ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពាក្យ​ថា​សាសនា

3 ឆ្នាំ មុន

យោង​តាម​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់​ថា សាសនា មក​ពី​ពាក្យ សាសនៈ ដែល​មាន​ន័យ​ថា​ពាក្យ​បណ្តាំ​, ពាក្យ​ផ្តាំ ផ្ញើ​,…

យោង​តាម​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់​ថា សាសនា មក​ពី​ពាក្យ សាសនៈ ដែល​មាន​ន័យ​ថា​ពាក្យ​បណ្តាំ​, ពាក្យ​ផ្តាំ ផ្ញើ​, ពាក្យ​ប្រៀនប្រដៅ​, ការ​ប្រៀនប្រដៅ ហៅ​ថា​សាសនា ។

សាសនា​គឺជា​លក្ខណៈ​យល់​ដឹង និង​ជំនឿ​មុតមាំ​របស់​មនុស្ស​ដែល​ធ្លាប់​បដិបត្តិ​មក​ឬ​ហៅ​ថា​ជា​ប្រព័ន្ធ​រួម​នៃ​ជំនឿក៏បាន និង​ការ​បដិបត្តិ​ដែល​ជាប់​ទាក់ទង​ទៅ​នឹង​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក ។

សាសនា​មាន​ច្រើន​ប្រភេទ​ដូច​ជា ព្រះពុទ្ធ​សាសនា​, គ្រិស្ដសាសនា​, សាសនា​អ៊ី​ស្លា​ម​, លទ្ធិ​ហិណ្ឌូ​, សាសនា​ពួក​ជី​ហ្វ​ជាដើម ។ សាសនា​ទាំងនោះ​ភាគច្រើន​មាន​ជំនឿ​លើ​ព្រះ​អាទិទេព ជឿ​លើ​ព្រះឥន្ទ្រ ព្រះព្រហ្ម វត្ថុ​ស័ក្តិសិទ្ធិ​ផង​ទាំងឡាយ ។

ដោយឡែក​ព្រះពុទ្ធ​សាសនា​ត្រូវ​បាន​បរិស័ទ​ជឿ​លើ​ព្រះពុទ្ធ​ដែល​ជា​បុគ្គល​មួយ​រួប​ដែល​បាន​ត្រាស់​ដឹង​ធម៌​ក្នុង​លោក និង​បាន​ចង្អុល​បង្ហាញផ្លូវ​ដើម្បី​ឱ្យ​មនុស្ស​ដើរទៅ​រក​សេចក្តីសុខ​ដោយ​ខ្លួនឯង ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ