ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោលការណ៍​៤​​លោក​ម៉ាក ហ្សា​ក់​កា​បឺ​ក​​នឹង​ជួយ​ឲ្យ​អ្នក​ជោគជ័យ​ក្នុង​អាជីព

3 ឆ្នាំ មុន

អ្នកស្រី​ណា​អូ​មី គ្លី​ត (Naomi Gleit) បាន​ធ្វើការ​ជា​ជំនួយការ​រដ្ឋបាល​ផ្នែក​ទីផ្សារ​នៅ Facebook ក្នុង​ឆ្នាំ ២០០៥​។ បច្ចុប្បន្ន អ្នកស្រី​ជា​អនុប្រធាន​ផ្នែក​ផលិតផល…

អ្នកស្រី​ណា​អូ​មី គ្លី​ត (Naomi Gleit) បាន​ធ្វើការ​ជា​ជំនួយការ​រដ្ឋបាល​ផ្នែក​ទីផ្សារ​នៅ Facebook ក្នុង​ឆ្នាំ ២០០៥​។ បច្ចុប្បន្ន អ្នកស្រី​ជា​អនុប្រធាន​ផ្នែក​ផលិតផល និង​ឥទ្ធិពល​សង្គម​នៅ Facebook ដែល​ដឹកនាំ​ការ​ខិតខំ​របស់​ក្រុមហ៊ុន​ក្នុង​ការ​ជំរុញ​មនុស្ស​ឲ្យ​ទៅ​បោះ​ឆ្នោត បរិច្ចាគ​ឈាម ថវិកា និង​ជួយ​ដល់​គម្រោង​ដទៃ​ទៀត​ដែល​ជំរុញ​មនុស្ស​ឲ្យ​ធ្វើ​ល្អ​ក្នុង​សង្គម​។

អ្នកស្រី​បាន​ចំណាយពេល​ជា​ច្រើន​ម៉ោង​ធ្វើការ​ផ្ទាល់​ជាមួយ​លោក​មហាសេដ្ឋី​ម៉ាក ហ្សា​ក់​កា​បឺ​ក (Mark Zuckerberg) ដែល​ជានា​យក​ប្រតិបត្តិ​របស់ Facebook​។ អ្នកស្រី​បាន​រៀន​ពី​មេរៀន​សំខាន់​មួយ​ពី​លោក​ហ្សា​កា​បឺ​ក​នោះ​គឺ​គោលការណ៍​ចំនួន ៤ ដែល​នឹង​ជួយ​ឲ្យ​មនុស្ស​ជោគជ័យ​ក្នុង​អាជីព​របស់​ពួក​គេ​។

នៅ​ឆ្នាំ ២០១៣ អ្នកស្រី​គ្លឺ​ត និង​លោក​ហ្សា​ក់​កា​បឺ​ក បាន​ធ្វើការ​ស្ម័គ្រចិត្ត​ទៅ​បង្រៀន​ក្រុម​សិស្សានុសិស្ស​នៅ​រដ្ឋ California ពី​សហគ្រិនភាព​។ នៅ​ម៉ោង​ដែល​ត្រូវ​បង្រៀន​ពី​ការ​អភិវឌ្ឍន៍​ខ្លួន លោក​ហ្សា​ក់​កា​បឺ​កបាន​ដើរទៅ​ក្តារខៀន​និង​សរសេរ​ចំណុច​ចំនួន ៤ ខាងក្រោម​៖

១. ស្រលាញ់​ខ្លួនឯង
២. បន្ទាប់​មក​អ្នក​អាច​ជួយ​ដល់​អ្នក​ដទៃ​បាន​កាន់តែ​ច្រើន
៣. ផ្តោត​ស្មារតី​លើ​អ្វី​ដែល​អ្នក​អាច​គ្រប់គ្រង​បាន
៤. មិន​ត្រូវ​ចុះ​ចា​ញា់​ដាច់ខាត
អ្នកស្រី​បាន​ប្រាប់​ដល់ Business Insider ថា «​វា​ជា​មេរៀន​ដែល​ខ្ញុំ​នៅ​តែ​គោរព​តាម​។ វា​បាន​ក្លាយជា​មេរៀន​ក្នុង​ជីវិត​របស់ខ្ញុំ​ដែរ​។​»

អ្វី​ដែល​អ្នក​ដទៃ​អាច​រៀន​បាន​ពី​គោលការណ៍​សំខាន់​ៗ​ខាងលើ​គឺ ទី​មួយ មុន​ពេល​អ្នក​អាច​ជួយ និង​បម្រើ​ដល់​អ្នក​ដទៃ​បាន អ្នក​ត្រូវ​តែ​ទទួលយក និង​មើលថែ​ខ្លួនឯង​ជា​មុន​សិន​។ ទី​ពីរ អ្នក​មិន​ត្រូវ​ចំណាយពេល​គិត​ពី​អ្វី​ដែល​អ្នក​មិន​អាច​គ្រប់គ្រង​បាន​ទេ​ព្រោះ​វា​ជា​ការ​ខ្ជះខ្ជាយ​ពេលវេលា​ប៉ុណ្ណោះ​។ ផ្ទុយ​មក​វិញ អ្នក​ត្រូវ​ផ្តោត​ស្មារតី​លើ​អ្វី​ដែល​អ្នក​អាច​គ្រប់គ្រង​បាន និង​ព្យាយាម​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​ក្នុង​ការងារ​ទាំងនោះ​។

អ្នកស្រី​គ្លី​ត​បាន​ចែករំលែក​ថា «ការងារ​ទាំងនេះ​មិន​ងាយស្រួល​ទេ ការ​ដែល​ខ្ញុំ​ជា​ស្ត្រី​ដែល​ជា​អ្នកដឹកនាំ​ម្នាក់​ក្នុង​វិស័យ​បច្ចេកវិទ្យា​ក្នុង​ក្រុមហ៊ុន​ដ៏​ធំ​មួយ​ក្នុង​ពិភពលោក​នេះ និង​ការ​សម្រេចចិត្ត​លើ​វិធី​ដែល​ពួក​យើង​អាច​ជះ​ឥទ្ធិពល​ល្អ​ៗ​ជុំវិញ​ពិភពលោក ប៉ុន្តែ​អ្វី​ដែល​ជួយ​ឲ្យ​ខ្ញុំ​ឆ្លងកាត់​ពេល​ដែល​លំបាក​ភាគច្រើន​គឺ​ការ​ផ្តោត​ស្មារតី​លើ​អ្វី​ដែល​ខ្ញុំ​អាច​គ្រប់គ្រង​បាន​។​»

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ