​ខាងក្រោយ​ចេញ​ជា​លេខ​៨​ទៅ​ហើយ​ៗ ។

ប្រភព​ដដែល​បន្ត​ថា ដោយ​ឃើញ​ស្ថានភាព​បែប​នេះ ក៏​មាន​ប្រជាពលរដ្ឋ​ខ្លះ​ថា សង្ស័យ​តែ​មាន​រថយន្ត​បើក​ក្នុង​ល្បឿន​លឿន ហើយ​បុក​ពីក្រោយ​យ៉ាង​ពេញទំហឹង ទើប​បណ្តាល​ឲ្យ​ផ្លោង​បុរស​ខាងលើ​បោក​ក្បាល​នឹង​ថ្នល់​បាត់បង់​ជីវិត​ភ្លាម​ៗ​តែ​ម្តង ចំណែកឯ​រថយន្ត​បង្ក​ក៏​បាន​បើក​រត់គេច​ខ្លួន​បាត់​ទៅ ។ តែ​យ៉ាងណាមិញ មិន​មាន​ប្រភព​ព័ត៌មាន​ពី​បងប្អូន​ប្រជាពលរដ្ឋ​ណា​បញ្ជាក់​ឲ្យ​ច្បាស់​នៅឡើយ​ទេ ដោយសារ​តែ​ផ្លូវ​ងងឹត ហើយ​ស្ងាត់​ទៀត ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ហៅ​សមត្ថកិច្ច​ជំនាញ​បច្ចេកទេស​កោសល្យ​វិ​ឆ័​យមក​ត្រួតពិនិត្យ​ទៅ​លើ​សព​ជន​រង​គ្រោះ​ឃើញ​ថា ជន​រង​គ្រោះ​បាត់បង់​ជីវិត​ដោយសារ​តែ​គ្រោះ​ថ្នាក់​ចរាចរណ៍ ។ បន្ទាប់​ពី​ពិនិត្យ​រួច សមត្ថកិច្ច​ក៏​ឲ្យ​ដឹក​សាកសព​បុរស​ខាងលើ​យក​ទៅ​ដាក់​វត្ត​ទឹកថ្លា ដើម្បី​រង់ចាំ​ស្រាវជ្រាវ​រក​សាច់ញាតិ រីឯ​រថយន្ត​បង្ក​វិញ សមត្ថកិច្ច​នឹង​បន្ត​ស្រាវជ្រាវ​រក ដើម្បី​យក​មក​ដាក់ទោស​ទៅ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ