ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ពី​ផ្កា​សាគូ​រ៉ា​រុះ​រោយ ផ្កា Pink Moss ចាប់់​រីក​ស្គុសស្គាយ​ស្វាគមន៍​អ្នកទេសចរ​នៅ​ជប៉ុន

8 ឆ្នាំ មុន

ទោះបីជា​ផ្កា​សាគូ​រ៉ា នៅ​ប្រទេស​ជប៉ុន​ចាប់ផ្តើម​រុះ​រោយ​ក៏​ដោយ ប៉ុន្តែ​ផ្កា​ប្រភេទ​ផ្សេង​ទៀត​ចាប់ផ្តើម​រីក​ស្គុសស្គាយ​រង់ចាំ​ទទួល​អ្នកទេសចរ និង​មាន​ភាព​ស្រស់​ប្រណីត​នៅ​ក្នុង​ខេត្ត​ណា​ង៉ា​សា​គី

ទោះបីជា​ផ្កា​សាគូ​រ៉ា នៅ​ប្រទេស​ជប៉ុន​ចាប់ផ្តើម​រុះ​រោយ​ក៏​ដោយ ប៉ុន្តែ​ផ្កា​ប្រភេទ​ផ្សេង​ទៀត​ចាប់ផ្តើម​រីក​ស្គុសស្គាយ​រង់ចាំ​ទទួល​អ្នកទេសចរ និង​មាន​ភាព​ស្រស់​ប្រណីត​នៅ​ក្នុង​ខេត្ត​ណា​ង៉ា​សា​គី ប្រទេស​ជប៉ុន ។

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ឧទ្យាន​ផ្កា Pink Moss ពណ៌​ស៊ី​ជម្ពូ កំពុង​រីក​ស្គុសស្គាយ​នៅ​ឧទ្យាន​សាធារណៈ​ក្រុង​ស៊ី​ម៉ា​បា​រ៉ា ខេត្ត​ណា​ង៉ា​សា​គី ដោយ​មាន​ផ្កា​ជាង​២៧០.០០០​ទង រង់ចាំ​ស្វាគមន៍​អ្នកទេសចរ​នៅ​ក្នុង​ឧទ្យាន​មាន​ក្រឡា​ផ្ទៃ​ជាង​២៣.០០០​ម៉ែត្រការ៉េ ។

ផ្កា Pink Moss នឹង​ចាប់ផ្តើម​រីក​ស្រស់ស្រាយ​តាំងពី​ដើម​ខែមេសា រហូត​ដល់​ចុង​ខែមេសា ។ អ្នកទេសចរ​ដែល​ចូល​ទស្សនា​ផ្កា​Pink Moss ក្នុង​ម្នាក់​ត្រូវ​ថ្លៃ​៣០០​យ៉េន និង​ក្មេង​អាយុ​ក្រោម​១៨​ឆ្នាំ ចូល​ទស្សនា​ដោយ​ឥត​គិតថ្លៃ ៕