ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក កឹ​ម សុខា ៖ យើង​ជួយ​រំលែក​ទុក្ខ​របស់​ប្រជាពលរដ្ឋ​ទោះ​តិច​ក្តី​ច្រើន​ក្តី

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​ថា យើង​ជួយ​រំលែក​ទុក្ខ​ប្រជាពលរដ្ឋ​ទោះបី​តិច​ក្តី ច្រើន​ក្តី ។ នេះ​បើ​តាម​លោក…

រាជធានី​ភ្នំពេញ ៖ លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​ថា យើង​ជួយ​រំលែក​ទុក្ខ​ប្រជាពលរដ្ឋ​ទោះបី​តិច​ក្តី ច្រើន​ក្តី ។ នេះ​បើ​តាម​លោក មុត ច​ន្ថា ។

លោក​មុត ច​ន្ថា​យក​ខុទ្ទកាល័យ លោក​កឹ​ម សុខា​បាន​សេ​សេ​លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​១៧ តុលា ឆ្នាំ​២០២០២​ថា ឮ​គេ​ថា មិន​ដូច​ឃើញ​ផ្ទាល់​! នៅ​ទី​ឆ្ងាយ មិន​ដូច​នៅ​ជិត​! ដឹង​ការ​ពិត ទើប​គិត​ត្រូវ​!​។ លោក​បញ្ជាក់​ថា​«​ថ្ងៃនេះ ខ្ញុំ​មិន​ត្រឹមតែ​បាន​ទៅ​ជួបជុំ ចែក​ជូន​នូវ​ស្បៀង និង​សម្ភារៈ ជូន​ដល់​អ្នក​រង​គ្រោះ​ដោយ​ទឹកជំនន់​ជា​ក្រុម​នោះ​ទេ អ្វី​ដែល​សំខាន់​នោះ ខ្ញុំ​បាន​ជួប​សួរសុខទុក្ខ​ដោយ​ផ្ទាល់​ដល់​ជម្រក​របស់​ពួក​គាត់​ខ្លះ​ៗ នាំ​ឲ្យ​ខ្ញុំ​ដឹង​កាន់តែ​ច្បាស់​ថា ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ មិនមែន​ខ្វះ​តែ​ស្បៀង និង​ជម្រក​ទេ គឺ​ពួក​គាត់​ខ្វះ​អនាម័យ ជា​ពិសេស​មាន​ជំងឺ​ជាប់​ខ្លួន​ខ្លះ​ទៀត រួម​ទាំង​កូន​ក្មេង​ផង ។ សួរ​ទៅ​ថា ពេទ្យ​ក៏​មិន​បាន​ទៅ​មើល​ដែរ នេះ​នៅ​ក្បែរ​ភ្នំពេញ​ផង​» ។

លោក​បន្ត​ថា ករណី​នេះ​មិនមែន​ទាំងអស់​គ្នា​ទេ គឺ​ខ្លះ​ៗ​តែ​ប៉ុណ្ណោះ ហើយ​ក៏​មិនមែន​ជា​ការ​បន្ទោស​ដែរ គ្រាន់តែ​ជូន​យោបល់ ផ្តល់​ព័ត៌មាន ដើម្បី​ឲ្យ​ខ្មែរ​ជួយ​ខ្មែរ បន្ថែម​ទៀត​តែ​ប៉ុណ្ណោះ ។ ជាមួយ​គ្នា​នោះ​ដែរ​លោក​ក៏​សូម​លើកទឹកចិត្ត និង​កោតសរសើរ​ដល់​សមត្ថកិច្ច និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ដែល​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​យ៉ាង​សកម្ម ។ សូម​បងប្អូន​ថែរក្សា​អនាម័យ និង​នាំ​កូន​ដែល​ឈឺ​ទៅ​ពេទ្យ​ផង​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ